ការពិត​រដ្ឋប្រហារ​នៅ​ ទួរគី​ គឺ​បង្កើត​ឡើង​ដោយ​ខ្លួន​ឯង​ ដើម្បី​ចាប់ខ្លួន​ក្រុម​ប្រឆាំង​

រដ្ឋាភិបាលមួយចំនួនៅនៅ អឺរ៉ុប អះអាងថា មុនពេលធ្វើរដ្ឋប្រហារ ប្រធានាធិបតី ទួរគី បានរៀបចំបញ្ជីមនុស្សដែលត្រូវដកហូតពីដំណែង និងចាប់ខ្លួន ហើយក្រោយពីរដ្ឋប្រហារមិនបានសម្រេច មនុស្សមានឈ្មោះក្នុងបញ្ជីយ៉ាងតិច ៨ ពាន់នាក់ ត្រូវបានដកហូតដំណែង និងចាប់ខ្លួន ដូច្នេះ នេះអាចជារដ្ឋប្រហារដែលបង្កើតឡើងដោយខ្លួនឯង ដើម្បីចាប់ខ្លួនអ្នកប្រឆាំង ។

ភ្លាមៗ ក្រោយរដ្ឋប្រហារ មានតែទាហានប៉ុណ្ណោះដែលត្រូវបានចាប់ខ្លួន ប៉ុន្តែនៅថ្ងៃច័ន្ទនេះ ប៉ូលិស រាប់ពាន់នាក់ ត្រូវបានដកហូតដំណែង និងចាប់ខ្លួនផងដែរ ធ្វើឲ្យចំនួនអ្នកមានទោសទាំងនោះ កើនឡើងពី ១៥០០ ដល់ ៨ ពាន់នាក់ ក្នុងនោះមានមន្ត្រីជាន់ខ្ពស់ជាង ៥០ នាក់ ចាប់ពីមេបញ្ជាការកងកម្លាំងប្រដាប់អាវុធ រហូតដល់មន្ត្រីតុលាការ រដ្ឋអាជ្ញា និងចៅក្រម ។មន្ត្រីស្នងការ សហភាពអឺរ៉ុប និយាយថា បញ្ជីឈ្មោះមនុស្សដែលត្រូវដកហូតដំណែង និងចាប់ខ្លួន ពិតជារៀបចំទុកមុន រួចហើយធ្វើសកម្មភាពដូចជារដ្ឋប្រហារពិតប្រាកដ ។ ការចាប់ខ្លួនមនុស្សទាំងនោះ ជាអ្វីដែលលោក អ៊ីឌូហ្កាន រំពឹងចង់បាន ។

ចំណែកលោក ហ្វេតូឡាស ហ្គោឡេន (Fethullah Gulen) ជាអ្នកដែលត្រូវបានប្រទេស ទួរគី ចោទថានៅពីក្រោយរដ្ឋប្រហារមិនបានសម្រេច អះអាងថា រដ្ឋប្រហារកាលពីថ្ងៃសុក្រ ជាឆាកល្ខោនដែលបង្កើតឡើងដោយប្រធានាធិបតី អ៊ីឌូហ្កាន ក្នុងបំណងកម្ចាត់ក្រុមប្រឆាំងប៉ុណ្ណោះ ព្រោះមានហេតុផលច្រើនយ៉ាងដែលមិនសមជារដ្ឋប្រហារពិតប្រាកដ ។លោក ហ្គោឡេន ពន្យល់ថា រដ្ឋប្រហាររៀបចំមិនបានល្អ អនុវត្តិមិនបានល្អ ដែលធ្វើឲ្យអ្វីៗបង្ហាញឃើញច្បាស់ថាជាការសម្ដែងក្រោមបញ្ជា របស់លោកប្រធានាធិបតី អ៊ីឌូហ្កាន ។ មានចម្ងល់ច្រើនសួរថា តើរដ្ឋប្រហារនេះ ប្រព្រឹត្តទៅដូចម្ដេចកើត៕

170

ប្រភព៖ kqube


ការពិត​រដ្ឋប្រហារ​នៅ​ ទួរគី​ គឺ​បង្កើត​ឡើង​ដោយ​ខ្លួន​ឯង​ ដើម្បី​ចាប់ខ្លួន​ក្រុម​ប្រឆាំង​

ភេរវកម្មនៅ​Nice៖ ​ឃាតករ​មាន​អ្ន​ក​ផ្សំ​គំនិត​ច្រើន ​ហើយ​បាន​រៀបចំ​ទុក​មុន​ជា​យូរខែ

ការពិត​រដ្ឋប្រហារ​នៅ​ ទួរគី​ គឺ​បង្កើត​ឡើង​ដោយ​ខ្លួន​ឯង​ ដើម្បី​ចាប់ខ្លួន​ក្រុម​ប្រឆាំង​

តុលាការកំពូល​បារាំង​សម្រេច​បញ្ជូន​លោកស្រី​គ្រីស្ទីន ឡាហ្កាដ​ឡើង​តុលាការ​សាធារណរដ្ឋ