៦០០លាន ចំណេញ ឬ ខាត?

ទី១. បាន ៦០០លានដុល្លារ ប៉ុន្តែមើលមុខបងប្អូនក្នុងអាស៊ានអត់ចំ។ អ្នកខ្លះថាយើងលក់ ឡើងអស់សាច់តែម្តង។ វៀតណាម, ហ្វីលីពីន, ម៉ាឡេស៊ី, ព្រុយណេ, ឥណ្ឌូនេស៊ី និងសិង្ហបុរី នេះមិនរាប់អ្នក្រៅដូចជា អាមេរិកកាំង, ជប៉ុន, អូស្ត្រាលី, កូរ៉េខាងត្បូង, ឥណ្ឌា ។ល។ ដែល ខកចិត្តនឹងកម្ពុជា ដែលគាំទ្រចិន ហើយទាត់ចោលសេចក្តីសម្រេចរបស់តុលាការមជ្ឈត្តិកម្ម អន្តរជាតិ។

ជប៉ុន អត់សប្បាយចិត្ត ព្រោះខ្លាចបាត់ទាំង សមុទ្រខាងកើត (East Sea) របស់ខ្លួន។ កូរ៉េខាងត្បូង ខកចិត្ត ព្រោះខ្លាចបាត់ (West Sea) សមុទ្រខាងលិច។ ឥណ្ឌា មិនសប្បាយចិត្ត ព្រោះខ្លាចបាត់ សមុទ្រឥណ្ឌា ក្នុងករណី ចិនបានគ្រប់គ្រងផ្តាច់មុខលើសមុទ្រចិនភាគខាងត្បូង។ ចំនែកឡាវ និងថៃ គេគាំទ្រចិនដែរ ប៉ុន្តែគេមិនចេញមុខមាត់ ដូចកម្ពុជាពេកនោះទេ។

ទី២. ក្នុង៦០០ មានខ្លះ ជំនួយអត់សំណង ថ្វីត្បិតតែមិនបាច់សង ហើយយកមកសង់ស្ពានផ្លូវ ប៉ុន្តែក្រុមហ៊ុនដែលនឹងមកសង់ស្ពានផ្លូវ គឺក្រុមហ៊ុនចិន អីចឹងដូចឲ្យលុយទៅចិន វិញដដែល នឹង។

ទី៣. ចំនែកមួយចំនួនទៀត ជាជំនួយមានសំណង បើមិនសងការ ក៏សងដើមនៅ២០ ទៅ៣០ឆ្នាំដដែល។ ខ្មែរអ្នកសង យើងជំពាក់បំណុលគេ។ ការពិតហើយ គ្មានប្រទេសណា មិនជំពាក់បំណុលគេនោះទេ ប៉ុន្តែជំពាក់បំណុលច្រើនពេក ហើយដែលលើសសមត្ថភាពសង ឬមិនបានផលិតសេដ្ឋកិច្ចអ្វីច្រើនតាមរយៈជំនួយនេះ ឧទាហរណ៍ធ្វើផ្លូវមុខខូចក្រោយ មិនឆ្លាតឡើយ។

ទី៤. ៦០០លាន ចងមិត្តចិនកាន់តែខ្លាំង តែបង្ករសត្រូវជាមួយអាមេរិក និងសម្ព័ន្ធមិត្ត អាមេរិក។ បានមិត្តឆ្ងាយ ដូឃ្លាតមិត្តជិត។ យើងកំពុងធ្វើឲ្យខូចប្រយោជន៍របស់ប្រទេសយ៉ាង ច្រើនយ៉ាងនេះ គឺដូចយើងកំពុងយកកម្ពុជា ដាក់ក្នុងខ្ទះខ្លាញ់ក្តៅ។ ចង់មិនចង់ គេនឹងចាប់ យើងគ្រវែងក្នុងខ្ទះខ្លាញ់ជាមិនខាន។ កុំសង្ឃឹមថាចិន ជួយកម្ពុជាគ្រប់ពេលនោះ។ ចិនចង់ ជួយកម្ពុជាយ៉ាងណាក៏ដោយ ក៏ចិនមិនបង្ករសង្គ្រាមជាមួយអាមេរិកកាំង ព្រោះតែកម្ពុជានោះ ឡើយ។ ទីបំផុត ទឹកភ្នែក គឺប្រជាជនកម្ពុជា។

ទី៥. វាគ្រាន់តែថាបាន៦០០លានភ្លាមៗចឹង ឆាប់បានសង់ស្ពានថ្នល់ បើចាំលុយកម្ពុជា សន្សំខ្លួនឯង មិនដឹងសម័យកាលណា ទើបបានឃើញស្ពានដូចជាអ្នកលឿន ស្ពានកាត់មេគង្គ ផ្លូវធំអាស៊ានកាត់កម្ពុជា ។ល។

ទី៦. ៤០% នៃការនាំចេញខោអាវដែលចិញ្ចឹមកម្មករខ្មែរជាង៧០ម៉ឺននាក់ គឺនាំទៅអឺរ៉ុប (អាឡឺម៉ង់ និងអង់គ្លេស)។ ចង់ឌឺអឺរ៉ុបមែន។ ខ្លាចតែក្នុងដំណាក់កាលខ្លីនេះ គេមិនយកសេះតាមសេះដាច់ តែបិទទ្វារផ្សារតែ៣ខែ ក៏អាចធ្វើឲ្យកម្មករ៧០ម៉ឺននាក់នេះ ក្រៀមដូចត្រីងៀតខែប្រាំងដែរ។

ដូច្នេះហើយ បានជាខ្ញុំថា ៦០០លាននេះ មិនមែនជាចំណូល តែជាបំណុល ហើយមិនមែនសម្រាល តែជាបន្ទុក មិនចំណេញ តែខាត។ ជំនួញនេះ មិនចំណេញ ហើយក៏មិនរួចខ្លួន ហើយអាចចូលដើមទៀតផង។ អ្នកដែលអះអាងថា ៦០០លាននេះ ជាចំណេញ ឲ្យហេតុផលខ្ញុំបន្តិចមើល ចំនេញកន្លែងណា។ លក់អធិបតេយ្យខ្លួនឯង ហើយ បាន៦០០លានដុល្លារ មិនមែនជានយោបាយការបរទេសដែលឆ្លាតឡើយ។

សូរ សមយុទ្ធ
២៣ កក្តដា ២០១៦
កំពង់ឆ្នាំង

ប្រភពៈ ខ្ទមអុក


៦០០លាន ចំណេញ ឬ ខាត?

ថ្នាំ​ពន្យារកំណើត​សំរាប់​បុរសៗ​ធុញ​ធ្រា​ន់​ស្រោមអនាម័យ នឹង​បង្ហាញ​វត្តមាន​ក្នុង​ឆ្នាំ ២០១៨

៦០០លាន ចំណេញ ឬ ខាត?

រថយន្ដតារាកំប្លែងនាយខ្ចឹប បត់ចូលផ្ទះត្រូវរថយន្ដកុងទីន័រសូងួន បុកពីក្រោយបែកកញ្ចក់ខ្ទេច