កាប់ប្រពន្ធឲ្យរបួសបន្ទាប់ពីដឹងថា ប្រពន្ធប្តឹងសុំលែងលះដល់តុលាការ

ខេត្តកណ្តាលៈ បុរសម្នាក់បានធ្វើសកម្មភាពកាប់ប្រហារស្ត្រីជាប្រពន្ធដោយកាំបិតប៉័ងតោ បន្ទាប់ពីបានដឹកថាស្ត្រីជាប្រពន្ធប្តឹងសុំលែងលះទៅតុលាការ ។ ករណីនេះបានកើតឡើង កាលពីវេលាម៉ោង១៦ និង៣០នាទី ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិសិត្បូ ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល ។

មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនល្មើសជាប្តីឈ្មោះ ម៉ង់ យន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាអ្នកផលិតពាងទឹក រីឯស្ត្រីរងគ្រោះឈ្មោះ រ៉ូ ស្រីមុំ ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ។ ជនដៃដល់និងស្ត្រីរងគ្រោះបច្ចុប្បន្នរស់នៅផ្ទះជាមួយគ្នា ក្នុងភូមិសិត្បូ ឃុំសិត្បូ ស្រុកស្អាង ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុជនល្មើសជាប្តីបានទទួលការដោះហៅឲ្យចូលខ្លួនទៅកាន់សាលាដំបូងខេត្តកណ្តាលនៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ តាមពាក្យបណ្តឹងសុំលែងលះរបស់ស្ត្រីជាប្រពន្ធ ។ បន្ទាប់មកជនល្មើសក៏កើតក្តីខឹងសម្បាដើរទៅផឹកស្រាឲ្យកាន់តែចិត្តសឿង ទើបត្រឡប់មករករឿងឈ្លោះប្រកែកជាមួយស្ត្រីជាប្រពន្ធជម្លោះកាន់តែខ្លាំងឡើងៗ ជនល្មើសក៏បានស្ទុះទាញកាំបិតប៉័ងតោកាប់ប្រហារស្ត្រីជាប្រពន្ធ តែមិនបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរនោះទេ ដោយសារស្ត្រីរងគ្រោះដឹងខ្លួនគេចទាន់ពេលវេលា ពោលគឺបណ្តាលឲ្យរបួសមុតលើដៃបន្តិបន្ទួច ។

ក្រោយមកប្រជាពលរដ្ឋនិងសមត្ថកិច្ចបានអន្តរាគមន៍ចាប់ខ្លួនជនល្មើសបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមច្បាប់ ៕

កាប់ប្រពន្ធឲ្យរបួសបន្ទាប់ពីដឹងថា ប្រពន្ធប្តឹងសុំលែងលះដល់តុលាការ កាប់ប្រពន្ធឲ្យរបួសបន្ទាប់ពីដឹងថា ប្រពន្ធប្តឹងសុំលែងលះដល់តុលាការ កាប់ប្រពន្ធឲ្យរបួសបន្ទាប់ពីដឹងថា ប្រពន្ធប្តឹងសុំលែងលះដល់តុលាការ

ប្រភព៖ nokorwatnews

  • កាប់ប្រពន្ធឲ្យរបួសបន្ទាប់ពីដឹងថា ប្រពន្ធប្តឹងសុំលែងលះដល់តុលាការ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/23  Category:ជីវិតនិងសង្គម
Tags: