ការបុករះនៅស្តូប Erawan ទីក្រុងបាងកក មិនមែនជាភេរវកម្មទេ ខណៈមនុស្សរបួសសរុប៦នាក់ (Video Inside)

(បាងកក)៖ ការបើករថយន្តបុករះនៅទីសក្តារៈបូជា Erawan ក្នុងទីក្រុងបាងកក ដែលធ្លាប់ទទួលរងការ វាយប្រហារដោយបំផ្ទុះគ្រាប់បែកស្លាប់មនុស្សរាប់សិបនាក់នោះ មិនមែនជាអំពើភេរវកម្មនោះឡើយ ខណៈមនុស្សចំរុះជាតិសាសន៍ ០៦នាក់បានទទួលរងរបួស។ នេះបើតាមការផ្សាយរបស់សារព័ត៌មានថៃ នាព្រឹកសៅរ៍ ទី២៣ ខែកក្កដា ឆ្នាំ២០១៦។

រថយន្ត Toyota sedan បានបើកសម្រុកចូលហ្វូងមនុស្ស ដែលកំពុងស្ថិតនៅជុំវិញទីសក្ការៈដ៏ល្បីល្បាញ របស់ថៃខាងលើនេះ ដែលប៉ូលិសអះអាងថាអ្នកបើកបរទំនងជាបានភាំងនឹងរឿងអ្វីមួយ រួចក៏បាត់បង់ ភាពម្ចាស់ការក្នុងការបញ្ជារថយន្ត ទើបបណ្តាលឲ្យកើតហេតុភេទនេះឡើង ប៉ុន្តែប៉ូលិសថៃបានបញ្ជាក់ថា មិនមែនជាសញ្ញានៃអំពើភេរវកម្មអ្វីនោះឡើយ។

សម្រាប់ជនជាតិដែលរងរបួសក្នុងហេតុការណ៍នោះមានដូចជា ឥណ្ឌូណេស៊ី ២នាក់, សិង្ហបុរី ២នាក់, ចិនម្នាក់ និងអ្នកបើកបរជនជាតិថៃម្នាក់។ ហេតុការណ៍ដែលបានកើតឡើងកាលពីយប់ថ្ងៃសុក្រនេះ ធ្វើឲ្យគ្រប់គ្នានឹកឃើញដល់ការបំផ្ទុះគ្រាប់បែកកាលពីខែសីហា ឆ្នាំ២០១៥ នៅកន្លែងដដែលនេះ បានបណ្តាលឲ្យមនុស្ស ២០នាក់ស្លាប់៕

ការបុករះនៅស្តូប Erawan ទីក្រុងបាងកក មិនមែនជាភេរវកម្មទេ ខណៈមនុស្សរបួសសរុប៦នាក់ (Video Inside) ការបុករះនៅស្តូប Erawan ទីក្រុងបាងកក មិនមែនជាភេរវកម្មទេ ខណៈមនុស្សរបួសសរុប៦នាក់ (Video Inside) ការបុករះនៅស្តូប Erawan ទីក្រុងបាងកក មិនមែនជាភេរវកម្មទេ ខណៈមនុស្សរបួសសរុប៦នាក់ (Video Inside) ការបុករះនៅស្តូប Erawan ទីក្រុងបាងកក មិនមែនជាភេរវកម្មទេ ខណៈមនុស្សរបួសសរុប៦នាក់ (Video Inside)

ប្រភព៖ freshnewsasia

  • ការបុករះនៅស្តូប Erawan ទីក្រុងបាងកក មិនមែនជាភេរវកម្មទេ ខណៈមនុស្សរបួសសរុប៦នាក់ (Video Inside)已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/07/23  Category:ជីវិតនិងសង្គម
Tags: