ព័ត៌មានលម្អិត៖ ជុំវិញហេតុការណ៍បាញ់ប្រហារសម្លាប់មនុស្សនៅកណ្តាលទីក្រុង Munich ប្រទេសអាល្លឺម៉ង់

(អាល្លឺម៉ង់)៖ មនុស្សយ៉ាងហោចណាស់៩នាក់ស្លាប់ និង២១នាក់រងរបួស ក្នុងហេតុការណ៍បាញ់ប្រហារនៅហាងលក់ទំនិញមួយកន្លែងក្នុងទីក្រុង Munich ភាគខាងត្បូងប្រទេស អាល្លឺម៉ង់ នេះបើយោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦នេះ។

* ជនរងគ្រោះការបាញ់ប្រហារ៖ តាមប្រភពព័ត៌មាន Update ចុងក្រោយបង្អស់បានឲ្យដឹងថា ការបាញ់ប្រហារនេះបណ្តាលឲ្យមនុស្ស០៩នាក់ស្លាប់ និង២១នាក់ផ្សេងទៀតរងរបួស ។ ប៉ូលិសបានបញ្ជាក់ថា ក្នុងចំណោមជនរងគ្រោះទាំងនោះក៏មានកុមារតូចៗផងដែរ។

* ជនសង្ស័យ៖ បន្ទាប់ពីការស៊ើបអង្កេត ប៉ូលិសបានរកឃើញយុវជនម្នាក់ដែលបានបាញ់សម្លាប់ខ្លួនឯង ធ្វើឲ្យប៉ូលិសសន្និដ្ឋានថា បុរសរូបនោះជាខ្មាន់កាំភ្លើង។ ជនសង្ស័យរូបនោះ ត្រូវបានគេស្គាល់ថា ជាយុវជនម្នាក់អាយុ១៨ឆ្នាំ ជាជនជាតិអាល្លឺម៉ង់កាត់អ៊ីរ៉ង់ ដែលបានមករស់នៅក្នុងទីក្រុង Munich អស់រយៈពេលជាងពីរឆ្នាំមកហើយ។ មិនទាន់មានក្រុមណាមួយប្រកាសទទួលខុសត្រូវលើហេតុការណ៍បាញ់ប្រហារនេះនៅឡើយ ហើយប៉ូលិសក៏មិនទាន់អាចបញ្ជាក់ពីមូលហេតុនេះបានដែរ។

*ទីតាំង និងពេលវេលា៖ ដំបូងឡើយនៅម៉ោងប្រមាណជា ៥៖៥០នាទីល្ងាច (ម៉ោងក្នុងតំបន់)ខ្មាន់កាំភ្លើង បានចាប់ផ្តើមបាញ់ប្រហារនៅភោជនីយដ្ឋាន McDonald បន្ទាប់មកទើប ខ្មាន់កាំភ្លើងឆ្លងផ្លូវទៅហាងមួយទៀត ដែលស្ថិតនៅក្បែរហាង Olympics បន្ទាប់មកធ្វើការបាញ់ប្រហារជាថ្មីម្តងទៀត។ សូមជម្រាបថា ហាង Olympia ស្ថិតនៅក្បែររោងចក្រផលិតរថយន្ត BMW ដ៏ធំមួយ ក្នុងតំបន់ភាគពាយព្យនៃទីក្រុង Munich ។ វាជាហាងលក់ទំនិញដ៏ធំជាងគេនៅទីក្រុងមួយនេះ និង ជាទីពេញនិយមសម្រាប់មនុស្ស ជាពិសេសជារៀងរាល់រាត្រីថ្ងៃសុក្រ។

*សាក្សីនៅកន្លែងកើតហេតុ៖ សាក្សីម្នាក់ឈ្មោះថា Lauretta បានប្រាប់ភ្នាក់ងារសារព័ត៌មាន CNN ថា មុនពេលហេតុការណ៍នេះកើតឡើង កូនប្រុសរបស់លោកស្រី កំពុងស្ថិតនៅក្នុងបន្ទប់ទឹកជាមួយខ្មាន់កាំភ្លើង ជាកន្លែងដែលបុរសរូបនោះកំពុងដាក់គ្រាប់កាំភ្លើង។ ខ្មាន់កាំភ្លើងរូបនេះបានបាញ់សម្លាប់ក្មេងតូចៗមួយចំនួន ខណៈដែលពួកគេកំពុងបរិភោគអាហារ ហេតុនេះពួកគេមិនអាចរត់គេចពីគ្រោះថ្នាក់បានឡើយ។ លោកស្រីបានបន្តថា ខ្មាន់កាំភ្លើងរូបនោះ បាននិយាយពាក្យថា «Allahu Akbar ដែលមានន័យថា ព្រះជាម្ចាស់ពិតជាអស្ចារ្យណាស់»។

ដោយឡែកកញ្ញា Lynn Stein ជាបុគ្គលិកក្នុងហាងបានលើកឡើងថា នាងបានឮសំឡេងគ្រាប់កាំភ្លើង។ មនុស្សស្ថិតក្នុងភាពច្របូលច្របល់ ពួកគេព្យាយាមរត់ គេចនិងស្រែកដោយភាពតក់ស្លុតជាខ្លាំង។ នាងបានឃើញជនរងគ្រោះជាច្រើនដេកដួលនៅលើកម្រាលឥដ្ឋ មានទាំងអ្នកស្លាប់ និងអ្នករងរបួស។ ដោយឡែកកញ្ញា Thamina បានលើកឡើងថា ខណៈហេតុការណ៍នេះកើតឡើង នាងកំពុងនៅជាមួយជីដូនរបស់នាង មនុស្សប្រមាណ៥០នាក់ រត់សំដៅមកលំនៅដ្ឋានរបស់ពួកគេដើម្បីស្វែងរកកន្លែងមានសុវត្ថិភាព។ បន្ទាប់មកមានឧទ្ធម្ភាគចក្រមួយគ្រឿង ឆ្វែលពីលើអាកាសប្រមាណជា២០នាទី ជាមួយនឹងសំឡេងសារ៉ែនផងដែរ។

*លទ្ធផលនៃការស៊ើបអង្កេត៖ ប៉ូលិសគិតថា ក្នុងហេតុការណ៍បាញ់ប្រហារនេះ អាចមានខ្មាន់កាំភ្លើងបីនាក់ ដែលសមគំនិតគ្នា ដែលបណ្តាលឲ្យទីក្រុងស្ទើរទាំងមូលត្រូវបានផ្អាកសកម្មភាព។ នៅវេលាម៉ោង៨៖៣០នាទីប៉ូលិសបានរកឃើញបុរសម្នាក់ដែលបានបាញ់សម្លាប់ខ្លួនឯង។ តាមរយៈកាម៉េរ៉ាសុវត្ថិភាព និងសាក្សី ប៉ូលិសបានសន្និដ្ឋាន យ៉ាងច្បាស់ថា បុរសរូបនោះជាខ្មាន់កាំភ្លើងតែម្តង។ ប៉ូលិសមិនទាន់អាចដឹងថា តើខ្មាន់កាំភ្លើងមានទំនាក់ទំនងជាមួយ ក្រុមឧទ្ទាមណាមួយនោះទេ ប៉ុន្តែពួកគេកំពុងធ្វើការស្រាវជ្រាវថាតើ អ្នកណាដែលជួយខ្មាន់កាំភ្លើង ក្នុងរៀបចំគម្រោងការវាយប្រហារនេះ។

* វិធានការណ៍៖ ប៉ូលិសបានហ៊ុព័ទ្ធកន្លែងកើតហេតុ ដោយស្នើឲ្យប្រជាពលរដ្ឋនៅក្បែរនោះ មិនឲ្យចូលទៅកាន់ទីនោះឡើយ។ សេវាកម្មដឹកអ្នកដំណើរ ច្រើនមានរថភ្លើង ផ្លូវក្រោមដី និងរថយន្តជាដើមត្រូវបានផ្អាកដំណើរការ។ នាយសេនាធិការរបស់ លោកស្រីអធិការបតី Angela Merkel បានថ្លែងក្នុងកម្មវិធី ផ្សាយផ្ទាល់ថា បន្ទាប់ពីទទួលដំណឹងនេះ មន្ត្រីពាក់ព័ន្ធ កំពុងធ្វើដំណើរទៅកាន់ទីក្រុង បែកឡាំង ខណៈដែលក្រុមប្រឹក្សាសន្តិសុខប្រទេស អាល្លឺម៉ង់ស្នើឲ្យមានការរៀបចំកិច្ចប្រជុំជាបន្ទាន់នៅព្រឹកថ្ងៃសៅរ៍នេះ។

ទាក់ទិននឹងបញ្ហានេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោកបារ៉ាក់ អូបាម៉ា និងប្រធានាធិបតីបារាំងលោក ហ្វ្រង់ស័រ ហូឡង់ បានចាត់ទុកថា នេះជាអំពើភេរវកម្មមួយ។ លោក បារ៉ាក់ អូបាម៉ា និងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក John Kerry បានធ្វើការថ្កោលទោសយ៉ាងធ្ងន់ធ្ងរ ទៅលើករណីនេះ។ លោក Kerry បានថ្លែងថា «យើងកំពុងធ្វើទំនាក់ទំនងយ៉ាងជិតស្និតជាមួយមន្ត្រីអាល្លឺម៉ង់ និងត្រៀមរួចជាស្រេចក្នុងការ ផ្តល់នូវជំនួយផ្សេងៗដល់ប្រទេស អាល្លឺម៉ង់ ដែលជាមិត្តជិតស្និត និងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក»។

ហេតុការណ៍បាញ់ប្រហារនេះ ត្រូវបានធ្វើឡើងក្នុងរយៈពេល៨ថ្ងៃ បន្ទាប់ពីព្រឹត្តិការណ៍ភេរវកម្មក្នុងទីក្រុង នីស ប្រទេស បារាំង ដែលបណ្តាលឲ្យមនុស្ស៨៤នាក់ស្លាប់។ ហេតុការណ៍នេះក៏បានកើតឡើង ស្របពេលដែលអឺរ៉ុប កំពុងស្ថិតក្នុងភាពប្រុងប្រយ័ត្នខ្ពស់។

សូមជំរាបថា ក្នុងរយៈពេលមិនដល់មួយសប្តាហ៍ផង ហេតុការណ៍វាយប្រហារពីរលើកបានកើតឡើងក្នុងប្រទេស អាល្លឺម៉ង់ ដោយក្នុងហេតុការណ៍ វាយប្រហារកាលពីលើកមុន យុវជនជាជនអន្តោប្រវេសន៍ម្នាក់ អាយុ១៧ឆ្នាំ មកពីប្រទេស អាហ្វហ្គានីស្ថាន បានប្រើប្រាស់ពូថៅវាយប្រហារ មនុស្សក្នុងរថភ្លើងមួយខ្សែ នៅតំបន់ភាគខាងត្បូងប្រទេស អាល្លឺម៉ង់ កាលពីរាត្រីថ្ងៃចន្ទកន្លងទៅនេះ ក្រោយមកក្រោមការអន្តរាគមន៍ពីប៉ូលិស យុវជនរូបនោះត្រូវបានគេបាញ់សម្លាប់៕

ព័ត៌មានលម្អិត៖ ជុំវិញហេតុការណ៍បាញ់ប្រហារសម្លាប់មនុស្សនៅកណ្តាលទីក្រុង Munich ប្រទេសអាល្លឺម៉ង់ ព័ត៌មានលម្អិត៖ ជុំវិញហេតុការណ៍បាញ់ប្រហារសម្លាប់មនុស្សនៅកណ្តាលទីក្រុង Munich ប្រទេសអាល្លឺម៉ង់ ព័ត៌មានលម្អិត៖ ជុំវិញហេតុការណ៍បាញ់ប្រហារសម្លាប់មនុស្សនៅកណ្តាលទីក្រុង Munich ប្រទេសអាល្លឺម៉ង់ ព័ត៌មានលម្អិត៖ ជុំវិញហេតុការណ៍បាញ់ប្រហារសម្លាប់មនុស្សនៅកណ្តាលទីក្រុង Munich ប្រទេសអាល្លឺម៉ង់ ព័ត៌មានលម្អិត៖ ជុំវិញហេតុការណ៍បាញ់ប្រហារសម្លាប់មនុស្សនៅកណ្តាលទីក្រុង Munich ប្រទេសអាល្លឺម៉ង់ ព័ត៌មានលម្អិត៖ ជុំវិញហេតុការណ៍បាញ់ប្រហារសម្លាប់មនុស្សនៅកណ្តាលទីក្រុង Munich ប្រទេសអាល្លឺម៉ង់ ព័ត៌មានលម្អិត៖ ជុំវិញហេតុការណ៍បាញ់ប្រហារសម្លាប់មនុស្សនៅកណ្តាលទីក្រុង Munich ប្រទេសអាល្លឺម៉ង់ ព័ត៌មានលម្អិត៖ ជុំវិញហេតុការណ៍បាញ់ប្រហារសម្លាប់មនុស្សនៅកណ្តាលទីក្រុង Munich ប្រទេសអាល្លឺម៉ង់ ព័ត៌មានលម្អិត៖ ជុំវិញហេតុការណ៍បាញ់ប្រហារសម្លាប់មនុស្សនៅកណ្តាលទីក្រុង Munich ប្រទេសអាល្លឺម៉ង់ ព័ត៌មានលម្អិត៖ ជុំវិញហេតុការណ៍បាញ់ប្រហារសម្លាប់មនុស្សនៅកណ្តាលទីក្រុង Munich ប្រទេសអាល្លឺម៉ង់ ព័ត៌មានលម្អិត៖ ជុំវិញហេតុការណ៍បាញ់ប្រហារសម្លាប់មនុស្សនៅកណ្តាលទីក្រុង Munich ប្រទេសអាល្លឺម៉ង់ ព័ត៌មានលម្អិត៖ ជុំវិញហេតុការណ៍បាញ់ប្រហារសម្លាប់មនុស្សនៅកណ្តាលទីក្រុង Munich ប្រទេសអាល្លឺម៉ង់ ព័ត៌មានលម្អិត៖ ជុំវិញហេតុការណ៍បាញ់ប្រហារសម្លាប់មនុស្សនៅកណ្តាលទីក្រុង Munich ប្រទេសអាល្លឺម៉ង់ ព័ត៌មានលម្អិត៖ ជុំវិញហេតុការណ៍បាញ់ប្រហារសម្លាប់មនុស្សនៅកណ្តាលទីក្រុង Munich ប្រទេសអាល្លឺម៉ង់ ព័ត៌មានលម្អិត៖ ជុំវិញហេតុការណ៍បាញ់ប្រហារសម្លាប់មនុស្សនៅកណ្តាលទីក្រុង Munich ប្រទេសអាល្លឺម៉ង់ ព័ត៌មានលម្អិត៖ ជុំវិញហេតុការណ៍បាញ់ប្រហារសម្លាប់មនុស្សនៅកណ្តាលទីក្រុង Munich ប្រទេសអាល្លឺម៉ង់ ព័ត៌មានលម្អិត៖ ជុំវិញហេតុការណ៍បាញ់ប្រហារសម្លាប់មនុស្សនៅកណ្តាលទីក្រុង Munich ប្រទេសអាល្លឺម៉ង់

ប្រភព៖ freshnewsasia

  • ព័ត៌មានលម្អិត៖ ជុំវិញហេតុការណ៍បាញ់ប្រហារសម្លាប់មនុស្សនៅកណ្តាលទីក្រុង Munich ប្រទេសអាល្លឺម៉ង់已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/23  Category:ជីវិតនិងសង្គម
Tags: