ខ្មោច​នាវា​ល្បែង និង​ពេស្យាចារ លិច​បាត់​៨០​ឆ្នាំ​ផុស​ចេញ​ពី​ទឹក​វិញ ក្លាយ​ជា​កន្លែង​កម្សាន្ត​ដ៏​ល្បី

អតីតនាវាដឹកប្រេង SS McKittrick ដែលត្រូវបានគេដាក់ឲ្យដំណើរការតាំងពីឆ្នាំ១៩២១ តែក្រោយមកវាត្រូវបានគេប្ដូរឈ្មោះជា SS Monte Carlo ជានាវាល្បែង និងកន្លែងប្រមូលផ្ដុំអំពើពេស្យាចារដ៏ល្បីមួយ នាឆ្នាំ១៩៣៦ នៅរដ្ឋ California តែវាត្រូវបានលិចលង់ក្នុងផ្ទៃសមុទ្រ ដោយសារតែព្យុះដ៏កំណាចមួយ ហើយមកទល់ពេលនេះ ខ្មោចនាវាល្បែងដ៏ធំមួយគ្រឿងនេះ បានក្លាយជាកន្លែងទេសចរណ៍ដ៏ទាក់ទាញមួយ ព្រោះវាស្ថិតនៅលើមាត់ឆ្នេរសមុទ្រ ដែលអនុញ្ញាតឲ្យអ្នកទេសចរ ទៅកម្សាន្ត និងទទួលយកបទពិសោធន៍បែបថ្មី នៃការកម្សាន្តលើឆ្នេរសមុទ្រ ។
SS Monte Carlo បានបោះយុថ្កាឈប់នាវានៅចម្ងាយជាង៥គីឡូម៉ែត្រ ពីឆ្នេរ Coronado នៃទីក្រុង San Diego រដ្ឋ California ដែលពេលនោះវាស្ថិតក្នុងដែនសមុទ្រអន្តរជាតិ ពោលគឺស្ថិតនៅក្រៅដែនបរិវេណនៃច្បាប់របស់រដ្ឋ តែនៅថ្ងៃចូលឆ្នាំថ្មីនាឆ្នាំ១៩៣៧ ព្យុះដ៏កំណាចមួយបានបោកបក់នាវា SS Monte Carlo ធ្វើឲ្យដាច់ច្រវាក់យុថ្កា ហើយអណ្ដែតចូលមកក្នុងដែនទឹកនៃទីក្រុង San Diego ហើយក្នុងពេលនោះ គ្មាននរណាម្នាក់អះអាងពីភាពជាម្ចាស់ នៃនាវាខុសច្បាប់នោះទេ ព្រោះការលេងល្បែង និងទង្វើពេស្យាចារក្នុងពេលនោះ ជាទង្វើខុសច្បាប់ ។
កម្លាំងនៃរលកដែលបោកបក់ដោយបាតុភូតធម្មជាតិ El Nino បានហូរច្រោះខ្សាច់រាប់តោនចេញពីខ្មោចនាវា ធ្វើឲ្យនាវា SS Monte Carlo ផុសចេញពីទឹកយ៉ាងច្បាស់ នៅឆ្នេរ Coronado ក្នុងពេលទឹកនាច ហើយវាក្លាយជាកន្លែងកម្សាន្តដ៏មានប្រជាប្រិយបំផុតមួយ ព្រោះតែការកម្សាន្តលើខ្មោចនាវា ដែលពុំធ្លាប់មានមួយនេះ ។

វាត្រូវបានគេប៉ាន់ប្រមាណថា មានប្រាក់កាក់ និងកាក់មាសតម្លៃជាង១៥ម៉ឺនដុល្លារអាមេរិក ដែលនៅសេសសល់លើខ្មោចនាវានោះ ដោយកាក់ទាំងនោះ សល់ពីការលេងល្បែងរបស់អ្នកនៅលើនាវា មុនពេលវាត្រូវព្យុះបោកលិច ៕

ខ្មោច​នាវា​ល្បែង និង​ពេស្យាចារ លិច​បាត់​៨០​ឆ្នាំ​ផុស​ចេញ​ពី​ទឹក​វិញ ក្លាយ​ជា​កន្លែង​កម្សាន្ត​ដ៏​ល្បី ខ្មោច​នាវា​ល្បែង និង​ពេស្យាចារ លិច​បាត់​៨០​ឆ្នាំ​ផុស​ចេញ​ពី​ទឹក​វិញ ក្លាយ​ជា​កន្លែង​កម្សាន្ត​ដ៏​ល្បី ខ្មោច​នាវា​ល្បែង និង​ពេស្យាចារ លិច​បាត់​៨០​ឆ្នាំ​ផុស​ចេញ​ពី​ទឹក​វិញ ក្លាយ​ជា​កន្លែង​កម្សាន្ត​ដ៏​ល្បី ខ្មោច​នាវា​ល្បែង និង​ពេស្យាចារ លិច​បាត់​៨០​ឆ្នាំ​ផុស​ចេញ​ពី​ទឹក​វិញ ក្លាយ​ជា​កន្លែង​កម្សាន្ត​ដ៏​ល្បី ខ្មោច​នាវា​ល្បែង និង​ពេស្យាចារ លិច​បាត់​៨០​ឆ្នាំ​ផុស​ចេញ​ពី​ទឹក​វិញ ក្លាយ​ជា​កន្លែង​កម្សាន្ត​ដ៏​ល្បី ខ្មោច​នាវា​ល្បែង និង​ពេស្យាចារ លិច​បាត់​៨០​ឆ្នាំ​ផុស​ចេញ​ពី​ទឹក​វិញ ក្លាយ​ជា​កន្លែង​កម្សាន្ត​ដ៏​ល្បី

ប្រភព៖ kqube

  • ខ្មោច​នាវា​ល្បែង និង​ពេស្យាចារ លិច​បាត់​៨០​ឆ្នាំ​ផុស​ចេញ​ពី​ទឹក​វិញ ក្លាយ​ជា​កន្លែង​កម្សាន្ត​ដ៏​ល្បី已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/23  Category:ជីវិតនិងសង្គម
Tags: