Dortmund ទិញ​បាន​ខ្សែ​ប្រយុទ្ធ​អាល្លឺម៉ង់​ Andre Schurrle ​

Borussia Dortmund​ បាន​ប្រកាស​ជា​ផ្លូវ​ការ​ ពី​ការ​ផ្ទេរ​យក Andre Schurrle ពី​ក្លឹប​ Wolfsburg នៃ​ក្របខ័ណ្ឌ​កំពូល​អាល្លឺម៉ង់ តែ​មិន​បញ្ជាក់​ឲ្យ​ដឹង​ពី​តម្លៃ​ខ្លួន។

 Dortmund ទិញ​បាន​ខ្សែ​ប្រយុទ្ធ​អាល្លឺម៉ង់​ Andre Schurrle ​Andre Schurrle ​

 

ខ្សែ​ប្រយុទ្ធ​វ័យ​២៥​ឆ្នាំ​ បាន​ចុះ​ហត្ថលេខា​រយៈពេល​៥​ឆ្នាំ ជាមួយ​ក្រុម​របស់​លោក​ Thomas Tuchel មួយ​ថ្ងៃ​ក្រោយ​ Dortmund ទិញ​បាន Mario Gotze ត្រឡប់​មក​វិញ។

 

តារា​ជ័យ​លាភី​ World Cup ក្រុម​ឥន្ទ្រី​ដែក​អាល្លឺម៉ង់​ បង្ហាញ​ខ្លួន​ជាមួយ​ក្រុម​ជម្រើស​ជាតិ​បាន ៥៥​ប្រកួត​ស៊ុត​បញ្ចូល​ទី ២០គ្រាប់។​ នៅ​ក្លឹប​អាជីព​វិញ Schurrle បាន​ចំណាយ​ពេល​ភាគ​ច្រើន​លេង​នៅ​ក្លឹប​ក្របខ័ណ្ឌ Bundesliga មាន​ដូច​ជា Mainz, Bayer Leverkusen ហើយ​ទៅ​កាន់​ Chelsea មួយរយៈ​មុន​វិល​មក​អាល្លឺម៉ង់លេង​ឲ្យ VFL Wolfsburg និង​ចុងក្រោយ​គឺ Dortmund៕

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Goal