បើលោកត្រាំជាប់ឆ្នោតនយោបាយប្រឆាំងភេរវកម្មរបស់លោកអូបាម៉ានឹងត្រូវបោះបង់ចោល

នយោបាយប្រឆាំងភេរវកម្មរបស់ប្រធានាធិតីអូម៉ាអាចនឹងត្រូវបោះបង់ចោល ប្រសិនបើបេក្ខភាពលោកដូណាល់ ត្រាំ ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកនោះ។ ផ្ទុយទៅវិញបើលោកស្រីហ៊ីលឡារី គ្លីនតុន ជាប់ឆ្នោតនោះអ្វីគ្រប់យ៉ាងនឹងប្រសើរឡើង ក្នុងនោះមានទាំងគោលនយោបាយប្រឆាំងភេរវកម្ម និងការគ្រប់គ្រងអាវុធដែលលោកអូបាម៉ាបានស្នើឡើងរហូតមកទល់ពេលនេះមិនទាន់បានអនុម័ត។

ការដឹកនាំរបស់លោកអូបាម៉ា នឹង ត្រូវបិទបញ្ចប់នៅខែមករា ឆ្នាំ២០១៧ ខាងមុខដោយជំនួសវិញដោយលោកស្រីហីុលឡារី គ្លីនតុន ឬលោកត្រាំ អាស្រ័យទៅលើ ការបោះឆ្នោតនាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ខាងមុខ។ គេបារម្ភថា ក្រុមភេរវករអាចនឹងដណ្តើមយកក្រុងរ៉ាកានិងម៉ូស៊ូលមកវិញ មុនពេលលោកអូបាម៉ា បញ្ចប់អាណត្តិ។ ទោះយ៉ាងណាក៏ប្រទេសធំៗដូចអាមេរិក បារាំងនៅតែប្រកាន់ជំហរពង្រឹងសន្តិសុខខ្ពស់ទាំងនៅសមរភូមិ និងទាំងក្នុងទឹកដីជាតិខ្លួនផ្ទាល់ ។ បើបក្សប្រឆាំងសាធារណរដ្ឋឈ្នះឆ្នោតនៅពេលខាងមុខរដ្ឋាភិបាលអាមេរិកថ្មីចេញមកពីបក្សសាធារណរដ្ឋក៏ប្រហែលជានៅប្រកាន់ជំហរប្រឆាំងភេរវកម្មខ្ពស់ដែរ ព្រោះអាមេរិកក៏ជាផ្ទាំងស៊ីបធំនៃការវាយប្រហាររបស់ក្រុមភេរវករផងដែរ។

ពេលនេះ អាមេរិកកំពុងខិតទៅជិតរុស្ស៊ី ក្នុងយុទ្ធនាការកម្ទេចក្រុមរដ្ឋអ៊ិស្លាមនៅស៊ីរី។ ប្រមុខការទូតចន ឃើរី ទើបនឹងមកពីទស្សនកិច្ចនៅរុស្ស៊ី។ លោកសុំមិនប្រកាសពីវិធានការសហការគ្នារវាងរុស្ស៊ីនឹងអាមេរិក ព្រោះដើម្បីកុំឲ្យបែកការណ៍ និងដើម្បីបន្តកម្ទេចក្រុមជីហាដកុំឲ្យពួកនេះដឹងផែនការមុន។

ជាមួយគ្នានេះក្រុមភេរវករអាចប្រើប្រាស់ទឹកដីលីប៊ីធ្វើជាទីតាំងថ្មីក្រោយពេលដែលទីតាំងចាស់រងការវាយប្រហារពីអាមរិក និងរុស្ស៊ី។ នៅទីនោះក្រុមជីហាដរដ្ឋអ៊ិស្លាមអាចនឹងបាត់បង់ទីតាំងដ៏ធំរបស់ខ្លួននៅភាគខាងជើងលីប៊ី ឈ្មោះថាសៀរត៍ ។ ទាហាន លីប៊ីកំពុងប្រយុទ្ធបំបែកទីតាំងនោះ។ តែបើចាញ់សង្គ្រាម ក្រុមជីហាដអាចនឹងបំបែកសកម្មជនខ្លួនឲ្យទៅរាយប៉ាយជាក្រុមតូចៗនៅកន្លែងផ្សេងៗទៀតនៅលីប៊ី ឬក៏នៅប្រទេសជិតខាងលីប៊ី ក្នុងដែនដីអាហ្វ្រិកខាងជើង។ នេះជាអ្វីដែលលោកបាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិបារម្ភជាងគេ។

នៅទីនោះ ក្រុមជីហាដរដ្ឋអ៊ិស្លាមមានកូនទាហានពី២.០០០ទៅ៥.០០០នាក់ ជាសកម្មជនមកពីច្រើនប្រទេសក្នុងតំបន់ មានមកពីម៉ាលី ម៉ូរីតានី ម៉ារ៉ុក និងអេហ្ស៊ីបជាដើម។ ក្រុមជីហាដមានវត្តមាននៅសៀរត៍ ក្នុងទីក្រុងទ្រីប៉ូលី និងនៅឌែរណា។ ដូច្នេះបើពួកនេះចាញ់សមរភូមិហើយនៅរាយប៉ាយជាក្រុមតូចៗតាមតំបន់ផ្សេងៗ វារឹតតែបង្កគ្រោះថ្នាក់ថែមទៀត។

យុទ្ធសាស្ត្រវាយប្រហារថ្មីផ្តោតទៅលើអាវុធសាមញ្ញៗដូចជាដុំថ្ម ឬកាំបិតផ្គាក់ទាហានជីហាដតូចៗទាំងនេះចង់វាយប្រហារពេលណានៅទីណាក៏បាន ។ ប្រទេស ទុយណេស៊ី កំពុងបារម្ភ ព្រោះថា ក្នុងចំណោមសកម្មជនជីហាដនៅលីប៊ី មានជនជាតិទុយណេស៊ីជាង១០នាក់ បានត្រឡប់ចូលទឹកដីទុយណេស៊ីវិញ ហើយ។ កូនទាហានជីហាដទាំងនេះគ្រោងបង្កភេរវកម្មក្នុងស្រុកទេសខ្លួន។

នៅអាហ្វ្រិកវិញក៏មានវត្តមានក្រុមអាល់កៃដានៅតំបន់ម៉ាហ្គ្រេបកំពុងធ្វើសកម្មភាពនៅម៉ាលីនិងតំបន់សាហែលដែរ ហើយ ពួកនេះកំពុងជ្រកកោននៅក្នុងប្រទេសលីប៊ី៕

បើលោកត្រាំជាប់ឆ្នោតនយោបាយប្រឆាំងភេរវកម្មរបស់លោកអូបាម៉ានឹងត្រូវបោះបង់ចោល

ប្រភព៖ nokorwatnews

  • បើលោកត្រាំជាប់ឆ្នោតនយោបាយប្រឆាំងភេរវកម្មរបស់លោកអូបាម៉ានឹងត្រូវបោះបង់ចោល已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/07/23  Category:កំសាន្ត
Tags: