សមត្ថកិច្ចខំចាប់រថយន្តដឹកឈើតែមេព្រៃជំនាញខាងដោះលែង

ខេត្កក្រចេះ ៖ រថយន្តដឹកឈើមួយគ្រឿងត្រូវបានមន្ត្រីជំនាញផ្នែករដ្ឋបាលព្រៃឈើក្រចេះសម្រេចដោះលែងទៅវិញស្ងាត់ៗ ក្រោយឃាត់ទុកនៅស្ថានីយបណ្តុះកូនឈើខ្សារបាន១យប់ ។ ចំណែកមន្ត្រីសមត្ថកិច្ចក្រុងក្រចេះ ដែលជាអ្នកចាប់បង្ក្រាបបានសម្តែងការហួសចិត្ត ក្រោយពីមេព្រៃដោះលែងរថយន្តដឹកឈើ១គ្រឿងនេះ ។

យ៉ាងណាក៏ដោយ ក្រោយពីមានការដោះលែងរថយន្តដឹកឈើមួយគ្រឿងនេះ ពីសំណាក់មន្ត្រីរដ្ឋបាលព្រៃឈើក្រចេះ កាលពីល្ងាចថ្ងៃទី២០ខែកក្កដាបានធ្វើឱ្យ មជ្ឈដ្ឋាននានា នៅក្នុងក្រុងក្រចេះបាន សម្តែងការហួសចិត្តទៅនឹងទង្វើរបស់ មន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ដោយពួក គាត់លើកឡើងថា ការដោះលែងនេះអាចពាក់ព័ន្ធនឹងផលប្រយោជន៍ប្រចាំថ្ងៃរបស់ពួកគេ ហើយពួកគាត់ទាមទារឱ្យមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយត្រូវចុះអង្កេតស្រាវជ្រាវករណីនេះ ។

សមត្ថកិច្ចក្រុងក្រចេះបានឱ្យដឹងថា រថយន្តនេះម៉ាកហីុយ៉ាន់ដាយ ពណ៌ខៀវ ចំណុះ៥តោន ពាក់ស្លាកលេខកំពង់ចាម 3A-0403 មានផ្ទុកឈើអារសុក្រំជាប្រភេទឈើលេខ១កែច្នៃពេញរថយន្តត្រូវបាន កម្លាំងសមត្ថកិច្ចស្ទាក់ចាប់បាននៅលើ កំណាត់ផ្លូវជាតិលេខ៧ក្នុងភូមិកាប៉ូសង្កាត់អូរប្ញស្សី ក្រុងក្រចេះ កាលពីល្ងាចថ្ងៃទី១៩ ខែកក្កដា និងបានប្រគល់ទៅឱ្យមន្ត្រីជំនាញ ដើម្បីបន្តនីតិវិធី ។

មន្ត្រីដដែលបន្តថា បញ្ហានេះធ្វើឲ្យសមត្ថកិច្ចអស់ទឹកចិត្តក្នុងការចុះបង្ក្រាបទប់ស្កាត់ការដឹកជញ្ជូនឈើខុសច្បាប់ជាមួយមន្ត្រី រដ្ឋបាលព្រៃឈើទៀតហើយពេលខ្លះលោកស្ទាក់ចាប់បានហើយនោះនិងបានរាយការណ៍ទៅមន្រីជំនាញមកទទួលយកធ្វើបែបបទ តាមច្បាប់រដ្ឋបាលព្រៃឈើតែបែរជាមន្រ្តី ជំនាញទាំងនោះបានពន្យារពេលរាប់ម៉ោងទម្រាំចុះមកយករថយន្តដឹកឈើនោះទៅ រក្សាទុក ។

សមត្ថកិច្ចបន្តថា ជាក់ស្តែងគឺរថយន្ត ដឹកឈើមួយគ្រឿង ម៉ាកហីុយ៉ាន់ដាយពណ៌ ខៀវចំណុះ៥តោន ពាក់ស្លាកលេខកំពង់ចាម 3A-0403 គឺកម្លាំងសមត្ថកិច្ចក្រុងឃាត់ បាននៅវេលាម៉ោង៤និង៣០នាទីរសៀល តែមន្ត្រីរដ្ឋបាលព្រៃឈើបានពន្យារពេល រហូតដល់ម៉ោងជិត៦ល្ងាចថ្ងៃទី១៩ ខែ កក្កដា ទើបឃើញវត្តមាន លោក ជ្រុន សៅ នាយរងសង្កាត់រដ្ឋបាលព្រៃឈើថ្មគ្រែចុះ មកទទួលយកទៅរក្សាទុកនៅស្ថានីយ បណ្តុះកូនឈើខ្សារ ក្នុងស្រុកចិត្របុរី តែ ឃាត់ទុកបានតែ១យប់ ត្រូវមេព្រៃដោះ លែងវិញបាត់ ។

បើតាមស្ត្រីជាម្ចាស់ឈើ បាននិយាយ ឱ្យដឹងគ្រាដែលសមត្ថកិច្ចចាប់បង្ក្រាបរថយន្តរបស់គាត់ដោយលើកឡើងថា នៅ ពេលដែលគាត់ដឹកជញ្ជូនឈើម្តងៗ គឺ គាត់មិនដែលរំលងអ្នកណានោះទេ គឺ គាត់បង់លុយឱ្យទាំងអស់ ។ ស្ត្រីរូបនេះ បាននិយាយដោយសង្កត់ធ្ងន់ទៀតថា សម្រាប់លោក ជ្រុន សៅ នាយរងសង្កាត់ រដ្ឋបាលព្រៃឈើថ្មគ្រែគឺគាត់បង់ឱ្យ៤ម៉ឺនរៀលក្នុងមួយជើងក្នុងនោះក៏មានស្ថាប័នជាច្រើនទៀតផងដែរ ។

ដោយឡែកពលរដ្ឋនៅក្នុងក្រុងក្រចេះ បាននិយាយថា ការដែលឃាត់រថយន្ត ដឹកឈើម្តងៗ គឺមន្ត្រីជំនាញរដ្ឋបាលព្រៃឈើទាំងនោះគាត់មិនសប្បាយចិត្តប៉ុន្មានទេ ដោយសារការចាប់បង្ក្រាបនេះអាច បាត់បង់ផលប្រយោជន៍ប្រចាំថ្ងៃរបស់ ពួកគាត់ ។ ពលរដ្ឋបានអះអាងថា ពេលខ្លះពលរដ្ឋបានប្រទះឃើញពីសកម្មភាពដឹក ជញ្ជូនឈើតាមរថយន្ត ហើយបានទូរស័ព្ទរាយការណ៍ទៅឱ្យមន្ត្រីជំនាញ តែបែរជា មន្ត្រីជំនាញទាំងនោះឆ្លើយថា ជាប់ប្រជុំ ឬរវល់ពេលខ្លះឆ្លើយថា មិនមានអ្នកណា នៅកន្លែង ។

ពាក់ព័ន្ធនឹងការណីខាងលើ់នេះ នាយ ផ្នែករដ្ឋបាលព្រៃឈើក្រចេះ លោក ប៊ួយ រតនាបានឱ្យដឹងថា រថយន្តដឹកឈើអារ លេខ១សុក្រំ កែច្នៃនេះ គឺមានច្បាប់ដឹក ជញ្ជូនត្រឹមត្រូវចេញពីសិប្បកម្មនៅក្នុងឃុំ រលួសស្រុកសម្បូណ៌ ហើយលោកក៏ស្រេច ដោះលែងទៅវិញ ហើយការដោះលែងនេះ លោកក៏បានសុំយោបល់ពីព្រះរាជអាជ្ញាដែរ និងបានធ្វើឯកសាររួមមួយទៀតផង ។

យ៉ាងណាក៏ដោយ ពលរដ្ឋបាននិយាយ ថា រាល់លើកក្នុងការចាប់បង្ក្រាបរថយន្តដឹកឈើម្តងៗរថយន្តដឹកឈើនោះគឺត្រូវបាន យកទៅរក្សាទុកបណ្តោះអាសន្ន ចំណែក ច្បាប់ដឹកជញ្ជូនឈើស្របច្បាប់នឹងចេញមកតាមក្រោយ ទោះបីជាច្បាប់នោះ ម្ចាស់ឈើ បានយកចេញពីទីតាំងណាក៏ដោយ គឺមន្ត្រីរដ្ឋបាលព្រៃឈើតែងអះអាងថា គឺមានច្បាប់ ទម្លាប់ត្រឹមត្រូវ ។ ដោយឡែកប្រភពបានឱ្យ ដឹងថា ទីតាំងសិប្បកម្មភាគច្រើននៅក្នុង ឃុំរលួស ស្រុកសម្បូណ៌ ដែលកំពុងតែធ្វើ អាជីវកម្មសព្វថ្ងៃនេះភាគច្រើនគឺមិនមាន ច្បាប់ទម្លាប់នោះទេរីឯអ្នកដឹកជញ្ជូនក៏ដូចជា ជំនាញរដ្ឋបាលព្រៃឈើ តែងនិយាយថា ច្បាប់សិប្បកម្មនិងច្បាប់ដឹកជញ្ជូន គឺត្រឹម ត្រូវទាំងអស់ ៕

សមត្ថកិច្ចខំចាប់រថយន្តដឹកឈើតែមេព្រៃជំនាញខាងដោះលែង

ប្រភព៖ nokorwatnews

  • សមត្ថកិច្ចខំចាប់រថយន្តដឹកឈើតែមេព្រៃជំនាញខាងដោះលែង已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/07/23  Category:ជីវិតនិងសង្គម
Tags: