រុស្ស៊ី​ចាប់​ផ្តើម​ពង្រាយ​ទ័ព ២,៥០០នាក់ និង​សព្វា​វុធ​នានា នៅ​ភាគ​ខាង​កើត ក្បែរ​ឧប​ទ្វីប​កូរ៉េ

(រុស្ស៊ី)៖ រុស្ស៊ីបានចាប់ផ្តើមដាក់មូលដ្ឋានចល័តជាច្រើន ដើម្បីជាទីប្រចាំការរបស់យោធា ២,៥០០នាក់នៅតំបន់ Trans-Baikal នៃភាគខាងកើតប្រទេស ក្បែរៗនឹងតំបន់ឧបទ្វីបកូរ៉េផងដែរ។ នេះបើតាមការចេញផ្សាយ នៅមុននេះ បន្តិចដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃសុក្រ ទី២២ ខែកក្កដា ឆ្នាំ២០១៦។

យោធាទាំង ២,៥០០នាក់ ត្រូវបានដឹកជញ្ជូនដោយរថយន្ត ១២០គ្រឿង នាំយកមកជាមួយនូវសព្វាវុធទំនើបៗមួយ ចំនួនទៀតដើម្បីបំពាក់នៅឯមូលដ្ឋានទ័ពចល័តក្នុងស្រុក Trans-Baikal ដែលបញ្ជាដោយលោក អគ្គមេបញ្ជាការ Alexander Gordeev។ ក៏មានការបង្កើតឃ្លាំងដើម្បីស្តុក គ្រាប់កាំភ្លើង, ឥន្ធនៈ, និងប្រេងរំអិលផងដែរ ជាពិសេស នោះគឺស្ថានីយ៍ទាក់ទងនឹងកន្លែងទទួលទានអាហារ។

គួរបញ្ជាក់ថា មូលដ្ឋានយោធានៃស្រុកភាគខាងកើត គឺជាទីតាំងយុទ្ធសាស្ត្រ ទ័ពសំខាន់បំផុតមួយក្នុងចំណោម ៤ របស់ប្រទេសរុស្ស៊ី។ រំឭកទៅដល់ដើមខែកក្កដា កន្លងទៅនេះបន្ទាប់ពីអាមេរិក និងកូរ៉េខាងត្បូងសម្រេចដាក់ ពង្រាយប្រព័ន្ធការពារមីស៊ីល THAAD នៅឧបទ្វីបកូរ៉េ រុស្ស៊ីក៏បានព្រមានដាក់ពង្រាយទ័ព និងគ្រាប់មីស៊ីលនៅតំបន់ ភាគខាងកើតរបស់ខ្លួនដែរ៕

រុស្ស៊ី​ចាប់​ផ្តើម​ពង្រាយ​ទ័ព ២,៥០០នាក់ និង​សព្វា​វុធ​នានា នៅ​ភាគ​ខាង​កើត ក្បែរ​ឧប​ទ្វីប​កូរ៉េ

ប្រភព៖ khmertalking

  • រុស្ស៊ី​ចាប់​ផ្តើម​ពង្រាយ​ទ័ព ២,៥០០នាក់ និង​សព្វា​វុធ​នានា នៅ​ភាគ​ខាង​កើត ក្បែរ​ឧប​ទ្វីប​កូរ៉េ已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/23  Category:ជីវិតនិងសង្គម
Tags: