ប្រិយមិត្តវ័យ ៧ឆ្នាំរបស់ក្លឹប​ Man City ស្នើអោយលោក Guadiola នាំយក Messi មកចូលក្រុម (មានវីដេអូ)

គ្រូបង្វឹកដ៏ជោគជ័យ និង បច្ចុប្បន្នកំពុងដឹកនាំក្លឹប​​​ Man city លោក Pep Guadiola បានជួបជាមួយប្រិយមិត្តអ្នកគាំទ្រក្លឹបមេឃខៀវកុមារាវ័យ 7 ឆ្នាំឈ្មោះ Braydon Brent នៅក្នុងរថយន្តតាក់ស៊ីមួយ ក្នុងជំនួបប្រមាណជិត4នាទី។

1

មុនដំបូងលោកមានការភ្ញាក់ផ្អើលសំរាប់ការជួបគ្នាដោយចៃដន្យដោយមិនបានព្រៀងទុកនេះ ប៉ុន្តែការសន្ទនារបស់គាត់និងកុមារកំពូលអ្នកគាំទ្រដ៏អស្ចារ្យនេះបានមួយសន្ទុះមក ក៏ផ្តោតទៅលើប្រធានបទមុនបើករដូវកាល English Premier League2016-2017 ឆាប់ៗខាងមុខ និយាយទាក់ទងនិងការចង់អោយលោកគ្រូបង្វឹករូបនេះ នាំយកកីឡាករឆ្នើមLeonel Messi បច្ចុប្បន្នកំពុងលេងអោយក្លឹបBarcelona ដែលជាអតីតក្លឹបក្រោមការដឹកនាំរបស់គ្រូបង្វឹករូបនេះ។

2

កុមារាBrentបាននិយាយទៅកាន់លោកGuadiolaប្រកបដោយទំនុកចិត្តថា: ប្រសិនបើ លោក អាចបញ្ចុះបញ្ចូលគាត់មកទីនេះបាននោះ ខណ:នេះយើងមានលោកជាគ្រូបង្វឹកដឹកនាំស្រាប់ ពិតប្រាកដណាស់យើងនិងឈ្នះពានរង្វាន់ជាច្រើន តើយើងគួរយកពានទាំងនោះទៅទុកនៅទីណា? លោកGuadiola ឆ្លើយតបទៅកុមារតូចវិញថា:អ្នកប្រាកដមែនទេ?យល់ព្រមយើងនិងព្យាយាមសាកល្បង។បន្ទាប់មកពួកគេសំដែងកាយវិការស្និទស្នាលហាក់ដូចជាបានព្រមព្រៀងគ្នារួចរាល់ហើយចំពោះសំណើ និង ការទទួលយកនេះ។

3

កំពូលកីឡាករឆ្នើមពានរង្វាន់បាល់មាស5សម័យចុងក្រោយ គឺ Lionel Messi ធ្លាប់បានប្រាប់សារពត៌មានថា:លោកនិងមិនចាកចេញទៅណាចោលក្លឹប Barcelona ទេ តែសំរាប់មិត្តភាពរយ:ពេល5រដូវកាល (2008-2012) របស់គ្រូបង្វឹករូបនេះ អាចនិងបញ្ចុះបញ្ចូលអោយតារាឆ្នើមរបស់ក្រុមជម្រើសជាតិអាហ្សង់ទីននេះមកកាន់ពហុកីឡាដ្ឋានEthihad Stadium បានរឺយ៉ាងណា? តើសុបិន្តរបស់ប្រិយមិត្តវ័យ 7ឆ្នាំ ក៏ដូចជា ប្រិយមិត្ត ក្លឹបMan.City ទាំងមូលនិងក្លាយជាការពិតរឺទេ? សូមរង់ចាំតានដានបន្តទៀត….

ប្រភព Dailymail sport
អត្ថបទ:បូលីន

The post ប្រិយមិត្តវ័យ ៧ឆ្នាំរបស់ក្លឹប​ Man City ស្នើអោយលោក Guadiola នាំយក Messi មកចូលក្រុម (មានវីដេអូ) appeared first on CamboSport.