មនុស្ស ៤២នាក់បានស្លាប់ និង៧៤នាក់ទៀតបាត់ខ្លួន ក្រោយពីទឹកជំនន់វាយប្រហារ យ៉ាងធ្ងន់ធ្ងរ នៅភាគខាងជើងប្រទេសចិន (មានវីដេអូ)

ចិន៖ ភ្លៀងនៅតែបន្តធ្លាក់យ៉ាងខ្លាំងក្លា វាយប្រហារនៅភាគខាងជើងប្រទេសចិន តាំងពីដើមសប្តាហ៍កន្លងមក រហូតមកទល់ពេលនេះ បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៤២នាក់ បានស្លាប់បាត់បង់ជីវិត ជាបន្តបន្ទាប់ យ៉ាងអាណោចអាធ័ម និង៧៤នាក់ផ្សេងទៀត បានបាត់ខ្លួនផងដែរ។

នេះបើយោងតាម ប្រភពរបាយការណ៍បានឲ្យដឹងថា គ្រោះមហន្តរាយ ដែលមិនធ្លាប់មានរបស់ប្រទេសចិន ដែលបានបំផ្លិចបំផ្លាញ នូវហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសំបែង សំណង់អគារផ្សេងៗជាច្រើន ដោយសារតែទឹកជំនន់ ក្នុងរដូវក្តៅមុននេះ គឺនៅភាគខាងត្បូងប្រទេសចិន ដែលបានសម្លាប់មនុស្សអស់ប្រមាណជាង ១៦០នាក់ ខណៈរបាយការណ៍បូកសរុប ទាំងអ្នកបាត់ខ្លួន និងអ្នកស្លាប់មានប្រមាណជាង ៥៧៦នាក់ ក្នុងរយៈពេលតែ កន្លះឆ្នាំដំបូងនេះតែប៉ុណ្ណោះ ។

ដោយឡែក បើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ឲ្យដឹងថា ប្រជាជនប្រមាណជាង ១៦៣,៩០០នាក់ បានបង្ខំចិត្តចាកចេញពីលំនៅរបស់ខ្លួន ភាគច្រើនជាអ្នកស្រុក រស់នៅក្នុងខេត្ត Henan និងខេត្ត Hunan ។

ទន្ទឹមនឹងនោះផងដែរ ជើងហោះហើរ និងរថភ្លើងនៅឯព្រលានយន្តហោះ និងស្ថានីយ៍ផ្លូវដែក ជាកន្លែងទៀតក្នុងទីក្រុង ប៉េកាំង និងទីក្រុង Tianjin ត្រូវបានពន្យារពេលក្នុងការចេញដំណើរ ឬត្រូវលុបចោលតែម្តងក្នុងសប្តាហ៍នេះ ដោយសារតែគ្រោះទឹកជំនន់បានវាយប្រហារ យ៉ាងធ្ងន់ធ្ងរខ្លាំងពេក។ រីឯផ្នែកសេដ្ឋកិច្ចវិញ ត្រូវបានខូចខាត សរុបប្រមាណជាង ៤.៧៥ពាន់លានយ័ន (ប្រហែលជា ៧០៩,៨១៣,៤០០ដុល្លាអាមេរិក)។

ស្របពេលជាមួយគ្នានេះដែរ លោកប្រធានាធិបតីនៃប្រទេសចិន Xi Jingping ក៏បានចេញសេចក្តីព្រមាន ទៅដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងទីក្រុងទាំងអស់ ឲ្យមានការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្ន ចំពោះបញ្ហាទឹកជំនន់នេះ និងដាក់បន្ទុកទៅលើមន្រ្តីក្នុងតំបន់ ដើម្បីចូលរួមទប់ស្កាត់ និងជួយសង្គ្រោះ ប្រជាពលរដ្ឋរងគ្រោះ ដោយសារទឹកជំនន់នេះផងដែរ៕

ទស្សនាវីដេអូ៖

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា កាលពីពេលកន្លងទៅនេះ បើតាមប្រភពបានឲ្យដឹងថា 

ប្រភពបន្តថា ភ្លៀងធ្លាក់ក្នុងល្បឿនចន្លោះពី ១០ទៅ៥០សង់ទីម៉ែត្រ ទៅលើខេត្តចំនួន៧ ហើយថែមទាំងមានព្យុះបោកបក់យ៉ាងខ្លាំងក្លា ក្នុងល្បឿន ១,៦០០គីឡូម៉ែត្រក្នុងមួយម៉ោង កាត់តាមតំបន់កណ្តាលនៃភាគខាងត្បូងប្រទេសចិនផងដែរ។

គួរឲ្យដឹងថា យ៉ាងហោចណាស់ មនុស្សប្រមាណជា ៤៥នាក់ បានបាត់ខ្លួន និងប្រជាជនប្រមាណជា ៣៣លាននាក់ទៀតផងដែរ ដែលត្រូវបានរងការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ពីគ្រោះធម្មជាតិទឹកជំនន់នេះ និងថែមទាំងបានបំផ្លិចបំផ្លាញជា​ផ្លូវថ្នល់ ផ្លូវរថភ្លើង បង្កជាការលេចលង់ រាំងស្ទះដល់ការធ្វើដំណើរថែមទៀតផង។

តាមរយៈប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ បានឲ្យដឹងថា មានចំនួនមនុស្សស្លាប់ ២៣នាក់ ដោយសារតែការបាក់ដី នៅក្នុងខេត្ត Guizhou និងមនុស្សចំនួន ៨នាក់ផ្សេងទៀត បានស្លាប់នៅក្នុងទីក្រុង Wuhan ខេត្ត Hubei ដោយសារតែការដួលរលំ បាក់ជញ្ជាំងអគារ។

ប្រភពបានឲ្យដឹងទៀតថា ភ្លៀងនឹងនៅតែបន្តធ្លាក់ជាខ្លាំង រហូតដល់ថ្ងៃពុធសប្តាហ៍នេះ ដែលវានិងបន្តបោកបក់ ឆ្លងកាត់តំបន់មួយចំនួនទៀត នៅភាគខាងត្បូង និងភាគខាងលិច ប្រទេសចិនផងដែរ។

គូសបញ្ជាក់ដែរថា ប្រភពពីមន្រ្តីជំនាញ បានឲ្យដឹងថា ប្រជាជនច្រើនជាង ១៨០នាក់ ត្រូវបានស្លាប់បាត់បង់ជីវិត ដោយគ្រោះទឹកជំនន់មួយនេះ តាមដងទន្លេ Yangtze ក្នុងប្រទេសចិន ក្រោយពីមានភ្លៀងធ្លាក់ជោកជាំយ៉ាងខ្លាំងនេះ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

មនុស្ស ៤២នាក់បានស្លាប់ និង៧៤នាក់ទៀតបាត់ខ្លួន ក្រោយពីទឹកជំនន់វាយប្រហារ យ៉ាងធ្ងន់ធ្ងរ នៅភាគខាងជើងប្រទេសចិន (មានវីដេអូ)

មនុស្ស ៤២នាក់បានស្លាប់ និង៧៤នាក់ទៀតបាត់ខ្លួន ក្រោយពីទឹកជំនន់វាយប្រហារ យ៉ាងធ្ងន់ធ្ងរ នៅភាគខាងជើងប្រទេសចិន (មានវីដេអូ)

មនុស្ស ៤២នាក់បានស្លាប់ និង៧៤នាក់ទៀតបាត់ខ្លួន ក្រោយពីទឹកជំនន់វាយប្រហារ យ៉ាងធ្ងន់ធ្ងរ នៅភាគខាងជើងប្រទេសចិន (មានវីដេអូ)

មនុស្ស ៤២នាក់បានស្លាប់ និង៧៤នាក់ទៀតបាត់ខ្លួន ក្រោយពីទឹកជំនន់វាយប្រហារ យ៉ាងធ្ងន់ធ្ងរ នៅភាគខាងជើងប្រទេសចិន (មានវីដេអូ)