ភ្លៀងមួយមេឃធំរន្ទះបាញ់បុរសម្នាក់ស្លាប់ នៅស្រុកបកែវ

ខេត្តរតនគិរី៖ មានករណីរន្ទះបាញ់បុរសម្នាក់បានស្លាប់ កាលពី ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង១០និង៤៥នាទីយប់ ។ ជនរងគ្រោះឈ្មោះទីង ហន ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិច្រាយ ជាសិស្ស រស់នៅភូមិលើឃូន ឃុំកិចុង ស្រុកបរកែវ ខេត្តរតនគិរី ។

ក្រោយពីកើតហេតុ សមត្ថកិច្ចនគរបាលឃុំកិចុង ស្រុកបរកែវ បាន ត្រួតពិនិត្យសាកសពក្មេងប្រុសដែលរន្ទះបាញ់ មន្ត្រីនគបាលបានបញ្ជាក់ថា នៅមុនពេលកើតហេតុ ខណៈជនរងគ្រោះកំពុងអង្គុយមើលទូរទស្សន៍មានគ្នា ៤-៥នាក់នៅក្រោមផ្ទះ ស្រាប់តែមានខ្យល់ភ្លៀងធ្លាក់យ៉ាងខ្លាំង ស្រាប់តែរន្ទះបាញ់ជនរងគ្រោះធ្លាក់ពីលើគ្រែ សមត្ថកិច្ចបានត្រួតពិនិត្យលើខ្លួនសាកសពឃើញមានស្នាមខ្លោចរោលពេញឆ្អឹងខ្នង និងមានស្នាមឆេះអាវទៀតផង ។

បច្ចុប្បន្នសាកសពក្មេងប្រុសខាងលើនេះ យកទៅធ្វើបុណ្យតាមប្រពៃណីជនជាតិច្រាយ ៕

ភ្លៀងមួយមេឃធំរន្ទះបាញ់បុរសម្នាក់ស្លាប់ នៅស្រុកបកែវ

ប្រភព ៖ nokorwatnews

  • ភ្លៀងមួយមេឃធំរន្ទះបាញ់បុរសម្នាក់ស្លាប់ នៅស្រុកបកែវ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/23  Category:ជីវិតនិងសង្គម
Tags: