មិននឹកស្មានថា​ផ្លែ​ទឹកដោះគោ​មាន​អត្ថប្រយោជន៍​ច្រើនដល់ថ្នាក់ហ្នឹងសោះ

មិននឹកស្មានថា​ផ្លែ​ទឹកដោះគោ​មាន​អត្ថប្រយោជន៍​ច្រើនដល់ថ្នាក់ហ្នឹងសោះ

ជាច្រើនឆ្នាំមកហើយដែលមនុស្សជាច្រើនចូលចិត្តទិញផ្លែទឹកដោះគោ គ្រាន់តែបរិភោគជាចំណីបន្ទាប់បន្សំតែប៉ុណ្ណោះ
តែអ្នកទាំងនោះមិនទាន់ដឹងពីអត្ថប្រយោជន៍របស់ផ្លែទឹកដោះគោយ៉ាង ណានោះទេ។
សារធាតុចិញ្ចឹមខ្ពស់ដែលបានពីផ្លែទឹកដោះគោមានដូចជា ៖ កាល់ស្យូម ១៤.៦៥មីលីក្រាម, ផូស្វ័រិច ៧៣.២៣ មីលី
ក្រាម, ប៉ូតាស្យូម ៦៧.២មីលីក្រាម, ម៉ាញ៉េស្យូម ៣.៣មីលីក្រាម, ជាតិដែក ២.៣៣មីលីក្រាម, ទឹក ៧៣.២៣ មីលីក្រាម,
ប្រូតេអ៊ីន២.៣៣មីលីក្រាម, ជាតិសរសៃធម្មជាតិ ៣.៣មីលីក្រាម, ថាមពល ៦៧.២មីលីក្រាម, កាបូហៃដ្រាត ១៤.៦៥មី
លីក្រាម,វីតាមីន C ១៤.៥មីលីក្រាម…។
ដោយឡែកវីតាមីន A, B1, B2, B3 ជាពិសេសកាបូហៃដ្រាត, កាល់ស្យូម, អាស៊ីតប្រេងម៉ាឡិចនៅក្នុងផ្លែទឹកដោះគាអាច
ជួយប្រឆាំងនឹងមេរោគបាន…។សាច់ផ្លែទឹកដោះគោត្រូវបានគេយកមកធ្វើជាបង្អែម។ ផ្លែទឹកដោះគោមានរសជាតិផ្អែម ហើយអាចទទួលទានទាំងស្រស់ ឬត្រជាក់ៗ (១០-១៥អង្សាសេ)។
ស្លឹកផ្លែទឹកដោះគោត្រូវបានគេយកទៅធ្វើជាតែ នៅតាមតំបន់មួយចំនួន ហើយវាត្រូវបានគេចាត់ទុកថា អាចមាន
ប្រសិទ្ធិភាពប្រឆាំងនឹងជំងឺទឹកនោមផ្អែមនិងរោគឈឺសន្លាក់ឆ្អឹង។ សំបកដើមទឹកដោះគោមានផ្ទុកនូវសារធាតុចិញ្ចឹម
ជាច្រើននិងអាចជួយព្យាបាលជំងឺបានយ៉ាងមានប្រសិទ្ធិភាព, សំបកដើមទឹកដោះគោត្រូវបានគេយកទៅដាំទឹកផឹក
ដើម្បីព្យាបាលជំងឺក្អក។

ផ្តល់ជាតិទឹក, ជាតិសរសៃ៖ 
នេះជាអាហារដែលល្អបំផុតសម្រាប់អ្នកធាត់។ មនុស្សជាច្រើនគិតថា ផ្លែទឹកដោះគោមានរសជាតិផ្អែមនឹងធ្វើឲ្យពួកគេធាត់ ប៉ុន្តែមិនមែនដូច្នោះឡើយ ផ្លែទឹកដោះគោមានផ្ទុកនូវជាតិទឹក និងជាតិសរសៃជាច្រើនក៏អាចធ្វើឲ្យអ្នកញ៉ាំឆ្អែត,
ធ្វើឲ្យអ្នកមានរាងស្លីមស្អាត មិនឆាប់ឡើងទម្ងន់។
ផ្លែទឹកដោះគោផ្តល់នូវសារធាតុកាបូហៃដ្រាតដល់រាងកាយ៖ ថាមពលដែលទទួលបានពីសារធាតុកាបូហៃដ្រាតមាន ៦០%។ កង្វះសារធាតុនេះ អាចនាំឲ្យខួចកោសិកាប្រសាទ។ដូច្នេះក្រៅពីទទួលបានសារធាតុកាបូហៃដ្រាតពីអាហារ, ផ្លែឈើនេះក៏មានភាពចាំបាច់សម្រាប់សុខភាពរាងកាយនិងជួយសម្រួលដល់ក្រពះពោះវៀនផងដែរ។
ផ្លែទឹកដោះគោផ្តល់នូវជាតិកាល់ស្យូម, ជាតិដែក និងជំនួយដល់គភ៌៖ នៅក្នុងផ្លែទឹកដោះគោមានផ្ទុកនូវកាល់ស្យូម,ផូស្វ័ររិច, ជាតិដែកនិងម៉ាញ៉េស្យូមជាច្រើនដែលជាសមាសធាតុសំខាន់ៗជំនួយដល់ស្ត្រីមានផ្ទៃពោះ និងឲ្យគភ៌លូតលាស់បានល្អ។ស្ត្រីមានផ្ទៃពោះគួរតែទទួលទានផ្លែទឹកដោះគោឲ្យបានពី ១០០ទៅ ២០០ក្រាមជាប្រចាំ ដើម្បីផ្តល់សារធាតុចិញ្ចឹមចាំបាច់ ជួយការពារការខ្វះឈាម, ធ្វើឲ្យកូនក្រិន។
ផ្លែទឹកដោះគោអាចជួយសម្រកទម្ងន់៖ អាហារនេះពិតជាសក្តិសមចំពោះអ្នកដែលមិនចង់ឡើងទម្ងន់។
ផ្លែទឹកដោះគោជំនួយដល់ឆ្អឹង¶ មនុស្សជាច្រើនមានការពេញនិយមនឹងផ្លែឈើនេះ ជាពិសេសស្ត្រីមានផ្ទៃពោះ។ ផ្លែទឹកដោះគោមានផ្ទុកនូវជាតិកាល់ស្យូម ១០%។ វាមិនត្រឹមតែជួយឲ្យឆ្អឹងរឹងមាំប៉ុណ្ណោះទេ តែវាក៏អាចជួយការពារភាពធាត់ផងដែរ៕

ប្រភព៖ iknow

  • មិននឹកស្មានថា​ផ្លែ​ទឹកដោះគោ​មាន​អត្ថប្រយោជន៍​ច្រើនដល់ថ្នាក់ហ្នឹងសោះ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/23  Category:សុខភាព
Tags: