គួរឱ្យ​រំភើប​នឹង​សម្តី យក់ ឋិត​រដ្ឋា និយាយ​ទៅកាន់​ស្វាមី​ដែល​ទើបនឹង​ងើបពីឈឺ​

6 Videos


យក់ ឋិតរដ្ឋា និង លោក ឃុំ ប៉ុណ្ណាដែត គឺជាគូសា្វមី និង ភរិយាមួយគូដែលតែងតែបង្ហាញភាពផ្អែមល្ហែមជាមួយគ្នាជារឿយៗ ហើយប្តី-ប្រពន្ធអ្នកសិល្បៈគូនេះទៀតក៏មិនដែលមានលេចឮព័ត៌មានរកាំរកូសក្នុងរង្វង់គ្រួសារដែរ ។

គួរឱ្យ​រំភើប​នឹង​សម្តី យក់ ឋិត​រដ្ឋា និយាយ​ទៅកាន់​ស្វាមី​ដែល​ទើបនឹង​ងើបពីឈឺ​

P9

គួរឱ្យ​រំភើប​នឹង​សម្តី យក់ ឋិត​រដ្ឋា និយាយ​ទៅកាន់​ស្វាមី​ដែល​ទើបនឹង​ងើបពីឈឺ​

ដោយឡែកថ្មីៗនេះតារាចម្រៀងសំនៀងស្អក យក់ ឋិតរដ្ឋា បានបង្ហោះខ្លឹមសារមួយលើទំព័រទំនាក់ទំនងហ្វេសប៊ុក ដែលគួរឱ្យរំភើបចិត្តក្រៃលែងពេលបានអានសារមួយនេះរួច ព្រោះជាសារបង្ហាញពីអារម្មណ៍ពិតចំពោះមនុស្សជាទីស្រឡាញ់របស់នាង គឺលោក ឃុំ ប៉ុណ្ណាដែត ។

គួរឱ្យ​រំភើប​នឹង​សម្តី យក់ ឋិត​រដ្ឋា និយាយ​ទៅកាន់​ស្វាមី​ដែល​ទើបនឹង​ងើបពីឈឺ​

អ្នកនាង យក់ ឋិតរដ្ឋា បានរំលេចឃ្លាឃ្លោងដ៏សែនមានន័យចំពោះលោក ឃុំ ប៉ុណ្ណាដែត ដូច្នេះថា «អរគុណបងណាប្តីសម្លាញ់សម្រាប់ដំណើរកម្សាន្ត និង មានច្រើនរឿងទៀតដែលបងបានធ្វើដើម្បីអូន និង កូនយើង ក្រោកពីឈឺមិនទាន់បានប៉ុន្មានផងក៏ជូនប្រពន្ធដើរលេងភ្លាម ព្រោះខ្លាចប្រពន្ធមួយរយៈទៀតមិនសូវមានពេលទំនេរនឹងកំដរបង ។ បង! អូនដឹងបងដើរលើផ្លូវនេះជាមួយអូនពិតជាហត់ និង ពិបាកណាស់ចឹងទុកឱ្យអូនជាអ្នកផ្តល់កម្លាំងចិត្ត និង ថ្នាក់ថ្នមបងច្រើនជាងក៏បាន ណាណប់ 80!»

គួរឱ្យ​រំភើប​នឹង​សម្តី យក់ ឋិត​រដ្ឋា និយាយ​ទៅកាន់​ស្វាមី​ដែល​ទើបនឹង​ងើបពីឈឺ​

វាពិតជាគួរឱ្យរំភើបចិត្តណាស់ សម្រាប់លោក ឃុំ ប៉ុណ្ណដែត ដែលមានប្រពន្ធល្អ និង ចេះយល់ចិត្ត យល់ថ្លើបបែបនេះ ។ សាររបៀបនេះក៏មិនមែនជាសារលើកទីមួយដែល យក់ ឋិតរដ្ឋា សរសេរបង្ហាញពីអារម្មណ៍ចំពោះស្វាមីដែរ ។

គួរឱ្យ​រំភើប​នឹង​សម្តី យក់ ឋិត​រដ្ឋា និយាយ​ទៅកាន់​ស្វាមី​ដែល​ទើបនឹង​ងើបពីឈឺ​

គួរបញ្ជាក់ថា រហូតពេលបច្ចុប្បន្ននេះ ជីវិតគូរបស់អ្នកនាង យក់ ឋិតរដ្ឋា និង លោក ឃុំ ប៉ុណ្ណាដែត គឺមានរយៈពេលប្រហែលជាជាង ១០ ឆ្នាំ ហើយក៏ទទួលបានចំណងដៃកូនប្រុស ២ នាក់ដែរ ៕ សាកល

គួរឱ្យ​រំភើប​នឹង​សម្តី យក់ ឋិត​រដ្ឋា និយាយ​ទៅកាន់​ស្វាមី​ដែល​ទើបនឹង​ងើបពីឈឺ​