បុរសម្នាក់បានស្លាប់ភ្លាមៗ និងសត្វគោ៣ក្បាលទៀត ងាប់រដូករណេលដោយសាររន្ទះបាញ់

ខេត្តពោធិ៍សាត់៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ដោយសាររន្ទះបាញ់ ខណៈគាត់កំពុងស្ទូងនៅវាលស្រែ និងសត្វគោញី ឈ្មោលចំនួន ៣ក្បាលទៀតបានងាប់រដូករណេល ។

ហេតុការណ៍នេះបានកើតឡើង កាលពីរសៀលថ្ងៃទី២០ -២១ ខែកក្កដា ឆ្នាំ២០១៦ ត្រង់ចំណុចវាលស្រែក្រោម ស្ថិតក្នុងភូមិថ្គោលធំ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ប្រភពពីសមត្ថកិច្ចនគរបាលប៉ុស្ដិ៍រដ្ឋបាលអន្លង់ត្នោតបានឱ្យដឹងថា នៅរសៀលថ្ងៃទី២០ ខែកក្កដា សត្វគោញីឈ្មោលចំនួន ៣ក្បាល ត្រូវបានរន្ទះបាញ់ងាប់រដូករណេល ខណៈសត្វគោទាំងនោះ កំពុងដើរស៊ីស្មៅ ហើយមានភ្លៀងធ្លាក់លាយឡំខ្យល់ផ្គររន្ទះ ។

លោកបន្តទៀតថា ម្ចាស់គោទាំង ៣ក្បាលត្រូវរន្ទះបាញ់ងាប់ខាងលើឈ្មោះ សំរិទ្ធ វ៉ាន រស់នៅភូមិ-ឃុំកើតហេតុ លុះនៅរសៀលថ្ងៃទី២១ ខែកក្កដា រន្ទះបានបាញ់បុរសម្នាក់ស្លាប់ ខណៈគាត់កំពុងស្ទូងនៅវាលស្រែក្រោម ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ វ៉ែន លីហូវ ភេទប្រុស អាយុ ៥៦ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។

ប្រភពដដែលអះអាងបន្តទៀតថា ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យផ្ទាល់សត្វនិងមនុស្សរងគ្រោះពិតជាងាប់-ស្លាប់ដោយសារគ្រោះធម្មជាតិរន្ទះបាញ់ពិតប្រាកដ ក៏បានប្រគល់សាកសពជូនក្រុមគ្រួសារចាត់ចែងតាមប្រពៃណី ៕

បុរសម្នាក់បានស្លាប់ភ្លាមៗ និងសត្វគោ៣ក្បាលទៀត ងាប់រដូករណេលដោយសាររន្ទះបាញ់

ប្រភព៖ nokorwatnews

  • បុរសម្នាក់បានស្លាប់ភ្លាមៗ និងសត្វគោ៣ក្បាលទៀត ងាប់រដូករណេលដោយសាររន្ទះបាញ់已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/07/23  Category:ជីវិតនិងសង្គម
Tags: