មកជួលផ្ទះគេលក់កាហ្វេ ភ្លេចត្រចៀក កូនដេញចាប់សត្វព្រាបលេងត្រូវរថយន្តថយកិនស្លាប់

ក្រុងប៉ោយប៉ែត៖ ក្មេងប្រុសអាយុ១ឆ្នាំ៧ខែម្នាក់ ខណៈដែលឪពុកដឹកមកជួលផ្ទះដើម្បីលក់កាហ្វេ ហើយភ្លេចត្រចៀកកូនរត់ដេញសត្វព្រាបលេងនៅក្រោមរថយន្តត្រូវអ្នកបើករថយន្តមិនបានមើល កិនបណ្តាលឲ្យស្លាប់ពេលបញ្ជូនទៅសង្គ្រោះ ។

ករណីអ្នកបើករថយន្តថយកិនក្មេង ប្រុសស្លាប់នេះបានកើតឡើងនៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ នៅភូមិមិត្ត ភាព សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយ មានជ័យ ។

បើតាមប្រភពនៅកន្លែងកើតហេតុបានដឹងថា ក្មេងប្រុសរងគ្រោះដែលស្លាប់ឈ្មោះ ហាក់ ឥស្សរយស អាយុ១ឆ្នាំ៧ខែ មាន ទីលំនៅ ភូមិបាលិលេយ្យ១ សង្កាត់-ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ប្រភពខាងលើបានឲ្យដឹងទៀតថា នៅ មុនពេលកើតហេតុឪពុកក្មេងប្រុសរង គ្រោះបានទូរស័ព្ទណាត់ម្ចាស់ផ្ទះដែលមានផ្ទះនៅចំណុចកើតហេតុ។ ពេលនោះឪពុកក្មេងប្រុសរងគ្រោះបានជិះម៉ូតូ ព្រមទាំងដឹកកូនប្រុសដែលត្រូវរថយន្តកិនស្លាប់មកជា មួយផង។ នៅពេលមកដល់កន្លែងណាត់ឪពុកក្មេងប្រុសរងគ្រោះបានចូលទៅផឹកកាហ្វេនៅហាងមួយក្បែរកន្លែងកើតហេតុជាមួយនឹងម្ចាស់ផ្ទះដែលបានណាត់ដើម្បី និយាយថ្លៃគ្នា។ ក៏ប៉ុន្តែនៅពេលនោះភ្លេចត្រចៀកមិនបានចាប់អារម្មណ៍កូនប្រុស ដែលមកជាមួយបានរត់លេងនិងដេញ ចាប់សត្វព្រាបនៅក្រោមរថយន្តរបស់គេ។ ស្របពេលនោះម្ចាស់រថយន្តដែលមកផឹក កាហ្វេនៅហាងជាមួយនឹងឪពុកក្មេងរងគ្រោះមិនបានដឹងថា មានក្មេងនៅក្រោមរថយន្តក៏ថយរថយន្តកិនក្មេងរងគ្រោះបណ្តាល ឲ្យរបួសសន្លប់ ហើយបានស្លាប់នៅពេល បញ្ជូនទៅសង្គ្រោះ។

ប្រភពដដែលបានបន្តថា ភ្លាមៗនោះ ឪពុកក្មេងប្រុសរងគ្រោះនិងម្ចាស់រថយន្តឡិចស៊ីស RX300 ឃើញដូច្នេះក៏ជួយដឹកបញ្ជូនក្មេងប្រុសរងគ្រោះទៅសង្គ្រោះផងដែរ តែពេលដែលដឹងថា ក្មេងប្រុសរង គ្រោះស្លាប់អ្នកបើករថយន្តបានគេចខ្លួន បាត់ទៅ។

ប្រភពបានឲ្យដឹងទៀតថា អ្នកបើករថយន្តមិនប្រុងប្រយ័ត្នហើយកិនក្មេងស្លាប់ខាងលើនេះត្រូវបានគេស្គាល់ឈ្មោះ សួន អូន អាយុ៥០ឆ្នាំ មានទីលំនៅភូមិមិត្តភាព សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមាន ជ័យ មានផ្ទះរំលងពីចំណុចកើតហេតុចម្ងាយ ជា១០០ម៉ែត្រប៉ុណ្ណោះ ។

ទាក់ទិននឹងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះឪពុកក្មេងប្រុសរងគ្រោះឈ្មោះ ហាក់ ជានាយកសាលាឯកជនឥស្សរយស បានប្រាប់អ្នកយកព័ត៌មាននគរវត្តនៅ រសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ថា ករណីអ្នកបើកបររថយន្តកិនកូនប្រុសគាត់ស្លាប់នេះគាត់មិនទាន់មានពេលវេលាគិតគូរពីផ្លូវច្បាប់និងសំណងទេ ព្រោះជាប់រវល់ ធ្វើបុណ្យសពឲ្យកូនហើយនៅក្រោយពីធ្វើបុណ្យរួចរាល់ ទើបចាត់ការរឿងនេះ។

បើតាមសាក្សីនិងអ្នកឃើញហេតុ ការណ៍នៅកន្លែងកើតហេតុបាននិយាយ ថា ករណីនេះជារឿងអចេតនារបស់អ្នក បើកបរ ប៉ុន្តែសម្រាប់អ្នកច្បាប់និងអ្នកបាន ឆ្លងកាត់សាលាបើកបរនិយាយថា អ្នកបើកបររថយន្តតូចធំក្តីមុននឹងបើកបរឬចូលក្នុងរថយន្តត្រូវមើលជុំវិញរថយន្តរបស់ខ្លួន ដើម្បីជៀសវាងកើតមានគ្រោះថ្នាក់ដូចខាង លើនេះ ។ ដូច្នេះតាមច្បាប់អ្នកបើកបរមិន បានប្រុងប្រយ័ត្នបែបនេះនិងធ្វើឲ្យមាន មនុស្សស្លាប់ត្រូវតែមានទោសមិនថា ចេត នាឬអចេតនានោះទេ។

គួរបញ្ជាក់ថា ករណីស្រដៀងគ្នានេះបាន កើតឡើងជាបន្តបន្ទាប់រហូតមានពេលខ្លះ ឪពុកម្តាយថយរថយន្តបើកចេញទៅធ្វើការ ងារកិនកូនខ្លួនឯងស្លាប់ក៏មាន៕

មកជួលផ្ទះគេលក់កាហ្វេ ភ្លេចត្រចៀក កូនដេញចាប់សត្វព្រាបលេងត្រូវរថយន្តថយកិនស្លាប់

ប្រភព៖ nokorwatnews

  • មកជួលផ្ទះគេលក់កាហ្វេ ភ្លេចត្រចៀក កូនដេញចាប់សត្វព្រាបលេងត្រូវរថយន្តថយកិនស្លាប់已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/23  Category:ជីវិតនិងសង្គម
Tags: