សង្សារ​បែកចិត្ត​មាន​ស្រី​ថ្មី នាង​ឈឺចាប់​ចង​.​ក​ធ្វើ​អត្តឃាត

សង្សារ​បែកចិត្ត​មាន​ស្រី​ថ្មី នាង​ឈឺចាប់​ចង​.​ក​ធ្វើ​អត្តឃាត



ខេត្តសៀមរាប ៖ ដោយសារ​តែ​ការ​ឈឺចាប់​នឹង​សង្សារ​របស់​ខ្លួន​ដែល​បែកចិត្ត​ទៅ​មាន​ស្រី​ថ្មី​ទៀត ធ្វើ​ឱ្យ​នារី​វ័យក្មេង​ម្នាក់​លែង​ចង់​រស់ និង​បាន​សម្រេចចិត្ត​ចង​.​ក​សម្លាប់​ខ្លួន​ដោយ​ខ្សែ​នីឡុង​ពណ៌​ខ្មៅ​ភ្ជាប់​ទៅ​នឹង​ធ្នឹម​ផ្ទះ​ដែល​មាន
កម្ពស់​ប្រហែល​២​ម៉ែត្រ នៅ​ព្រឹក​ថ្ងៃ​ទី​២១ កក្កដា  ស្ថិត​នៅ​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប ។

មន្ត្រី​នគរបាល​ដែល​បាន​ចុះ​ទៅ​ដល់​ផ្ទះ​កើតហេតុ​បានឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២២ កក្កដា​ថា នាងរង​គ្រោះ​មានឈ្មោះ ពេជ្រ ស្រី​នាង អាយុ​១៧​ឆ្នាំ ជា​កម្មករ​សិប្បកម្ម​ផលិត​ទឹកបរិសុទ្ធ និង​មានស្រុក​កំណើត​នៅ​ភូមិ​គោក​ត្នោត ឃុំ​ក​ណ្ដែ​ក ស្រុក​ប្រាសាទបាគង  ពិតជា​បាន​ចង​.​ក​ធ្វើ​អត្តឃាត​មែន ។

មូលហេតុ​ដែល​នាំ​ឱ្យ​នារី​វ័យក្មេង​រូប​នោះ​សម្រេចចិត្ត​ចង​.​ក​សម្លាប់​ខ្លួន​ដោយ​គ្មាន​អាល័យ​បែប​នេះ គឺ​ដោយសារ​តែ​មាន​វិបត្តិ​ស្នេហា សង្សារ​បែកចិត្ត​ទៅ​មាន​ស្រី​ថ្មី​។ ការ​ចង​.​ក​សម្លាប់​ខ្លួន​នេះ ខណៈ​ម្តាយ​នាង​កំពុង​រវល់​ចង​បន្លែ​បម្រុង​យក​ទៅ​លក់​នៅ​ផ្សារ ស្រាប់តែ​ម្តាយ​ងើបមុខ​ក៏​ក្រឡេក​ឃើញ​កូនស្រី​របស់​គាត់​ចង​.​ក​ស្លាប់​បាត់​ទៅ​ហើយ ។

មន្ត្រី​ដដែល​បាន​បន្ត​ថា ក្រោយ​ពី​បាន​ពិនិត្យ​សព​រួច នគរបាល​បច្ចេកទេស​បាន​សន្និដ្ឋាន​ថា សព​នារី​រង​គ្រោះ​ពិតជា​បាន​ចង​.​ក​សម្លាប់​ខ្លួនឯង​ពិតប្រាកដ​មែន ។

សព​នារី​ខូចចិត្ត​ត្បិត​មិន​បាន​ដូច​បំណង ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ជ្រាវ​ប្រគល់​ជូន​ក្រុម​គ្រួសារ​តម្កល់​ធ្វើបុណ្យ​តាម​ប្រពៃណី ៕​