គុណប្រយោជន៍មិននឹកស្មានដល់គ្រាន់តែផឹកទឹកដូង៧ថ្ងៃជាប់គ្នា

១. ពង្រឹង​ប្រព័ន្ធភាព​សុំា​៖​ ផឹកទឹកដូង​ជាប្រចាំ​វាអាច​ពង្រឹង​នូវប្រព័ន្ធ​ការពារ​រាងកាយ​ឱ្យរឹងមាំ ​វាផង​ដែរ​មានសមត្ថភាព​នៅក្នុង​ការកំចាត់​ចោល​បាក់តេរី ​ដែល​បង្ករឱ្យ​មានជម្ងឺ​អញ្ចាញធ្មេញ​ និងការ​ ឆ្លងមេរោគ​នៅ​ក្នុងផ្លូវ​តម្រង់នោម​។​ ទឹកដូង​ជួយ​ប្រឆាំង​មេរោគ​ដែល​បណ្តាល​ឱ្យ​អ្នកងាយ​ទទួល​រ​ងនូវ ​ភាព​ត្រជាក់​ក្នុងរាងកាយ​ ជាពិសេស​ ការពារ​អ្នកក្នុង​រដូវត្រជាក់​ផងដែរ​។​២​. អ្នកនឹង​មានអារម្មណ៍ថា​ មានកម្លាំង​ជាងមុន​បន្ទាប់​ពីបាន​ផឹកទឹក​ដូង​​៖​ទឹកដូង​បង្កើន​នូវ​អរម៉ូន​ ក្រពេញ​ទីរ៉ូអ៊ីត ​ដែល​ជួយអ្នក​នៅក្នុង​ការជម្រុញ​ឬបង្កើន​កម្រិត​កោសិកា។​បន្ទាប់​ពីអ្នក​ផឹកទឹកដូង​ជាប់ ​មួយ​សប្តាហ៍​អ្នកនឹង​ឃើញ​អំពីលទ្ធផល​។​៣​. ​ អ្នក​នឹងមាន​អារម្មណ៍​ល្អ​ប្រសើរ​ជាង​មុន​ពីខាង​ក្នុង​៖​ ទឹកដូង​បំបាត់​ជាតិពុល​ក្នុង ​រាងកាយ​និងបំបែក​គ្រួសក្នុង​តម្រង់នោម​។​ ទឹកដូង​ជាប្រភេទ​ថ្នាំបញ្ចុះ​ទឹកនោម​ធម្មជាតិ ​វាពិត​ ជាមាន​ប្រយោជន៍​ណាស់​ សម្រាប់​អ្នកដែល​មានជម្ងឺ​តម្រង់​នោម​។​៤​. អ្នកនឹង​សម្គាល់​បានពី​ការរីកចម្រើន​នៃ​ប្រព័ន្ធ​រំលាយអាហារ​៖​ ទឹកដូង​ល្អបំផុត​ សម្រាប់​ប្រព័ន្ធ​រំលាយអាហារ​ វាផ្តល់​ឱ្យ​យើង​នូវ​តម្រូវ​ការប្រចាំ​ថ្ងៃ ​របស់យើង​សម្រាប់​ជាតិសរ​ សៃ​។ ពេល​ដែល​អ្នក​ផឹក​ទឹក​ដូង​ជាប់​គ្នាមួយ​សប្តាហ៍​វានឹង​លាង​នូវជាតិ​អាស៊ី​តក្នុងក្រពះ​ អ្នក​នឹង​មាន​ថាមពល​ល្អ​ ហើយ​វាក៏អាច​រត់​ឬដំណើរ​ការក្នុង​កម្រិត​ល្អ​បំផុត​មួយ​។​៥​. សម្រកទម្ងន់​៖ ​នៅពេល​ដែលអ្នក​មាន​ជាតិ​ទឹកដូង​ក្នុងខ្លួន​មួយសប្តាហ៍​ អ្នកនឹង ​ឃើញខ្លួនឯង​ ថាអ្នក​នឹងស្រក់​គីឡូ​ដោយ​មិនដឹង​ខ្លួ​ន​។​ នៅពេល​ដែល​បរិភោគ​ទឹកដូង​ច្រើន ​នោះ ​អ្នកនឹងមាន​អារម្មណ៍​ថា​មិនឃ្លាន​អាហារ​ ហើយវា​ក៏អាច​កាត់បន្ថយ​ននូវការ​ឡើង​ទម្ងន់​បាន​ ផងដែរ​។ ​៦.​ កាត់បន្ថយ​នូវប​ញ្ហា​ឈឺក្បា​ល​​៖ ប្រសិន​បើអ្នក​មានបញ្ហា​ឈឺក្បាល​ អ្នកពិត​ជាដឹងថា ​វាពិបាក​ទ្រាំប៉ុណ្ណា​។​ ​ទឹកដូង​អាចត្រូវបាន​គេទទួល​ទាន​ជា​ប្រចាំ​ហើយ​វាក៏អាច​ការពារ​នូវ​ បញ្ហា ​ឈឺក្បាល​យ៉ាងមាន​ប្រសិទ្ធ​ភាព​ផងដែរ​។​ មូលហេតុ​ដែលអ្នក​ឩស្សាហ៍​ឈឺក្បាល​ ដោយសារ ​តែអ្នកបាត់​បង់​នូវ​ជាតិទឹក​នៅក្នុង​ខ្លួនច្រើន ​អីចឹង​ទឹកដូង​ជួយបង្កើន​នូវជាតិ​ទឹក​ឡើង​វិ​ញនិង​ធ្វើ ​ឱ្យអ្នក​បាត់​ឈឺក្បាល​។​៧. ​ធ្វើឱ្យ​ស្បែកមាន​ពន្លឺ​៖​ ទឹកដូង​មួយពែង​ជាប្រចាំ​វានឹង​ធានា​បាននូវ​ស្បែក​របស់អ្នក ​មានពន្លឺ ​ដោយ​បន្ថែមទឹក​ដូច​ជាប្រភេទ​ទឹករ៉ែ​ ចូលទៅ​ក្នុង​ភេសជ្ជះ​ប្រចាំថ្ងៃ​របស់​អ្នកនោះ ​នឹង​ ធ្វើឱ្យ​ស្បែក​របស់អ្នក​កាន់តែ​ភ្លឺរលោង​ឡើង​​ៗ​។​៨​. មើលទៅ​អ្នកកាន់​តែក្មេង​ជាងវ័យ​​៖  ប្រសិន​បើអ្នក​មានអារម្មណ៍​ថា ​នឿយណាយ​ នៅក្នុង​ការញុំ​ការ៉ុត​ ដើម្បី​ជាការ​ជំនួយ​ទៅដល់​ចក្ខុនោះ​ ទឹកដូង​អាច​ជា​ចម្លើយ​ដល់ល្អ​បំផុត​ សម្រាប់​អ្នក​ ទឹកដូង​មាន​តួនាទី​ជួយការពារ​ជម្ងឺ​ទឹក​ដក់​ក្នុង​ភ្នែក​និង​ ជំងឺ​ភ្នែក​ឡើង​បាយ​ ឱ្យ​តែ ​យើង​ព្យាយាម​ផឹកវាជា​ប្រចាំ  ​តាមរយះ​នៃការ​ផឹកទឹកដូង​អ្នកនឹង​បង្កើននូវ​ថាមពល​ កាត់​បន្ថយ​នូវហានិភ័យ ​នៃជម្ងឺ​គាំងបេះដូង​និងដាច់​សរសៃ​ឈាម​ខួរក្បាល​ផងដែរ​៕​

អត្ថបទដោយ៖ កញ្ញា
ប្រភព៖ http://www.lifehack.org