តារា​ចម្រៀង​ខ្មែរ​ម្នាក់ ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍ ត្រូវ​កាត់​ជើង​ចោល

តារា​ចម្រៀង​ខ្មែរ​ម្នាក់​មាន​ឈ្មោះ សក្ដិ រ៉ាឌីន បាន​គ្រោះ​ថ្នាក់​ចរាចរណ៍​របួស​ធ្ងន់ធ្ងរ ដោយ​បច្ចុប្បន្ន កំពុង​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​ប្រទេស​វៀតណាម ដែល​តាម​អាការ គឺ​ត្រូវ​កាត់​ជើង​ម្ខាង​ចោល​ថែម​ទៀត។

 

តារា​ចម្រៀង​ខ្មែរ​ម្នាក់ ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍ ត្រូវ​កាត់​ជើង​ចោល

 

ទំព័រហ្វេសប៊ុក ដែល​យក​ប្រភព​ពី​ឈ្មោះ​ថា Vong Vimean បាន​បញ្ជាក់​ដូច្នេះ​នៅ​ថ្ងៃ​នេះ ដោយ​ភ្ជាប់​ជាមួយ​រូប​ថត​ពី​តារា​ចម្រៀង​រងគ្រោះ​ផង។ យ៉ាង​ណា គ្រោះ​ថ្នាក់​មួយ​នេះ​កើត​ឡើង​ពី​ពេល​ណា និង​ដំណើរ​រឿង​កើត​ឡើង​យ៉ាង​ណា មិន​ត្រូវ​បាន​បញ្ជាក់​នៅ​ឡើយ។

 

តារា​ចម្រៀង​ខ្មែរ​ម្នាក់ ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍ ត្រូវ​កាត់​ជើង​ចោល

 

ទំព័រ​​បណ្ដាញ​សង្គមដែល​ជា​អ្នក​បញ្ចេញ​ព័ត៌មាន​​ខាង​លើ មិន​ទាន់​អាច​សុំ​ការ​បញ្ជាក់​នៅ​ឡើយ​ទេ​ព្រឹក​នេះ​តាម​រយៈ​លេខ​ទូរសព្ទ​ដែល​មាន​ភ្ជាប់​ជាមួយ​នោះ ដោយ​ទូរសព្ទ​ចូល ប៉ុន្តែ​ពុំ​មាន​អ្នក​ទទួល។ យ៉ាង​ណា តាម​សំណេរ​ខ្លី​ខាង​លើ Vong Vimean បញ្ជាក់ថា ជន​រងគ្រោះ​កំពុង​ខ្វះ​ខាត ត្រូវ​ការ​ជំនួយ​សប្បុរស​ធម៌​នានា។ ដូច្នេះ ប្រសិន​បើ​ប្រិយមិត្ត​មាន​បំណង​ជួយ​តារា​ចម្រៀង​រងគ្រោះ​ខាង អាច​ទំនាក់​ទំនង តាម​លេខ​ទូរសព្ទ​ដែល​មាន​ភ្ជាប់​ដូច​ក្នុង​រូប។

 

អត្ថបទ៖ ទារិកា