ខ្មាន់កាំភ្លើងបាញ់សម្លាប់ យ៉ាងហោចណាស់៩នាក់បានស្លាប់ នៅអាល្លឺម៉ង់

មានការវាយប្រហារមួយបានកើតឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្មស្ថិតក្នុងរដ្ឋធានីប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ បណ្ដាលឲ្យមនុស្ស ៩នាក់ បានស្លាប់ និងជាង២០នាក់រងរបួស។

ខ្មាន់កាំភ្លើងបាញ់សម្លាប់ យ៉ាងហោចណាស់៩នាក់បានស្លាប់ នៅអាល្លឺម៉ង់

បើតាមប៉ូលិសបានបញ្ជាក់ថា ខ្មាន់កាំភ្លើង គឺជាជនជាតិអាល្លឺម៉ង់កាត់អ៊ីរ៉ង់រស់នៅប៊ែរឡាំងផ្ទាល់ មានវ័យ១៨ឆ្នាំ ហើយក្រោយមកបានបាញ់សម្លាប់ខ្លួនឯង។ សាកសពត្រូវប្រទះឃើញចំណាយប្រហែល១គម ពី ទីប្រជុំមជ្ឈមណ្ឌលពាណិជ្ជកម្ម (Olympia Shopping Center)។

ប៉ូលិសបន្តថា គេនៅមិនទាន់ដឹងថាការវាយប្រហារមានពាក់ព័ន្ធនឹងក្រុមភេរវជនណានៅឡើយ ខណៈការស៊ើបអង្កេតកំពុងតែបន្ត។ បើយោងតាមការប្រាប់របស់សាក្សី ភេរវជនមានគ្នា៣ នាក់តែ ២នាក់បានចាកចេញតាមរថយន្តមួយគ្រឿង យាងណាមិញ ក្រោយមកមានការអះអាងថា អ្នកទាំង២ មិនមានពាក់ព័ន្ធនោះទេ។ ភ្លាមៗក្រោយកើតហេតុការណ៍ ប្រព័ន្ធដឹកជញ្ជូនសាធារណៈត្រូវបានផ្អាក ហើយប៉ូលិសជាច្រើនពាន់នាក់ត្រូវបានដាក់ពង្រាយ។

នេះ គឺជាការវាយប្រហារលើកទី២ហើយនៅប្រទេសអាល្លឺម៉ង់ដោយកាលពីដើមសប្ដាហ៍ យុវជនម្នាក់ជនជាតិអាហ្វហ្គានីស្ថាន បានកាប់អ្នកដំណើរនៅស្ថានីយរថភ្លើងឲ្យរបួសចំនួន៤នាក់។ ក្រុមភេរវជនរដ្ឋឥស្លាម (Islamic State ) បានទទួលខុសត្រូវចំពោះ ហេតុការណ៍នោះតែអាជ្ញាធរ គិតថាយុវជនវ័យ១៧ឆ្នាំទំនងជាធ្វើវាតែម្នាក់ឯងពោលគឺមិនមានពាក់ព័ន្ធនឹងក្រុមណាឡើយ៕

ខ្មាន់កាំភ្លើងបាញ់សម្លាប់ យ៉ាងហោចណាស់៩នាក់បានស្លាប់ នៅអាល្លឺម៉ង់ ខ្មាន់កាំភ្លើងបាញ់សម្លាប់ យ៉ាងហោចណាស់៩នាក់បានស្លាប់ នៅអាល្លឺម៉ង់ ខ្មាន់កាំភ្លើងបាញ់សម្លាប់ យ៉ាងហោចណាស់៩នាក់បានស្លាប់ នៅអាល្លឺម៉ង់ ខ្មាន់កាំភ្លើងបាញ់សម្លាប់ យ៉ាងហោចណាស់៩នាក់បានស្លាប់ នៅអាល្លឺម៉ង់

ប្រភព៖ sabay

  • ខ្មាន់កាំភ្លើងបាញ់សម្លាប់ យ៉ាងហោចណាស់៩នាក់បានស្លាប់ នៅអាល្លឺម៉ង់已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/23  Category:ជីវិតនិងសង្គម
Tags: