Manchester City ឈានមុខក្នុងការនាំយកកីឡាករខ្សែប្រយុទ្ធប្រស៊ីល Gabriel Jesus

ក្លឹបមេឃខៀវ Manchester City បានបើកការចរចារដើម្បីនាំយកខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Gabriel Jesus របស់ក្លឹប Palmeiras នៅក្នុងទឹកប្រាក់ប្រមាណជាង £20លានផោន។

a
(ខ្សែប្រយុទ្ធ Jesus កំពុងហ្វឹកហាត់កំដៅសាច់ដុំជាមួយក្រុមជម្រើសជាតិប្រេស៊ីល)

ខ្សែប្រយុទ្ធ រូបនេះមានឈ្មោះពេញគឺGabriel Fernando De Jesus កើតនៅថ្ងៃទី៣ខែមេសាឆ្នាំ១៩៩៧ ហើយដែលមានវ័យទើបតែ19ឆ្នាំ គឺជាប្រធានបទដែលគួរអោយចាប់អារម្មណ៏ផងដែរពីក្លឹបធំៗចំនួន២ទៀត គឺ Barcelona និង Real Madrid ហើយនិងក្លឹបបារាំង Paris Saint-Germain ប៉ុន្តែសញ្ញាវិជ្ជមានហាក់បង្ហាញឡើងសំរាប់ក្រុមMan.City ច្រើនជាងក្លឹបទាំងបីខាងលើ បន្ទាប់ពីជំនួបសន្ទនារបស់ និង គ្រូបង្វឹក លោក Pep Guadiola រយ:ពេល១5នាទីរួចមក។

b
(គ្រូបង្វឹកក្លឹប Man.City លោក Pep Guadiola សញ្ជាតិអេស្បាញ )

Jesusបានរកគ្រាប់បាល់បានចំនួន26គ្រាប់សំរាប់ការបង្ហាញខ្លួនអោយក្លឹប Palmeiras67ប្រកួត ចាប់ពីចូលលេងអោយក្លឹបនៅឆ្នាំ 2013រហូតមកដល់បច្ចុប្បន្ន។ រួមទាំងគ្រាប់បាល់ចំនួន54គ្រាប់ទៀតសំរាប់ការបង្ហាញខ្លួនអោយ ជម្រើសយុវជន ប្រេស៊ីល U20 និង U23 ឆ្នាំផងដែរ មុននិងបានមកលេងឈុតធំសំរាប់ជម្រើសជាតិ។

c
(Jusus កំពុងហ្វឹកហាត់ជាមួយរៀមច្បង Neymar សំរាប់យុទ្ធនាការOlympic ខែសីហា 2016 នេះ)

គួរបញ្ជាក់ផងដែរថាកីឡាកររូបនេះកំពុងមានភារកិច្ចសំរាប់ជួយក្រុមជម្រើសជាតិ ក្នុងយុទ្ធនាការកីឡាអូឡាំពិក 2016 ដែលមាតុភូមិប្រេស៊ីលរបស់ខ្លួនជាម្ចាស់ផ្ទះ៕

អត្ថបទ:បូលីន

The post Manchester City ឈានមុខក្នុងការនាំយកកីឡាករខ្សែប្រយុទ្ធប្រស៊ីល Gabriel Jesus appeared first on CamboSport.