សន្ធិសញ្ញាអឺរ៉ុបរបស់ទួរគីត្រូវបាត់បង់ក្រោយការអនុវត្តច្បាប់អាជ្ញាសឹក

ក្រោយរដ្ឋប្រហារយោធាមិនបានសម្រេច មករដ្ឋាភិបាលទួរគីបានប្រកាសដាក់ ប្រទេសក្នុងគ្រាអាសន្នរយៈពេល៣ខែ។ នៅពេលនេះដែរ ទួរគីបានប្រកាសព្យួរសន្ធិ សញ្ញាអឺរ៉ុបស្តីពីសិទ្ធិមនុស្សធ្វើបែបនេះគឺដើម្បីចៀសវាងការចោទប្រកាន់ទៅលើ ទួរគីថា បានរំលោភទៅលើកាតព្វកិច្ចសន្ធិសញ្ញាសិទ្ធិមនុស្សអឺរ៉ុប។

ការដាក់ប្រទេសឲ្យស្ថិតក្នុងភាពអាសន្ន និងអនុញ្ញាតឲ្យរដ្ឋាភិបាលទួរគីអាចចាត់ វិធានការមួយចំនួនដែលរឹតបន្តឹងឬអាច រំលោភសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ ប្រជាពលរដ្ឋ។ លោក Numan Kurtulmus ឧបនាយករដ្ឋមន្ត្រីទួរគីបានបញ្ជាក់នៅ ថ្ងៃព្រហស្បតិ៍ ទី២១ ខែកក្កដាថា ដើម្បីអាច អនុវត្តស្ថានភាពអាសន្នឲ្យបានពេញលេញ នៅទួរគី និងដើម្បីចៀសវាងការចោទ ប្រកាន់ណាមួយទៅលើរដ្ឋាភិបាលទួរគី បានសម្រេចចិត្តព្យួរការអនុវត្តកាតព្វកិច្ចដែលមានចែងនៅក្នុងសន្ធិសញ្ញាអឺរ៉ុបស្តីពីការគោរពសិទ្ធិមនុស្ស។

លោកឧបនាយករដ្ឋមន្ត្រីបានបន្ថែមថា ការសម្រេចនេះដោយយោងទៅតាមមាត្រា ១៥នៃសន្ធិសញ្ញានេះ ដែលអនុញ្ញាតឲ្យ ប្រទេសហត្ថលេខីអាចព្យួរការអនុវត្តសន្ធិសញ្ញាក្នុងករណីពិសេសមួយចំនួន។ លោក បានលើកឧទាហរណ៍ករណីប្រទេសបារាំង ដែលបានធ្វើដូចគ្នាកាលពីខែវិច្ឆិកា ឆ្នាំ ២០១៥ ក្រោយរងការវាយប្រហារភេរវ កម្មនៅក្រុងប៉ារីស។

ការព្យួរមិនអនុវត្តសន្ធិសញ្ញាអឺរ៉ុបស្តីពី សិទ្ធិមនុស្សមានន័យថា ទួរគីនឹងមានសិទ្ធិចាត់វិធានការមួយចំនួនដោយមិនចាំបាច់ខ្វាយខ្វល់ថាវាគោរពទៅតាមបទបញ្ញត្តិ អន្តរជាតិស្តីពីការគោរពសិទ្ធិមនុស្សដែរឬទេ។ ធ្វើដូចនេះគឺទួរគីនឹងមិនអាចរងការចោទប្រកាន់ពីតុលាការសិទ្ធិមនុស្សអន្តរ ជាតិទៅថ្ងៃក្រោយ។

តាមការគ្រោងទុករដ្ឋាភិបាលទួរគីនឹងប្រើកាលៈទេសៈអាសន្ននេះដើម្បីដាក់ជា ក្រឹត្រ និងបទប្បញ្ញតិ្តមួយចំនួនដែលមាន តម្លៃស្មើច្បាប់ដោយមិនចាំបាច់ឆ្លងកាត់ការ ពិភាក្សា និងបោះឆ្នោតពីសភាទេ។ តួយ៉ាង ដូចជាការចុះឆែកឆេរ រឹបអូស ចាប់ឃុំខ្លួន ដោយមិនចាំបាច់មានដីកាបង្គាប់ពីតុលាការ និងការត្រួតពិនិត្យលើការផ្សព្វផ្សាយ របស់ប្រព័ន្ធព័ត៌មានទាំងរដ្ឋទាំងឯកជន។ រហូតមកត្រឹមពេលនេះ មនុស្សជិត១ម៉ឺន នាក់ត្រូវបានចាប់ឃាត់ខ្លួន ហើយបុគ្គលិកស្ថាប័នរដ្ឋចំនួនជាង៥ម៉ឺននាក់ត្រូវបានគេដកហូតពីការងារផងដែរ៕

សន្ធិសញ្ញាអឺរ៉ុបរបស់ទួរគីត្រូវបាត់បង់ក្រោយការអនុវត្តច្បាប់អាជ្ញាសឹក

ប្រភព៖ nokorwatnews

  • សន្ធិសញ្ញាអឺរ៉ុបរបស់ទួរគីត្រូវបាត់បង់ក្រោយការអនុវត្តច្បាប់អាជ្ញាសឹក已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/07/23  Category:ជីវិតនិងសង្គម
Tags: