សង្គ្រាម អំពើហិង្សានិងភាពក្រីក្របានធ្វើឲ្យកុមារជាង២៦០លាននាក់នៅលើពិភពលោកមិនបានចូលសាលា

សង្គ្រាមស៊ីវិល អំពើហិង្សា បានធ្វើឲ្យ ពលរដ្ឋរាប់លាននាក់ត្រូវភៀសខ្លួនទៅកាន់ តំបន់សុវត្ថិភាព ហើយកុមារក៏កា្លយជាជន រងគ្រោះដោយត្រូវភៀសខ្លួនតាមឪពុកម្តាយ ជាហេតុធ្វើឲ្យបាត់បង់ឱកាសក្នុងការសិក្សា។

តាមរបាយការណ៍ប្រចាំឆ្នាំរបស់អង្គការ យូណេស្កូស្តីពីស្ថានភាពកុមារបានឲ្យដឹងថា មានកុមារជាង២៦០លាននាក់នៅទូទាំងពិភពលោកមិនបានទៅសាលារៀនទេ ក្នុង នោះមាន១ភាគ៤ថែមទាំងមិនបានចូល រៀននៅសាលាបឋមសិក្សាផង។ ក្រៅពី តំបន់អាហ្រ្វិកសាហារ៉ាដែលកុមារមិនចូលសាលាមានអត្រាខ្ពស់អាស៊ីខាងត្បូងបាន និងកំពុងក្លាយជាតំបន់មួយដែលមានចំនួនកុមារកាន់ តែច្រើនឡើងៗមិនអាចឬក៏គ្មានលទ្ធភាពទៅសាលារៀនទេ។ នៅក្នុងចំនួន កុមារទាំងជាង២៦០លាននាក់ក្នុងលោក ដែលមិនបានចូលសាលារៀនមាន១ភាគ៣រស់ក្នុងតំបន់អាស៊ីខាងត្បូង ហើយគឺនៅក្នុង តំបន់នេះដដែលដែលមានយុវជនយ៉ាង តិចពាក់កណ្តាលមិនបានទៅរៀនសូត្រនៅសាលាឡើយ នេះបើផ្អែកតាមរបាយការណ៍របស់អង្គការយូណេស្កូ។ ប្រទេសក្នុងតំបន់អាស៊ីខាងត្បូងដែលមានអត្រា កុមារមិនបានចូលសាលារៀនច្រើនជាងគេគឺឥណ្ឌា ប៉ាគីស្ថាន និង ប្រទេសបង់ក្លា ដែស។ ឥណ្ឌាត្រូវបានអង្គការយូណេស្កូចាត់ចំណាត់ថ្នាក់ជាប្រទេសដែលមានយុវជនរហូតដល់ទៅ៤៧លាននាក់មិនបាន ចូលសាលារៀន ពោលមានយុវជនម្នាក់ ក្នុងចំណោម២នាក់។

លក្ខណៈពិសេសមួយទៀតនៅក្នុងតំបន់ អាស៊ីខាងត្បូងស្តីពីការអប់រំគឺគម្លាតខ្លាំងនៃអត្រាអ្នកអាចចូលសាលារៀនដោយគិតតាមភេទ មានន័យថា ភេទប្រុសមាន សំណាងជាងភេទស្រីដើម្បីចូលសាលា។ កុមារានៅអាស៊ីខាងត្បូងមានសំណាង៣ ដងច្រើនជាងកុមារី។ គិតសរុបមានក្មេង ស្រីក្រោមអាយុ១១ឆ្នាំប្រមាណជា៥លាននាក់រស់ក្នុងតំបន់អាស៊ីខាងត្បូងមិនបាន ចូលសាលារៀនទេ។ ជាទូទៅឱពុកម្តាយ និងក្រុមគ្រួសារតែងតែគិតថា ការបញ្ជូន កូនស្រីទៅសាលាជារឿងឥតប្រយោជន៍ ព្រោះទុកកូនស្រីឲ្យជួយធ្វើកិច្ចការផ្ទះគ្រាន់បើជាងកូនប្រុសឆ្ងាយណាស់។

តែគំនិតនេះមិនត្រូវបានអង្គការយូណេ ស្កូ យល់ស្របតាមទេ និងថាកុមារគ្រប់ រូបទោះបីមានភេទប្រុសឬស្រីនិងរស់នៅ ទីកន្លែងណាក៏ដោយក្នុងលោកត្រូវតែចូលសាលារៀនដោយមិនអាចខានបាន។ អង្គ ការ Unesco បានប្រមើលមើលថា ដើម្បី អនុញ្ញាតឲ្យយុវជនក្នុងលោកអាចចូលរៀន នៅអនុវិទ្យាល័យបានពិភពលោកត្រូវការ ប្រាក់ចំនួន៣៩.០០០លានដុល្លារក្នុងមួយឆ្នាំចាប់ពីពេលនេះទៅដល់ឆ្នាំ២០៣០ ដើម្បី ធ្វើការអភិវឌ្ឍវិស័យអប់រំ៕

សង្គ្រាម អំពើហិង្សានិងភាពក្រីក្របានធ្វើឲ្យកុមារជាង២៦០លាននាក់នៅលើពិភពលោកមិនបានចូលសាលា

ប្រភព៖ nokorwatnews

  • សង្គ្រាម អំពើហិង្សានិងភាពក្រីក្របានធ្វើឲ្យកុមារជាង២៦០លាននាក់នៅលើពិភពលោកមិនបានចូលសាលា已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/07/23  Category:ជីវិតនិងសង្គម
Tags: