ឡូយណាស់! យួន​ចេញ​-ចូល​​សេរី​ពេក​

ខេត្តកំពង់​ស្ពឺ ៖ ជន​ជាតិ​វៀតណាម​ប្រុស​-ស្រី​ ​​រក​ស៊ី​​លក់​តង់​កៅ​ស៑ូ​តាម​ម៉ូតូ​១១​នាក់​ ត្រូវ​​​សមត្ថកិច្ច​នគរបាល​អន្តោប្រវេសន៍​​ចាប់​បញ្ជូន​ឱល្យ​​វិល​​​ទៅ​ស្រុក​វិញ​ បន្ទាប់​ពី​ពួក​គេ​ធ្វើ​សកម្មភាព ​ដើរ​លក់​តង់​​ក្នុង​ទឹកដី​ខេត្តកំពង់ស្ពឺ​ ។

លោក​វរសេនីយ៍ទោ​ឈួ​ន ​យឿ​ង ​នាយការិយាល័យ​អន្តោ​ប្រ​វ​សេន៍​​នៃ​ស្នងការ​ថ្ឋា​ន​នគរបាល​នគរបាល​ខេត្តកំពង់ស្ពឺ​​ឱ្យ​ដឹង​​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ​កក្កដា ​នេះ​ថា ​ការ​ឃាត់ខ្លួន​នេះ​ ធ្វើ​ឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​២២ កក្កដា​ ស្ថិត​នៅផ្ទះ​សំណាក់​ «ថ្ម​ត្រជាក់»​​ ក្នុង​ភូមិ​សំណង់​សង្កាត់​រកា​ធំ ​ក្រុង​ច្បារមន​ ខេត្តកំពង់ស្ពឺ​ ។

​ជន​ជាតិ​​វៀតណាម​ចំនួន​១១​នាក់​ ក្នុង​នោះមាន​ស្រី​​១ ​ម៉ូតូ​១០​គ្រឿង​ ​និង​តង់​កៅស៊ូ​មួយ​ចំនួន​ ស្ថិត​នៅ​ក្នុងផ្ទះ​សំណាក់​​ខាងលើ​
ដែល​​ជាទី​ដែល​ពួក​គេ​ស្នាក់​អាស្រ័យ​ ដើម្បី​ដើរ​លក់​​តង់​កៅ​ស៑ូ​ ។

លោក​ឧត្តម​សេនី​យ៍​ ​សម សា​មួន បាន​​លើក​ឡើង​ថា យោង​តាម​កិច្ចព្រមព្រៀង​នៃ​ប្រទេស​ទាំង​២ គឺ​ពលរដ្ឋ​​ឆ្លង​ដែន​ទៅ​វិញ​ទៅ​មក ក្នុង​​នាម​ជា​ភ្ញៀវ​ទេសចរ​​ ដោយ​មិន​ចាំបាច់​សុំ​ទិដ្ឋាការ​ឡើយ គឺ​គ្រាន់តែ​បោះត្រា​ នៅ​លើ​លិខិតឆ្លងដែន គឺ​អាច​ស្នាក់​នៅ​បាន​រយៈ​ពេល​​១​ខែ ។ តែបើ​ចូល​មក​រក​ស៊ី ​ធ្វើ​ការងារ​ជាដើម​ គឺ​ត្រូវ​សុំ​ទិដ្ឋាការ សុំ​ប័ណ្ណ និង​សៀវភៅ​ការងារ​ពី​ក្រសួង​ការងារ ហើយ​បើ​យក​មធ្យោបាយ​ចូល​ គឺ​ទាល់តែ​សុំ​លិខិត​ពី​អង្គភាព​គយ ​ទើប​អាច​យក​ចូល​មក​បាន​ ។

ប៉ុន្តែ​​សំរាប់​​វៀតណាម​ទាំង​១១​នាក់​ខាងលើ​នេះ គឺ​គេ​​មាន​តែ​លិខិតឆ្លងដែន និង​វាយ​ត្រា​​នគរបាល​នៅ​ច្រក​ទ្វារ​ព្រំដែន​ប៉ុណ្ណោះ​ ក្រៅ​ពី​នោះ​គ្មាន​អ្វី​ទាំងអស់ ហើយ​នៅ​ពេលធ្វើការ​សួរនាំ គឺ​ពួក​គេ​អះអាង​ថា ​ពួក​គេ​មក​ពី​ខេត្ត​តៃ​និ​ញ ប្រទេស​វៀតណាម​​ ធ្លាប់​ចូល​មក​ដើរ​លក់ដូរ​បែប​នេះជា​ច្រើន​លើក​មក​​ហើយ ។ ​​រាល់ពេល​ចូល​មក ​គឺ​ជួល​ផ្ទះ​សំណាក់​សំរាប់​ស្នាក់​នៅ​​ពេល​យប់ ហើយ​ពេល​ថ្ងៃ​ នាំ​គ្នា​ ជិះ​ដើរ​លក់​ឆ្លង​ពី​ស្រុក​មួយ ទៅ​ស្រុក​មួយ​ ដោយ​មិន​ដែល​មាន​សមត្ថកិច្ច​សួរនាំ​ឡើយ​ ។

យោង​តាម​បញ្ជា​របស់​​លោកឧត្តម​​​សេនីយ៍​​អគ្គនាយកដ្ឋាន​អន្តោ​ប្រវេ​ស​ន៍​​ឱ្យ​​បញ្ជូន​ទៅ​នាយកដ្ឋាន​ន​៧ នៃ​អគ្គនាយកដ្ឋាន​អន្តោ​
ប្រវេ​ស​ន៍​ ។ ក្រោយ​សាកសួរ​ចប់​ កម្លាំង​​លោក​បាន​រៀបចំ​ឯកសារ​បញ្ជូន​ជនជាតិ​វៀតណាម​ទាំង​១១​នាក់ ​ទៅ​កាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ​តាម​បទបញ្ជា​របស់​នាយ​ឧត្តម​​សេនីយ៍ ​ដើម្បី​បញ្ជូន​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ ។