ស្ងាត់ៗ​ Liverpool ទិញ​បាន​កីឡាករ​ចំណូល​ថ្មី​ទី​៧​ចូល​ក្រុម​បាត់

កាលពីម្សិលមិញនេះក្លឹបហង្សក្រហម Livepoolបានធ្វើការប្រកាសជាផ្លូវការហើយថាក្លឹបរបស់ខ្លួនទិញបានខ្សែបម្រើសញ្ជាតិហូឡង់មួយរូបដែលមានឈ្មោះថា Georginio Wijnaldum ពីក្លឹប Newcastle United ក្នុងតម្លៃខ្លួនប្រមាណជា២៥លានផោនក្រោមកិច្ចសន្យា៤ឆ្នាំ ។

កីឡាករ Wijnaldum អាចរាប់ថាជាខ្សែបម្រើលេចធ្លោគួរសមមួយរូបក្នុងក្របខណ្ឌ English Premier League កាលពីរដូវកាលមុនដោយក្នុងការបង្ហាញខ្លួន៣៨ប្រកួតគេស៊ុតបញ្ចូលទីបានចំនួន១១គ្រាប់ឲ្យ Newcastle United ។

គួរបញ្ជាក់ថាកីឡាករ Wijnaldum គឺជាកីឡាករទី៧ហើយដែលក្លឹប Liverpool នាំចូលមុនរដូវកាលថ្មីមកដល់ ដែលកីឡាករ៦រូបផ្សេងទៀតមានដូចជា ៖ Loris Karius, Joel Matip, Marko Grujic, Sadio Mané, Ragnar Klavan និង Alex Manninger ។

សូមទស្សនាសមត្ថភាពរបស់ Wijnaldum នៅលើទីលាន ៖

ប្រភព ៖
ប្រែសម្រួល ៖វិចទ័រ

  • ស្ងាត់ៗ​ Liverpool ទិញ​បាន​កីឡាករ​ចំណូល​ថ្មី​ទី​៧​ចូល​ក្រុម​បាត់已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/07/23  Category:វីដេអូ
Tags: