កុមារា​កើត​មហារីក​គ្រាប់ភ្នែក ច្រមុះ សុំ​ឲ្យ​សប្បុរសជន​ជួយ

គួរឲ្យអាណិតខ្លាំងណាស់ ដែលកុមារា អាយុ ៤ឆ្នាំ មានជម្ងឺមហារីកដុះសាច់ក្នុងច្រមុះ ហើយរស់ នៅយ៉ាងវេទនាគ្មានលុយកាក់ព្យាបាល និងអង្វរសប្បុរសជនឲ្យជួយកុមារាដ៏កម្សត់ក្រីក្រនេះផង ។ កុមារាអភ័ព្វរូបនោះមានឈ្មោះ ម៉ា ណាន អាយុ ៤ឆ្នាំរស់នៅភូមិអំពាក់២ ឃុំ សេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ មានជម្ងឺមហារីកដុះសាច់ក្នុងច្រមុះនិង ភ្នែក មិនអាចរកលុយព្យបាល បានព្រោះតែគ្រួសារក្រីក្រពេក ។

លោកយាយ ណូ ម៉ារីយ៉ះ ជាខ្មែរឥស្លាមត្រូវជាជីដូនកុមារា ម៉ា ណាន បានអោយដឹងថា ចៅរបស់គាត់នេះ មានជម្ងឺជាង២ឆ្នាំមកហើយ កូនគាត់និងគាត់ខំប្រឹងយកចៅទៅពេទ្យជាច្រើនលើកច្រើនសារមកហើយ លក់ទាំងដី លក់ទាំងចំការ ចំណាយថវិការអស់ជាច្រើន ដើម្បីព្យាបាលចៅ នៅតែមិនជាសះស្បើយទៀត ។ ដោយលោកគ្រូពេទ្យប្រាប់ថា ចៅរបស់គាត់មានជំងឺមហារីកដុះសាច់ក្នុងច្រមុះ ហើយភ្នែកវិញលៀនចេញកាន់តែធំឡើងៗ សឹងតែចង់ផ្ទុះមកក្រៅ ហើយវាចាប់ផ្តើមខ្លាំងបែបនេះក្នុងកំឡុងពេលមួយខែមុននេះ គាត់ពិបាកចិត្តខ្លាំងណាស់ ព្រោះជំងឺរបស់ចៅកាន់តែធ្ងន់ធ្ងរទៅៗ ឈឺចាប់ឥតឈប់ ហើយគាត់សព្វថ្ងៃ ក៏មានជំងឺជាប់ខ្លួនទៀត មិនដឹងជារកវិធីអ្វីដើម្បីជួយចៅដ៏កំសត់ម្នាក់នេះ ។

កុមារា​កើត​មហារីក​គ្រាប់ភ្នែក ច្រមុះ សុំ​ឲ្យ​សប្បុរសជន​ជួយ
ដោយក្រពេកម្តាយរបស់កុមារារូបនេះ ឈ្មោះ វ៉ានីតា បានទៅធ្វើជាកម្មការិនីរោងចក្រ នៅប៉ោយប៉ែត ឯឪពុកឈ្មោះ នើរ ហារ៉ម៉ៃ ដើរចោលផ្ទះបាត់ដំណឹងឈឹងមិនដឹងថាទៅណាទេ គ្រាន់តែដឹងថា ទៅរកស៊ីឆ្ងាយ ។ លោកយាយណូ ម៉ារីយ៉ះ បានអំពាវនាវដល់សប្បុរសជនទាំងឡាយ ជាពិសេស សម្តេចតេជោនាយករដ្ឋមន្ត្រីនិង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមសម្តេចទាំងពីរមេត្តាជួយចៅគាត់ផង ព្រោះគាត់អស់លទ្ធភាពក្នុងការព្យាបាលចៅគាត់ហើយ ។
លេខរបស់លោកយាយ ណូ ម៉ារីយ៉ះ ៖ 097451 1619៕

ប្រភព៖ pmhotnews

  • កុមារា​កើត​មហារីក​គ្រាប់ភ្នែក ច្រមុះ សុំ​ឲ្យ​សប្បុរសជន​ជួយ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/23  Category:កំសាន្ត
Tags: