AFF U16៖ វៀតណាម ប៉ះ អូស្ត្រាលី យក​លេខ​១ ខណៈ កម្ពុជា ប៉ះ ថៃ យក​លេខ​៣​

ការប្រកួតបាល់ទាត់ពានរង្វាន់ AFF Smart U-16 Championship 2016 បានឈានដល់វគ្គផ្ដាច់ព្រ័ត្រហើយ យុវជនកម្ពុជាស្វាគមន៍យុវជនថៃដណ្ដើមលេខ៣វេលាម៉ោង៣:៣០ ខណៈយុវជនអូស្ត្រាលីជួបយុវជនវៀតណាមវេលាម៉ោង ៦:៣០នាទីដណ្ដើមជើងឯកនៅពហុកីឡដ្ឋានជាតិ។

AFF U16៖ វៀតណាម ប៉ះ អូស្ត្រាលី យក​លេខ​១ ខណៈ កម្ពុជា ប៉ះ ថៃ យក​លេខ​៣​យុវជនអូស្រ្តាលី

ក្នុងការប្រកួតដណ្ដើមជើងឯកនៃពានខាងលើលោក Dinh The Nam គ្រូបង្វឹកក្រុមយុវជនវៀតណាម បានឲ្យដឹងថា លោកបានត្រៀមខ្លួនរួចជាស្រេចក្នុងការជួបគូសត្រូវចាស់ក្នុងពូល A ដែលក្រុមរបស់លោកធ្លាប់បានលត់រហូត ៣-០។ គ្មានអ្វីបញ្ជាក់ច្រើនទេ ប៉ុន្តែលោកមានជំនឿចិត្តថា អាចយកឈ្នះអូស្ត្រាលីបានដដែល។

ងាកទៅខាងអូស្រ្តាលីវិញត្រូវបានគេមើលឃើញថា ជាក្រុមមានយុទ្ធសាស្ត្រប្រយុទ្ធល្អ ពិសេសគឺបាល់លើ(ប្រើក្បាល)។ ពួកគេបានឡើងមកដល់វគ្គផ្ដាច់ព្រ័ត្រ ដោយយកឈ្នះថៃ បាល់កាត់សេចក្ដីប៉េណាល់ទី។

ចំណែកការប្រកួតដណ្ដើមលេខ ៣រវាងយុវជនកម្ពុជា និងយុវជនថៃវិញពិតណាស់ខាងថៃ នឹងធ្វើការគ្របសង្កត់មកលើកម្ពុជា។ ប៉ុន្តែលោក Inoue Kazunori គ្រូបង្វឹក U16 កម្ពុជានៅតែមានជំនឿថា អាចយកឈ្នះថៃបាន ហើយក៏ជាបំណងប្រាថ្នាដែលលោកចង់ប៉ះដៃគូមួយនេះនៅវគ្គផ្ដាច់ព្រ័ត្រផងដែរ។

កាលពីវគ្គប្រកួតជម្រុះក្នុងពូល U16 កម្ពុជាចាញ់ថៃធ្ងន់ធ្ងរ ៦-០ ស្របពេលគូដណ្ដើមជើងឯកនោះ យុវជនអូស្រ្តាលីចាញ់យុវជនវៀតណាមរហូត ៣-០។ ចាំអ៊ុតមើលទាំងអស់គ្នាថា តើល្ងាចនេះក្រុមណា នឹងអាចយកឈ្នះបាន?

AFF U16៖ វៀតណាម ប៉ះ អូស្ត្រាលី យក​លេខ​១ ខណៈ កម្ពុជា ប៉ះ ថៃ យក​លេខ​៣​យុវជនកម្ពុជា

AFF U16៖ វៀតណាម ប៉ះ អូស្ត្រាលី យក​លេខ​១ ខណៈ កម្ពុជា ប៉ះ ថៃ យក​លេខ​៣​យុវជនវៀតណាម

AFF U16៖ វៀតណាម ប៉ះ អូស្ត្រាលី យក​លេខ​១ ខណៈ កម្ពុជា ប៉ះ ថៃ យក​លេខ​៣​យុវជនថៃ

ប្រភព៖ sabay

  • AFF U16៖ វៀតណាម ប៉ះ អូស្ត្រាលី យក​លេខ​១ ខណៈ កម្ពុជា ប៉ះ ថៃ យក​លេខ​៣​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/23  Category:កំសាន្ត
Tags: