ពេទ្យសត្វខេត្តបន្ទាយមានជ័យធូររលុងលើការអនុញ្ញាតឲ្យជ្រូកឈឺពីថៃហូរចូលមកប្រទេសកម្ពុជា

ខេត្តបន្ទាយមានជ័យ៖ មន្ត្រីជំនាញពេទ្យសត្វបានលើកឡើងថា ប្រសិនបើខាងជំនាញពេទ្យសត្វមិនមានវិធានការត្រួតពិនិត្យសុខភាពសត្វ និងរឹតបន្តឹងទៅលើការនាំចូលទេនោះ អាចនឹងប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋជាអ្នកបរិភោគដ៏ធ្ងន់ ជាពិសេសបញ្ហាជ្រូកក្រហម និងជ្រូកពុំបានត្រួតពិនិត្យលើបញ្ហាសុខភាពកំពុងនាំចូលយ៉ាងគំហុកតាមច្រករបៀងអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

គេបានរាយការណ៍មកថា ច្រករបៀងអូរបីជាន់មានការចរាចរជ្រូកពីប្រទេសថៃដូចហែកឋិន ប៉ុន្តែការងារត្រួតពិនិត្យបញ្ហាសុខភាពសត្វមិនបានអនុវត្តតាមផែនការ នោះទេដោយគេសង្ស័យថា អាចបណ្ដាលមកពីឈ្មួញដឹកជ្រូកមានខ្សែទុយយោធំ ឬ ជំនាញពេទ្យសត្វកំពុងឆក់យកឱកាសលើប្រភពសេដ្ឋកិច្ច ។

លោក ហ៊ុយ ទូច ប្រធានការិយាល័យ ផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយ មានជ័យបានឃុបឃិតជាមួយឈ្មួញអនុញ្ញាតឲ្យជ្រូកមានសុខភាពមិនល្អហូរ ចូលតាមច្រករបៀងអូរបីជាន់ ស្ថិតក្នុងភូមិ អូរបីជាន់ដែលជាតំបន់គ្រប់គ្រងដោយយោធាយោធភូមិភាគទី៥ មាននាំជ្រូកចូលក្នុងមួយយប់ៗរាប់រយក្បាល ក្នុងនោះមុខសញ្ញាឈ្មួញជាប្រចាំមានដូចជា ចែភិន និងចែភីម អ្នកទាំង២នាក់គឺជាបងប្អូននឹង គ្នា ។ ក្រៅពីនេះមានឈ្មោះ តាស៊ិន និង ប្រពន្ធឈ្មោះជីត និងឈ្មួញឈ្មោះ សឿនជា អ្នកចេញមុខនាំជ្រូកចូលតាមច្រករបៀងខាងលើ ហើយជាសមាសភាពឈ្មួញដ៏ស្និទ្ធស្នាលជាមួយលោក ហ៊ុយ ទូច ប្រធានពេទ្យ សត្វខេត្តទៀតផង ។

ពាក់ព័ន្ធនឹងជ្រូកហូរចូលនេះលោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា កន្លងទៅរឿងទាំងអស់នេះមានក្រុម ឈ្មួញលួចនាំចូលហើយឲ្យលោកបង្ក្រាបតាមរូបភាពណា សូមកុំទម្លាក់កំហុសទាំង អស់នេះមកលើលោកពេក ។

បញ្ហាជ្រូកសុខភាពមិនល្អ (មានជំងឺ) ឬជ្រូកក្រហមតាមជំនាញខាងក្រសួងកសិកម្មបានលើកឡើងថា បើគ្មានវិធានការត្រួត ពិនិត្យលើសុខភាពសត្វទេនោះអាចបង្ក ផលប៉ះពាល់ធ្ងន់ធ្ងរមកលើប្រជាពលរដ្ឋ ដែលជាអ្នកបរិភោគ ខណៈជ្រូកប្រភេទនេះច្រើនបង្កទៅជាអាការរោគ ជាពិសេសទៅលើរោគស្ត្រីគឺមហារីកសុដន់ និងមហា រីកស្បូន ។ កន្លងទៅក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទបានរឹតបន្តឹងដូចជាការ នាំចូលមកពីប្រទេសវៀតណាមជាដើម ហើយមកដល់បច្ចុប្បន្ននេះជ្រូកមានជំងឺ មួយចំនួនធំត្រូវបានឈ្មួញលួចនាំចូលតាម ច្រករបៀងខេត្តបន្ទាយមានជ័យ ហើយ លោក ហ៊ុយ ទូច ប្រធានពេទ្យសត្វខេត្តមួយនេះគាត់ឆ្អិនឆ្អៅនឹងប្រយោជន៍ទើបការទប់ស្កាត់នាំចូលការទទួលខុសត្រូវពិនិត្យសុខភាពសត្វមិនទាន់អាចទទួលយកបាន ៕

ពេទ្យសត្វខេត្តបន្ទាយមានជ័យធូររលុងលើការអនុញ្ញាតឲ្យជ្រូកឈឺពីថៃហូរចូលមកប្រទេសកម្ពុជា

ប្រភព៖ nokorwatnews

  • ពេទ្យសត្វខេត្តបន្ទាយមានជ័យធូររលុងលើការអនុញ្ញាតឲ្យជ្រូកឈឺពីថៃហូរចូលមកប្រទេសកម្ពុជា已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/23  Category:ជីវិតនិងសង្គម
Tags: