អ្នក​វិទ្យាសាស្ត្រ​រក​ឃើញ​ថា​សត្វ​ដាយ​ណូស័រ​មិន​បាន​ផុត​ពូជ​នោះ​ទេ​ ព្រោះ​តែ​យោង​តាម​ការ​វិវត្តន៍​ដែល​មិន​នឹក​ស្មាន​ដល់​មួយ​

ថ្មីនេះនៅសារមន្ទីរនៃជាតិនៃសហរដ្ឋអាមេរិក ( American Museum of Natural History ) បានបើកពិព័រណ៍មួយដែលពាក់ព័ន្ធនឹងការវិវត្តន៍របស់សត្វដាយណូស័រ ។ ដោយពួកគេបានធ្វើស្រាវជ្រាវរកឃើញការវិវត្តន៍ថ្មីមួយដែលនឹកស្មានមិនដល់ ខណៈពួកគេអះអាងថាសត្វដាយស័រគឹមិនបានផុតពូជនោះទេ ។

ដោយយោងតាមការស្រាវជ្រាវថ្មីនេះបានបង្ហាញថាដាយណូស័របានវិវត្តន៍ទៅជាសត្វដែលមានស្លាបហើយបច្ចុប្បន្នវាក្លាយជាប្រភេទបក្សីរាប់ពាន់ប្រភេទដែលរស់នៅជុំវិញខ្លួនយើងដែលហេតុផលនេះទើបពួកគេលើកឡើងដាយណូស័រទាំងនោះមិនបានផុតពូជទៅណានោះទេ ។

1 of 4

យ៉ាងណាយោងតាមការស្រាវជ្រាវនេះគឺផ្ទុយស្រលះពីអ្នកស្រាវជ្រាវមុនៗដែលគិតថាដាយណូស័រទាំងនោះបានផុតអស់ទៅហើយត្រឹមអំបូរជាសត្វជើង២ដែលដើរនៅលើដីនោះ ។

សូមទស្សនាវីដេអូដែលបង្ហោះដោយ American Museum of Natural History ៖

  • អ្នក​វិទ្យាសាស្ត្រ​រក​ឃើញ​ថា​សត្វ​ដាយ​ណូស័រ​មិន​បាន​ផុត​ពូជ​នោះ​ទេ​ ព្រោះ​តែ​យោង​តាម​ការ​វិវត្តន៍​ដែល​មិន​នឹក​ស្មាន​ដល់​មួយ​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/23  Category:ជីវិតនិងសង្គម
Tags: