រឿង​អស់​សំណើច! ជនជាតិ​ចិន​​ ធ្វើ​បាតុកម្ម​ពី​មុខ​ហាង​ Apple ក្លែង​ក្លាយ

កាលពីថ្ងៃអង្គារកន្លងទៅ ហ្វូងអ្នកតវ៉ាប្រមាណ ៣ ០០០ នាក់ ដែលជាជនជាតិបានប្រមូលផ្ដុំគ្នាពីមុខហាង Apple នៅខេត្ត Jiangsu ដោយបានប្រកាសក្ដែងៗថា “ធ្វើពហិការចំពោះផលិតផលអាមេរិក! បណ្ដេញ Apple ចេញពីប្រទេសចិន”។

រឿង​អស់​សំណើច! ជនជាតិ​ចិន​​ ធ្វើ​បាតុកម្ម​ពី​មុខ​ហាង​ Apple ក្លែង​ក្លាយ

តែការតវ៉ាប្រឆាំងនេះ បានក្លាយជារឿងដ៏គួរឲ្យអស់សំណើច ព្រោះថាហាង Apple ដែលពួកគេកំពុងតវ៉ាប្រឆាំងនៅពីមុខនោះ គឺជាហាង Apple ក្លែងក្លាយ។ អ្នកលេងបណ្ដាញអ៊ីនធឺណិតមួយចំនួន បានហៅសកម្មភាពនេះថា៖ “ការតវ៉ាប្រឆាំងដើម្បីបណ្ដេញហាង Apple ក្លែងក្លាយចេញពីប្រទេសចិន”។

រឿង​អស់​សំណើច! ជនជាតិ​ចិន​​ ធ្វើ​បាតុកម្ម​ពី​មុខ​ហាង​ Apple ក្លែង​ក្លាយ

បច្ចុប្បន្នក្រុមហ៊ុន Apple មានហាងលក់ផលិតផលតែ ៣៦ កន្លែងប៉ុណ្ណោះនៅទូទាំងប្រទេសចិន ហើយហាងខាងលើនេះ មិនមែនជាកម្មសិទ្ធិរបស់ Apple ឡើយ។ ប្រសិនបើហ្វូងអ្នកតវ៉ាទាំងនោះចង់បញ្ចេញកំហឹងលើហាង Apple ពិតប្រាកដ ពួកគេត្រូវធ្វើដំណើរឆ្ងាយទៅកាន់ក្រុងសៀងហៃ ដែលហាង Apple ពិតមានរូបរាងដូចខាងក្រោម៖

រឿង​អស់​សំណើច! ជនជាតិ​ចិន​​ ធ្វើ​បាតុកម្ម​ពី​មុខ​ហាង​ Apple ក្លែង​ក្លាយ

រំលឹកថា ចាប់តាំងពីតុលាការក្រុងឡាអេ កាត់ក្ដីឲ្យចិនចាញ់លើរឿងក្ដីសមុទ្រចិនខាងត្បូងរួចមក មានប្រជាជនចិនជាច្រើន បានសម្ដែងការមិនចេញចិត្តចំពោះអាមេរិក ដោយពួកគេយល់ថា អាមេរិកជាអ្នកជះឥទ្ធិពលដល់ការសម្រេចចិត្តរបស់តុលាការ៕

ប្រភព៖ sabay

  • រឿង​អស់​សំណើច! ជនជាតិ​ចិន​​ ធ្វើ​បាតុកម្ម​ពី​មុខ​ហាង​ Apple ក្លែង​ក្លាយ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/23  Category:កំសាន្ត
Tags: