LG ផលិតទូទឹកកកស៊េរីថ្មី រួមជាមួយបច្ចេកវិទ្យា ចុងក្រោយដ៏អស្ចារ្យ

ដោយសារតែបច្នុប្បន្ន យើងសង្តេតឃើញថាមានការកើន នូវសមាជិកគ្រួសារពីមួយថ្ងៃទៅមួយថ្ងៃធ្វើអោយ មនុស្សគ្រប់គ្នាមិនសូវមាន ពេលវេលាគ្រប់គ្រាន់ក្នុងការដើរផ្សារទិញទំនិញ ប្រើប្រាស់ប្រចាំថ្ងៃ និង ការចំអិនម្ហូប ដូច្នេះហើយទើប LG បានណែនាំទូទឹកកកស៊េរីថ្មី ដែលធ្វើអោយលោកអ្នកមានភាព ងាយស្រួយ ជាមួយទំហំដ៏ធំ និង ជាប់ធន់បានយូរ ព្រមទាំងសន្សំសំចៃ ថាមពលខ្ពស់ងាយស្រួលប្រើ និង អាចរក្សាទុកម្ហូបអាហារ ឲ្យនៅស្រស់បានយូរ ។

ទូទឹកកក LG ត្រូវបានរចនាឡើងយ៉ាងពិសេស និងអស្ចារ្យជាមួយនឹងបច្ចេកវិទ្យាចុងក្រោយ ដែលប្រកបទៅដោយគុណភាព និង គុណសម្បិត្តទៅតាមស្ដង់ដា ជាពិសេសត្រូវបានរចនាបែប Door in Door ដែលធ្វើអោយលោកអ្នក មានភាពងាយស្រួយក្នុងការយកម្ហូបអាហារ ចេញពីទូទឹកកក ថែមទាំងមាន Hygiene Fresh ដែលជាប្រព័ន្ធកំចាត់បាក់តេរី និង បំបាត់ក្លិនពីទូរទឹកកកបានយ៉ាងល្អ។ ព្រមទាំងមានកង្ហាដ៏ពិសេសដែលជួយពង្រឹក ស្រទាប់តំរងដើម្បីត្រងយកបាក់តេរី និង ក្លិនមិនល្អពីបន្លែ រលួយនិងអាហារដែលមានក្លិនឆ្អាប់យ៉ាងមានប្រសិទ្ធភាព ។ មិនតែប៉ុណ្ណេះទូទឹកកក LG ក៏បានបំពាក់មកជាមួយ បច្ចេកវិទ្យា Inverter Linear Compressor ដែលមានដំណើរការស្ងាត់ល្អមិនមានសំលេងរំខានថែម ទាំងសន្សំសំចៃថាមពល អគ្គីសនីបានប្រសើរជាងមុន និងមានការធានារយះពេល 10 ឆ្នាំទៅលើ Compressor របស់ ទូទឹកកក ថែមទៀត។ ហើយក៏ត្រូវបានបំពាក់មកជាមួយនូវបច្ចេកវិទ្យា Vacuum Fresh ដែលជាកន្លែងរក្សាទុក ត្រី សាច់ បន្លែ ផ្លៃឈើអោយនៅស្រស់បានយូរ និង មិនខូចរសជាតិជាពិសេស Multi Air flow ដែលជាប្រព័ន្ធបញ្ចេញខ្យល់ ត្រជាក់គ្រប់ទិស និងត្រជាក់សព្វពេញទូទឹកកក ថែមទាំងអាចរក្សាសីតុណ្ហភាពបានយូរ ទោះបីជាដាច់ភ្លើងក៏ដោយ រឹតតែពិសេសសំរាប់ធ្នើរកញ្ចក់ត្រូវបានរចនាឡើងដ៏រឹងមាំ ដែលអាចទ្រាំទ្រទំងន់ បានរហូតដល់ទៅ 150 គីឡូ ។

ទូទឹកកក LG ស៊េរីថ្មី ជាជំរើសដ៏ត្រឹមត្រូវមួយក្នុងការថែរក្សាអាហារ របស់អ្នកអោយស្រស់បានយូរ រួមជាមួយនិងការរចនា ប្រកបដោយភាពស៊ីវីល័យ និងសាកសមជាមួយផ្ទះបាយរបស់លោកអ្នក ដែលប្រកបដោយភាពទាន់សម័យ ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

LG ផលិតទូទឹកកកស៊េរីថ្មី  រួមជាមួយបច្ចេកវិទ្យា ចុងក្រោយដ៏អស្ចារ្យ

LG ផលិតទូទឹកកកស៊េរីថ្មី  រួមជាមួយបច្ចេកវិទ្យា ចុងក្រោយដ៏អស្ចារ្យ

LG ផលិតទូទឹកកកស៊េរីថ្មី  រួមជាមួយបច្ចេកវិទ្យា ចុងក្រោយដ៏អស្ចារ្យ

LG ផលិតទូទឹកកកស៊េរីថ្មី  រួមជាមួយបច្ចេកវិទ្យា ចុងក្រោយដ៏អស្ចារ្យ

LG ផលិតទូទឹកកកស៊េរីថ្មី  រួមជាមួយបច្ចេកវិទ្យា ចុងក្រោយដ៏អស្ចារ្យ