ក្រុមហ៊ុនអឺរ៉ុបនៅតែមានសុទិដ្ឋិនិយមចំពោះស្ថានភាពពាណិជ្ជកម្មវៀតណាមដដែល

ការស្រាវជ្រាវមួយបានបង្ហាញថា ការវាយតម្លៃស្ថានភាពពាណិជ្ជកម្មដោយក្រុមហ៊ុនអឺរ៉ុបនៅក្នុងត្រីមាសទី២នៃឆ្នាំនេះគឺមាន ភាពវិជ្ជមានពោលគឺ៦៦,៧ភាគរយនៃក្រុមហ៊ុនទាំងនោះចាត់ទុកពាណិជ្ជកម្មរបស់ ប្រទេសនេះថាមានស្ថានភាពល្អណាស់ ឬល្អ។

យោងទៅតាមសភាពាណិជ្ជកម្មអឺរ៉ុបនៅក្នុងប្រទេសវៀតណាមបានឱ្យដឹងថា ការស្ទង់មតិរបស់ខ្លួនបានបង្ហាញថា សកម្មភាពពាណិជ្ជកម្មរបស់ប្រទេសវៀតណាម ត្រូវបានវាយតម្លៃដោយក្រុមហ៊ុនអឺរ៉ុបថា មានភាពវិជ្ជមានដោយក្នុងនោះ៩,៤ភាគ រយនៃពួកគេបានវាយតម្លៃថាមានស្ថានភាពល្អណាស់និង៥៤,២ភាគរយថាល្អ។

ដោយសួរអំពីទស្សនៈវិស័យម៉ាក្រួសេដ្ឋកិច្ចរបស់វៀតណាមនៅក្នុងត្រីមាស ក្រោយនោះ៥៦,៣ភាគរយបានបញ្ជាក់ថា ពាណិជ្ជកម្មមានស្ថិរភាពនិងភាពល្អប្រសើរឡើងខណៈដែល៩,៤ភាគរយរំពឹងថានឹងធ្លាក់ចុះនិង៣៤,៤ភាគរយគិតថាវានឹង មិនមានការផ្លាស់ប្តូរ។ប្រហែលជា៤៩ភាគរយនៃអ្នកឆ្លើយ នោះបានរំពឹថា ចំនួននៃអ្នកបញ្ចាទិញឬ ចំណូលនោះនឹងកើនឡើងបន្តិចបន្តួចនៅត្រីមាសក្រោយនេះ។

យ៉ាងទៀតការឆ្លើយទៅលើគម្រោង អភិវឌ្ឍនិងការវិនិយោគក៏មានភាពវិជ្ជមានផងដែរពោលគឺ៤៣,៨ភាគរយនៃពួកគេ បានឆ្លើយថាពួកគេនឹងបង្កើនការវិនិយោគ ខណៈដែល៤៣,៧ភាគរយបានរំពឹងថា គម្រោងអភិវឌ្ឍនឹងកើនឡើង។មានតែ៤,១ភាគរយប៉ុណ្ណោះដែលមានគ្រោងកាត់បន្ថយនូវការអភិវឌ្ឍរបស់ពួកគេ ខណៈដែល៥០ភាគរយនៅតែរក្សាក្នុងកម្រិតដដែល។

លោក Mrichael Behrens ប្រធាន សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំប្រទេសវៀតណាមបានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលថាលទ្ធផលសម្រាប់ត្រីមាសទី២បានបង្ហាញពីការរំពឹងទុកថា នឹងមានភាពវិជ្ជមាននាពេលអនាគត។នេះគឺជាសញ្ញាដ៏ល្អសម្រាប់ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុបនិងវៀតណាមដែលត្រូវបានគេរំពឹងថានឹងជំរុញការវិនិយោគនិងពាណិជ្ជកម្មអឺរ៉ុបកាន់តែខ្លាំង៕

ក្រុមហ៊ុនអឺរ៉ុបនៅតែមានសុទិដ្ឋិនិយមចំពោះស្ថានភាពពាណិជ្ជកម្មវៀតណាមដដែល

ប្រភព៖ nokorwatnews

  • ក្រុមហ៊ុនអឺរ៉ុបនៅតែមានសុទិដ្ឋិនិយមចំពោះស្ថានភាពពាណិជ្ជកម្មវៀតណាមដដែល已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/07/23  Category:ជីវិតនិងសង្គម
Tags: