តារា​ខ្មែរ​មួយ​ក្រុម​ចេញ​ទៅ​ថត​កុន​នៅ​ប្រទេស​សិង្ហបុរី

នៅ​ព្រឹក​មិញ​នេះ មាន​សិល្បករ​ខ្មែរ​មួយ​ក្រុម​បាន​ចេញ​ដំណើរ​ទៅ​កាន់​ប្រទេស​សិង្ហបុរី ជា​ទី​ដែល​ពួក​គេ​ត្រូវ​ថត​បញ្ចប់​ភាពយន្ត​មួយ​រឿង​របស់​ពួក​គេ​មាន​ចំណង​ជើង​ថា “ផ្កា​៤ទង”។

 

តារា​ខ្មែរ​មួយ​ក្រុម​ចេញ​ទៅ​ថត​កុន​នៅ​ប្រទេស​សិង្ហបុរី

 

តារា​ខ្មែរ​ទាំង​នោះ​មាន អាំង សូនីតា ដួង ម៉ានិច នីតា វរវង្ស កញ្ញា ហាណា រួម​ទាំង​អ្នក​ដឹកនាំ​រឿង តួសម្ដែង​ជា​ច្រើន​រូប​ទៀត។ តាម​លោក ផាត់ យុទ្ធ ដែល​ដឹក​នាំ​ក្រុម​សិល្បករ​ខាង​លើ គឺ​ដំណើរ​ចេញ​ទៅ​នេះ ដើម្បី​ថត​ឈុត​មួយ​នៃ​រឿង “ផ្កា​៤​ទង” ដែល​ជា​ឈុត​ចុង​ក្រោយ​នៃ​សាច់​រឿង​តែ​ម្ដង ក្រោយ​ពី​បាន​ភ្លើង​ខៀវ​ពី​ប្រទេស​សាមី ចំពោះ​ការ​ស្នើ​សុំ​ថត។

 

តាម​គម្រោង ក្រុម​សិល្បករ​ខាង រួម​ទាំង​ក្រុម​ការងារ​ទាំង​អស់ នឹង​ត្រូវ​ស្នាក់​នៅ​ប្រទេស​មួយ​នេះ រយៈ​ពេល​១​សប្ដាហ៍ ទើប​ត្រឡប់​មក​វិញ។ ដោយ​ឡែក​រឿង “ផ្កា​៤​ទង” នឹង​ត្រូវ​ចាក់​បញ្ចាំង​ជូន​ទស្សនិកជន​បាន​ទស្សនា​បាន​នៅ​ពេល​ណា អ្នក​ដឹក​នាំ​សម្ដែង​ខាង​លើ មិន​បាន​បញ្ជាក់​ឲ្យ​ដឹង​ទេ៕

 

តារា​ខ្មែរ​មួយ​ក្រុម​ចេញ​ទៅ​ថត​កុន​នៅ​ប្រទេស​សិង្ហបុរី

 

តារា​ខ្មែរ​មួយ​ក្រុម​ចេញ​ទៅ​ថត​កុន​នៅ​ប្រទេស​សិង្ហបុរី

 

តារា​ខ្មែរ​មួយ​ក្រុម​ចេញ​ទៅ​ថត​កុន​នៅ​ប្រទេស​សិង្ហបុរី

 

រូបភាព៖ ផ្ដល់​ដោយ​លោក ផាត់ យុទ្ធ

 

អត្ថបទ៖ ទារិកា