U-16 កម្ពុជា ប៉ះក្រុម U-16 ថៃ ម៉ោង ៣៖៣០នាទី​រសៀលនេះ ដណ្តើម​ចំ​ណាត់​ថ្នាក់​លេខ៣​

(ភ្នំពេញ)៖ ក្រុមបាល់ទាត់ឈុតតូចយុវជនអាយុក្រោម ១៦ឆ្នាំកម្ពុជា នឹងត្រូវជួបក្រុមយុវជន U-16 ថៃ ដើម្បីដណ្តើម ចំណាត់ថ្នាក់លេខ៣ នារសៀលម៉ោង ៣៖៣០នាទីថ្ងៃសៅរ៍ ទី២៣ ខែកក្កដា ឆ្នាំ២០១៦ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្នុងព្រឹត្តិការណ៍ពានរង្វាន់ យុវជនអាស៊ីអាគ្នេយ៍ AFF U-16 Youth Championship 2016 នៅទឹកដីកម្ពុជា។

នេះជាការប្រកួតរវាងក្រុមដែលជ្រុះ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដូចគ្នា ដោយ U-16 របស់ម្ចាស់ផ្ទះកម្ពុជា បានចាញ់ U-16 វៀតណាម ១-០ ទាំងប្រផិតប្រផើយ ក្រោយពេលក្រុមការពារ តំណែងជើងឯក U-16 ថៃ បានចាញ់ U-16 អូស្រ្តាលី ដោយបាល់ប៉េណាល់ទី ៥-៣ កាត់សេចក្តី បន្ទាប់ពីប្រកួតពេញម៉ោងស្មើលទ្ធផល ៣-៣ ដោយពុំមានបន្ថែម ម៉ោង ១៥នាទី២ដងឡើយកាលពីថ្ងៃទី២១ ខែកក្កដា នៅពហុកីឡដ្ឋានជាតិអូឡាំពិកដូចគ្នា។

ពិតជាស្វិតស្វាញខ្លាំងឡើងថែមទៀត ត្បិតក្រុមគោព្រៃជំទង់កម្ពុជា ធ្លាប់ចាញ់ U-16 ថៃ ៦-០ កាលពីប្រកួតសន្សំពិន្ទុ ក្នុងពូល B ដែលជាការបរាជ័យលើកដំបូង ក្នុងចំណោមលេង៤ប្រកួត ឈ្នះ៣ មិនដែលស្មើនៃយុទ្ធនាការ AFF U-16 Youth 2016 នេះ។

U-16 កម្ពុជា ត្រូវជួប U-16 ថៃ ដណ្តើមចំណាត់ថ្នាក់លេខ៣ ម៉ោង ៣៖៣០នាទីរសៀលនេះ មុនពេល U-16 វៀតណាម ប៉ះក្រុម U-16 អូស្រ្តាលី ដណ្តើមពាន AFF U-16 Youth Championship 2016 នៅម៉ោង ៦៖៣០នាទី ល្ងាចនេះនៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកដូចគ្នា៕

ប្រភព ៖

ការចាប់អារម្មណ៍ខ្មែរឡូត៖

ដោយឡែក ទាក់ទងនឹងបាល់ទាត់នេះដែរ កាលពីម្សិលមិញនេះមានវីដេអូមួយ ធ្វើឲ្យអ្នកនៅក្នុងអ៊ិនធើណេតចាប់អារម្មណ៍ជាខ្លាំង ដែលបង្ហាញពី 

យ៉ាងណាមិញ វីដេអូ មួយនេះកំពុងទទួលបានការចាប់អារម្មណ៍ និងល្បីពេញអិុនធើណេត ដែលបង្ហាញពី អ្នកចាំទីម្នាក់មានឈ្មោះថា Sammy Ndjock ដែលបច្ចុប្បន្នលេងឲ្យក្រុម Minnesota United បាត់បង់នូវម្ចាស់ការ ឬហាក់បីដូចជាភ្លាត់ដៃ គប់បាល់ចូលទីខ្លួនឯង ក្នុងការប្រកួត ធ្វើឲ្យរូបគាត់ខ្មាសគេមិនស្ទើរ មិនថែមតែប៉ុណ្ណោះ ក្រុមរបស់ខ្លួនក៏ទទួលបរាជ័យក្នុងការប្រកួតនោះទៀត។

យោងតាមវីដេអូគេសង្កេតឃើញថា អ្នកចាំទីរូបនេះ ព្យាយាមគប់បាល់ទៅ មិត្តរួមក្រុមរបស់ខ្លួន ប៉ុន្តែរូបគេហាក់បីដូចជា បាត់បង់នូវការគ្រប់គ្រងខ្លួន រួចក៏ភ្លាត់គប់បាល់ចូលទីខ្លួនឯងតែម្តងទៅ។

គួរបញ្ជាក់ផងដែរថា នេះជាកាប្រកួតមិត្តភាព សម្រាប់ត្រៀមរដូវកាលថ្មី រវាងក្រុម Minnesota មកពីលីកអាមេរិក និងBournemouth មកពីលីកអង់គ្លេស ដែលក្លិបទាំង២ បញ្ចប់ការប្រកួត ដោយ Bournemouth យកឈ្នះ Minnesota ក្នុងលទ្ធផល ៤-០៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

U-16 កម្ពុជា ប៉ះក្រុម U-16 ថៃ ម៉ោង ៣៖៣០នាទី​រសៀលនេះ ដណ្តើម​ចំ​ណាត់​ថ្នាក់​លេខ៣​
U-16 អូស្រ្តាលី

U-16 កម្ពុជា ប៉ះក្រុម U-16 ថៃ ម៉ោង ៣៖៣០នាទី​រសៀលនេះ ដណ្តើម​ចំ​ណាត់​ថ្នាក់​លេខ៣​
U-16 វៀតណាម

U-16 កម្ពុជា ប៉ះក្រុម U-16 ថៃ ម៉ោង ៣៖៣០នាទី​រសៀលនេះ ដណ្តើម​ចំ​ណាត់​ថ្នាក់​លេខ៣​
U-16 កម្ពុជា

U-16 កម្ពុជា ប៉ះក្រុម U-16 ថៃ ម៉ោង ៣៖៣០នាទី​រសៀលនេះ ដណ្តើម​ចំ​ណាត់​ថ្នាក់​លេខ៣​
U-16 ថៃ