អាហារ​សម្រាប់​អ្នក​ប្រើ​កុំព្យូទ័រ​ច្រើន​

6 Videos


ប្រសិនបើគេឱ្យជ្រើសរើសថាតើឧបករណ៍ប្រភេទណាដែលសំខាន់ជាងគេបំផុតសម្រាប់យុវវ័យសម័យថ្មី ? ចម្លើយប្រាកដជាគេចមិនផុតពីកុំព្យូទ័រឡើយ ប៉ុន្តែបើយើងប្រើកុំព្យូទ័រយូរៗកាំរស្មីកុំព្យូទ័រក៏អាចបំផ្លាញសុខភាពរបស់យើងបានដែរ ។ សូមកុំបារម្ភអាហារខាងក្រោមនេះអាចជួយយើងបាន ។

១-ភ្នែក

P9

អាហារ​សម្រាប់​អ្នក​ប្រើ​កុំព្យូទ័រ​ច្រើន​

កាំរស្មីយូវីនឹងបំផ្លាញប្រព័ន្ធប្រសាទភ្នែកឱ្យមើលលែងសូវច្បាស់ភ្នែកនឹងម្ញ៉ូបមិនអាចស៊ូនឹងពន្លឺបានទេ ។ ដូច្នេះត្រូវដោះស្រាយបញ្ហាទាំងនេះដោយការទទួលទានខាត់ណា ម្ទេស ស្ពៃអេពីណា ដំឡូងជ្វា ស្លឹកបាសដែលសុទ្ធតែជាអាហារដែល សម្បូរ ទៅដោយសារធាតុអាហារបំប៉នកញ្ចក់ភ្នែក ។ ចំណែកឯការ៉ុត ស្ពៃ អេពីណា ល្ពៅសម្បូរទៅដោយបេតាឃែរ៉ូទីនខ្ពស់ជួយបង្កើនភាពខ្លាំងដល់សរសៃប្រសាទជុំវិញភ្នែក ។

២-ឈឺចុករួយសាច់ដុំ
អ្នកប្រើកុំព្យូទ័រច្រើនច្រើនតែឈឺចុករួយសាច់ដុំត្រង់បរិវេណស្មានិងករាលដាលទៅដល់ដើមដៃព្រោះត្រូវកាំរស្មីកុំព្យូទ័រចូលទៅបំផ្លាញសំណុំឆ្អឹងទើបត្រូវផឹកទឹកដោះគោទទួលទានត្រីតូចៗ ផ្ទី ថ្លើមដើម្បីឱ្យរាងកាយបានទទួលកាល់ស្យូមបន្ថែមព្រមទាំងអង្ករសំរូបគ្រាប់ផ្កាឈូករ័ត្ន សណ្តែក ហើយគ្រាប់ធញ្ញជាតិ ដើម្បីសុំកម្លាំងម៉ាញ៉េស្យូមមកសម្រាលសាច់ដុំឱ្យបានធូរស្បើយ ។

៣-ស្បែក
កាំរស្មីយូវីជាសត្រូវកំណាចបំផុតរបស់ស្បែកហើយថែមទាំងធ្វើឱ្យរន្ធញើសបើកធំមុខឡើងខ្លាញ់ផងដែរ ។ ប៉ុន្តែសំណាងដែរដែលសារធាតុទប់ស្កាត់រ៉ាឌីកាល់សេរីដែលបានពីការ៉ុតក្រូច ល្ពៅ និង បន្លែ ផ្លែឈើពណ៌ស្រស់ៗទាំង ឡាយអាចជួយអ្នកបានដោយអ្នកអាចទទួលទានជាមួយសាលាដ៍បន្លែស្រស់ឬក្រឡុកជាទឹកស្ម៊ូតធីក៏សុទ្ធតែផ្តល់ប្រយោជន៍បានយ៉ាងប្រសើរទាំងអស់ ៕