Dortmund ចុះហត្ថលេខានាំយក Andre Schurrle ពី Wolfsburg

ក្លឹបBorussia Dortmund បានបញ្ចប់កិច្ចព្រមព្រៀងជាផ្លូវការក្នុងការនាំយកកីឡាករជម្រើសជាតិអាឡឺម៉ង់ Andre Schurrle ក្នុងតម្លៃប្រមាណ£25លានផោនក្នុងកិច្ចសន្យារយ:ពេល5ឆ្នាំ។

d

រយ:ពលត្រឹមតែ24ម៉ោង គិតត្រឹមថ្ងៃសុក្រ ទី២២ខែ កក្កដា២០១៦នេះកីឡាករអាឡឺម៉ង់២រូប បានក្លាយជាសមាជិកក្លឹបជាផ្លូវការ។ អតីតខ្សែបម្រើប្រយុទ្ធស្លាបរបស់ក្លឹបChelsea រូបនេះជាកីឡាករអាឡឺម៉ង់ទី២ ដែលបានមកចូលរួមជាមួយក្លឹបDortmund បន្ទាប់ពីកីឡាកររួមជាតិ Mario Gotze ក៏បានត្រលប់មកចូលរួមជាមួយក្លឹបវិញផងដែរ ក្នុងតម្លៃ£22លានផោន កាលពីថ្ងៃពុធ ក្រោយចំណាយពេល3រដូវកាល មិនសូវបានសមប្រកបនៅជាមួយក្លឹបជើងឯកBundesliga 2015-2016 Bayern Munich ដោយ 73ប្រកួត និង ស៊ុតបញ្ចូលទីបាន22គ្រាប់។

e

Dortmundបានលក់ខ្សែបម្រើឆ្នើម Henrikh Mkhitaryan ទៅបិសាចក្រហមMan.United ហើយការមកដល់របស់ Schurrleគឺជារឿងដែលល្អសំរាប់បំពេញចំណុចដែលខ្វះខាតនោះ។
(នាយកប្រតិបត្តិក្លឺបលោក Michael Zorc បានពោលដូច្នោះ) ហើយគាត់បានបន្តទៀតថា Schurrle គឺជាកីឡាករដ៏ល្អម្នាក់ប្រកបដោយសក្តានុពល និង មានបទពិសោធន៏ជាមួយក្រុមជម្រើសជាតិ អាឡឺម៉ង់ និងក្លឹបបាល់ទាត់អាជីពធំៗពីមុនមក ហើយពិតជាធនធានមួយថ្មីរបស់ក្លឹបដែលកំពុងត្រូវការ។ Schurrleធ្លាប់មានប្រវត្តិលេងអោយក្លឹបបាល់ទាត់អាជីពដំបូង គឺMainz ដែលកាលនោះគឺលោក Thomas Tuchel គឺជាគ្រូបង្វឹក ហើយបច្ចុប្បន្នគាត់កំពុងដឹកនាំក្លឹបDortmundនេះតែម្តង។ ខ្សែបម្រើរូបនេះបានលេងអោយក្លឹបWolfburg បានមួយឆ្នាំកន្លះ បន្ទាប់ពីផ្លាស់ពីក្លឹប Chelsea កាលពីឆ្នាំ2015មក។

សំរាប់ក្រុមជម្រើសជាតិអាឡឺម៉ង់ គាត់បានបង្ហាញខ្លួនចំនួន55ដង និងស៊ុតបញ្ចូលទីបាន20គ្រាប់ ហើយគាត់គឺជាសមាជិកដែលជួយក្រុមឥន្រ្ទីយ៏ដែកអាឡឺម៉ង់ឈ្នះពានWorld Cup2016ផងដែរ។

អត្ថបទ:បូលីន

The post Dortmund ចុះហត្ថលេខានាំយក Andre Schurrle ពី Wolfsburg appeared first on CamboSport.