តើអ្នកដឹងទេថាទូរស័ព្ទសាមសុង Galaxy Note មានការវិវត្ត ដ៏អស្ចារ្យដូចម្តេចខ្លះ?

ទូរស័ព្ទសាមសុង ត្រកូល Galaxy Note ត្រូវបានគេទទួលស្គាល់ ទូទាំងពិភពលោកថាជា ប្រភេទទូរស័ព្ទដ៏ទំនើបល្អប្លែក ដែលក្រុមហ៊ុនសាមសុង បានលក់ចេញលើសពី 50 លានគ្រឿង ក្នុងចន្លោះឆ្នាំ 2011 និង 2013 ហើយពីមួយជំនាន់ទៅ មួយជំនាន់ទូរស័ព្ទសាមសុងGalaxy Note កាន់តែមានសន្ទុះក្នុង ការវិវត្តន៍ដ៏អស្ចារ្យ។

ការវិវត្តន៍នេះបានចាប់ផ្តើមទ្បើងតាំងពីខែកញ្ញា ឆ្នាំ 2011 ដោយក្រុមហ៊ុនសាមសុងបានចេញលក់ទូរស័ព្ទសាម
សុង Galaxy Note ដែលជាទូរស័ព្ទដំណើរការ ដោយប្រព័ន្ធ Android ដំបូងបំផុត ដែលបំពាក់នូវប៊ិច S Pen ដ៏វ័យឆ្លាត ហើយភាពជោគជ័យនៃទូរស័ព្ទនេះបានធ្វើឲ្យមនុស្សជាច្រើន ចាប់ផ្តើមស្គាល់ទូរស័ព្ទសាមសុង ត្រកូល Galaxy Note។

បន្ទាប់ពីទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់ ក្រុមហ៊ុនសាមសុងក៏បានបង្ហាញមុខមាត់ថ្មី
របស់ទូរស័ព្ទសាមសុង Galaxy Note II ដែលបានកែច្នៃចំណុចខ្សោយខ្លះៗដូចជា ប៊ិច S Pen កាមេរ៉ា និងប្រព័ន្ធទំនាក់ទំនងដើម្បីឲ្យមានភាពល្អប្រសើរជាងមុន។

ទោះបីបច្ចេកវិទ្យាក្នុងពេលបច្ចុប្បន្ននេះកំពុងមានសន្ទុះយ៉ាងណាក៏ដោយ ទូរស័ព្ទសាមសុង Galaxy Note III ដែលត្រូវបានផលិតក្នុងឆ្នាំ 2013 នៅតែអាចរក្សាកេរ្តិ៍ឈ្មោះបានយូរ ដោយសារតែវាជាទូរស័ព្ទស៊េរី Galaxy Note ដំបូងបង្អស់ដែលបំពាក់នូវអេក្រង់ប្រភេទ Super AMOLED ដែលមានទំហំដល់ទៅ 5.7 អ៊ីញ ជាមួយនឹងកម្រិតភាពច្បាស់ 1080 x 1920 ភិចសែល។

គំនិតច្នៃប្រឌិតលើការរចនារូបរាងទូរស័ព្ទរបស់ក្រុមហ៊ុនសាមសុង កាន់តែមានភាពទំនើប ជឿនលឿន ដែលធ្វើឲ្យពួកគេ អាចផលិតទូរស័ព្ទសាមសុង Galaxy Note 4 បានយ៉ាងស្អាត រលើបរលោង ព័ទ្ធទៅដោយស៊ុមលោហៈជុំវិញគួរអោយទាក់ទាញ និងទូរស័ព្ទសាមសុង Galaxy Note Edge ដែលមានអេក្រង់ហៀរមកគែមចំហៀងពិសេស ខុសប្លែកពីស្មាតហ្វូនដទៃទៀត។

ជិតមួយឆ្នាំហើយ ទូរស័ព្ទសាមសុង Galaxy Note 5 បានបង្ហាញរូបរាងស្តើង រលើបរលោង ដែលបំពាក់ទៅដោយអេក្រង់ដ៏ធំ កាមេរ៉ាភ្លឺច្បាស់ល្អ និងថ្មកាន់បានយូរ ដែលក្រុមហ៊ុនសាមសុងមិន ធ្លាប់ផលិតពីមុនមក ហើយក្នុងពេលឆាប់ៗនេះដែរ ក្រុមហ៊ុនសាមសុងនឹងដាក់បង្ហាញទូរស័ព្ទសាមសុង Galaxy Note ថ្មីទំនើប ដែលជាបច្ចេកវិទ្យាដ៏កំពូលរបស់ទូរស័ព្ទត្រកូល Galaxy Note។

បើតាមវេបសាយ pcadvisor.co.uk បានឲ្យដឹងថា៖ «សាមសុងត្រូវបានគេដឹងថា នឹងប្រកាសជាផ្លូវការនូវ
ទូរស័ព្ទ Galaxy Note 7 និងរំលងទូរស័ព្ទ Galaxy Note 6 ដើម្បីទាន់ជាមួយស៊េរីត្រកូល S របស់ខ្លួន ដែលបានលក់ចេញជាផ្លូវការ កាលពីដើមឆ្នាំ 2016 កន្លងទៅ។»

វេបសាយ bgr.com បានបញ្ជាក់ថា តាមរយៈការបែកធ្លាយថ្មីៗនេះ សាមសុង Galaxy Note 7 អាចនឹងមានលក្ខណៈពិសេសថ្មី ខុសប្លែកពីទូរស័ព្ទដទៃៗទៀតលើទីផ្សារ ដោយសារតែទូរស័ព្ទនេះ ភ្ជាប់ជាមួយ នូវ iris scanner ក្នុងការស្កេនប្រស្រីភ្នែកដើម្បីដោះសោរដ៏ទំនើប ដែលផ្តល់សុវត្ថិភាព ខ្ពស់ដល់អ្នកប្រើប្រាស់ និងប្រព័ន្ធ IP68 ដែលការពារធូលីដី មិនជ្រាបទឹកបានយ៉ាងល្អ ព្រមទាំងបច្ចេកវិទ្យាថ្មី TouchWix interface ដ៏កំពូលរបស់ Android ។

ទោះបីជាយ៉ាងណានៅថ្ងៃទី 02 ខែសីហា នាពេលខាងមុខនេះ ការពិតនឹងបង្ហាញថាតើទូរស័ព្ទសាមសុង ត្រកូល Galaxy Note ចុងក្រោយនេះពិតជាកំពូលស្មាតហ្វូន ដែលមានលក្ខណៈសម្បត្តិពិសេស ជាមួយបច្ចេកវិទ្យាទំនើបចុងក្រោយខុសពីត្រកូល Galaxy Note រៀមច្បងមុនៗ និងអស្ចារ្យជាង ស្មាតហ្វូនដទៃទៀត ដូចដែលគេហរទំព័រជាតិ និងអន្តរជាតិ យ៉ាងច្រើនលើសលប់បានធ្វើ ការទស្សន៍ទាយដែរ ឬយ៉ាងណា៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

តើអ្នកដឹងទេថាទូរស័ព្ទសាមសុង Galaxy Note មានការវិវត្ត ដ៏អស្ចារ្យដូចម្តេចខ្លះ?

តើអ្នកដឹងទេថាទូរស័ព្ទសាមសុង Galaxy Note មានការវិវត្ត ដ៏អស្ចារ្យដូចម្តេចខ្លះ?