ទីតាំង​សក្ការៈ Erawan Shrine ថៃ ជួបគ្រោះ​ជាលើកទី២​

ថៃ ៖ យោង​តាមប្រភព​ពី​កាសែត​ថៃ​ក្នុងស្រុក​បានឱ្យ​ដឹងថា មាន​​ហេតុការណ៍ដ៏រន្ធត់​​​​​កើត​ឡើងជាថ្មីទៀត ​​នៅ​​ក្នុងបរិវេណ​​របង​ Erawan  Shrine ដែល​ជា​ទីរសក្ការៈ​ដ៏ស័ក្តិសិទ្ធ​មួយ​ បន្ទាប់​ពី​មាន​រថយន្ត​មួយគ្រឿងបើក​បំបុក​ចូល​យ៉ាងសាហាវ ខណៈ​កំពុង​មាន​មនុស្ស​ជាច្រើន​​បួងសួង​​​នៅ​ក្នុង​ទីកន្លែង​នោះ ។

ហេតុការណ៍នេះ​ បាន​កើត​ឡើង​កាលពីយប់ថ្ងៃទី​២២ កក្កដា ២០១៦ ដែលបណ្តាលឱ្យ​មនុស្ស​៦នាក់​បាន​រងរបួស​​ធ្ងន់-ស្រាល ។ ចំណែក​​​អ្នកបើក​រថយន្កបង្ក​នោះ គឺជាមនុស្ស​ស្រី​ចំណាស់ម្នាក់អាយុ​ជាង​៥០ឆ្នាំ ហើយត្រូវគេសង្ស័យថា ជាមនុស្ស​សរសៃប្រសាទ​ ទើប​គ្មាន​ម្ចាស់ការ​បែបនេះ ។

​បើ​តាម​ប្រភពអ្នកទេសចរ​ម្នាក់ឱ្យ​ដឹង​ថា ខណៈ​ពួក​យើង​កំពុង​​បួងសួង​នោះ ស្រាប់តែ​​​ឮសូរសំឡេងក្ឌាំងលាន​ដូចផ្ទុះ​គ្រាប់បែគ ក្រឡេក​​ទៅមើល​ឃើញ​មានរថយន្ត​មួយគ្រឿង​បានបើកបុក​ចូល​កន្លែងនោះតែម្តង ធ្វើឱ្យ​មាន​ភ័យស្លន់ស្លោ​រត់​គេច​ចេញ​យ៉ាង​ប្រញាយពីទីនោះ​ ។

គួរ​រំលឹក​ថា ទីតាំង​សក្ការៈ Erawan Shrine នេះ​ ក៏​ធ្លាប់​ត្រូវ​បាន បោក​គ្រាប់បែក កាលពី​ខែសីហា​ឆ្នាំ​មុន​ផង​ដែរ ដែល​បាន​សម្លាប់​មនុស្ស​អស់​ចំនួន​២០​នាក់ ។