វ៉ាលី​ទំនើប​ អាច​ជិះ​បាន​ដូច​ម៉ូតូ​

វ៉ាលីទំនើបមួយប្រភេទ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ដោយក្រៅពីអាចដាក់ឥវ៉ាន់ គេអាចប្រើវាសម្រាប់ជិះ ប្រៀបដូចជាម៉ូតូយ៉ាងអ៊ីចឹង។

វ៉ាលី​ទំនើប​ អាច​ជិះ​បាន​ដូច​ម៉ូតូ​

វ៉ាលីប្រភេទនេះមានឈ្មោះថា Modobag ដោយវាមានជាកន្លែងសម្រាប់អង្គុយពីលើ, ដៃបញ្ជា, មានថាមពលគ្រប់គ្រាន់អាចជិះបានចម្ងាយ ១២,៨ គ.ម និង ថាមពលថ្មអាចសាកបំពេញដល់ ៨០% ត្រឹម ១៥ នាទី។ វ៉ាលីទំនើបនេះ ក៏អាចប្រើសម្រាប់សាកថ្មទូរសព្ទបានផងដែរ ហើយកាន់តែពិសេសនោះ គឺមានមកជាមួយកម្មវិធីតាមដាន ដើម្បីអាចតាមដានទីតាំងវ៉ាលី ក្នុងករណីវ៉ាលីនេះបាត់ទៀតផង។

បច្ចុប្បន្នវ៉ាលីនេះ កំពុងស្ថិតក្នុងយុទ្ធនាការរៃអង្គាសថវិកាឲ្យបាន ៥ ម៉ឺនដុល្លារ ដើម្បីចាប់ផ្ដើមការផលិត។ បើការរៃអង្គាសបានសម្រេចនោះ គេនឹងផ្ដើមផលិត ហើយបញ្ចេញលក់លើទីផ្សារអំឡុងខែមករា ឆ្នាំ ២០១៧ ដោយវ៉ាលីមួយ អាចមានតម្លៃដល់ជាង ១ ០០០ ដុល្លារ៕

ប្រភព៖ sabay

  • វ៉ាលី​ទំនើប​ អាច​ជិះ​បាន​ដូច​ម៉ូតូ​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/23  Category:កំសាន្ត
Tags: