កំពុងអង្គុយបោកខោអាវ និងងូតទឹកក្រោមសំយាបផ្ទះត្រូវរន្ទះបាញ់ស្លាប់

ខេត្តត្បូងឃ្មុំ៖ មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលក្រែកបានប្រាប់ឲ្យដឹងថា មានបាតុភូតធម្មជាតិរន្ទះបាញ់ត្រូវស្ត្រីម្នាក់ដែលកំពុងងូតទឹក និងបោកគក់សម្លៀកបំពាក់បណ្តាលឲ្យស្លាប់ភ្លាមៗនៅក្រោមទសំយាបផ្ទះកាលពីវេលាម៉ោង៥និង១០នាទីល្ងាច ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ នៅក្នុងភូមិជីពាំង ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

មន្ត្រីដដែលបន្តថា ស្ត្រីរងគ្រោះឈ្មោះ ហូវ សុខហេង អាយុ៣០ឆ្នាំ រស់នៅភូមិ កើតហេតុ ។ ស្ត្រីរងគ្រោះត្រូវរន្ទះបាញ់ស្លាប់ ពេលមេឃកំពុងភ្លៀងហើយស្ត្រីរងគ្រោះបានចេញមកងូតទឹក និងបោកគក់សម្លៀក បំពាក់នៅខាងក្រៅផ្ទះក្រោមទបង្ហូរទឹកពីលើដំបូលស្របពេលនោះស្រាប់តែរន្ទះបាន បាញ់ចំស្ត្រីរងគ្រោះបណ្តាលឲ្យដួលដេកទៅលើដីស្លាប់ភ្លាមៗតែម្តង ។

មន្ត្រីប៉ុស្តិ៍រដ្ឋបាលក្រែកបានប្រាប់ឲ្យ ដឹងទៀតថា បន្ទាប់មកបុរសជាប្តីបានរត់ចេញ មកក្រៅមើលឃើញពីហេតុការណ៍ប្រពន្ធ ស្លាប់ក៏បានស្រែកទ្រហោយំហើយបានភ្ញាក់ផ្អើលដល់សមត្ថកិច្ច។ ក្នុងពេលនោះសមត្ថ កិច្ចប៉ុស្តិ៍រដ្ឋបាលក្រែកបានចុះទៅពិនិត្យ សពឃើញមានស្នាមខ្មៅរោលត្រង់កនិង ខ្លួនប្រាណ ដោយសារតែត្រូវរន្ទះបាញ់ និងខ្សែកដែលស្ត្រីរងគ្រោះពាក់នៅនឹងកត្រូវបានជ្រុះដាច់ជាកំណាត់ៗ ៕

កំពុងអង្គុយបោកខោអាវ និងងូតទឹកក្រោមសំយាបផ្ទះត្រូវរន្ទះបាញ់ស្លាប់

ប្រភព៖ nokorwatnews

  • កំពុងអង្គុយបោកខោអាវ និងងូតទឹកក្រោមសំយាបផ្ទះត្រូវរន្ទះបាញ់ស្លាប់已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/23  Category:ជីវិតនិងសង្គម
Tags: