នាយ ខ្ជឹប ជួប​រឿង​ស៊យ ​ត្រូវ​រថយន្ត​កុងតឺន័រ​បុក​ពីក្រោយ​…

6 Videos


នៅយប់ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០១៦ នេះ រថយន្ដរបស់តារាកំប្លែងនាយខ្ជឹបពេលកំពុងបត់ចូលផ្ទះក៏ស្រាប់តែមានរថយន្ដកុងតឺន័រមួយគ្រឿងរបស់ក្រុមហ៊ុនផែស្ងួត សូ ងួន បើកមកពីក្រោយជ្រុលទៅបុកបណ្តាលឲ្យបែកកញ្ចក់ក្រោយខ្ទេច តែមិនមានអ្នករងរបួសនោះទេ ។

នាយ ខ្ជឹប ជួប​រឿង​ស៊យ ​ត្រូវ​រថយន្ត​កុងតឺន័រ​បុក​ពីក្រោយ​…

P9

នាយ ខ្ជឹប ជួប​រឿង​ស៊យ ​ត្រូវ​រថយន្ត​កុងតឺន័រ​បុក​ពីក្រោយ​…

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងតាមបណ្ដោយផ្លូវវេងស្រេង ស្ថិតក្នុងសង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

នាយ ខ្ជឹប ជួប​រឿង​ស៊យ ​ត្រូវ​រថយន្ត​កុងតឺន័រ​បុក​ពីក្រោយ​…

បើតាមសាក្សីដែលឃើញហេតុការណ៍ បានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តមួយ គ្រឿងម៉ាក Highlander ពាក់ស្លាកលេខភ្នំពេញ2N-7886 បើកបរដោយតារាកំប្លែងនាយខ្ជឹប ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចខាងលើ រថយន្ដបានបត់ឆ្វេងគោលបំណងចូលផ្ទះ ពេលនោះស្រាប់ តែ រថយន្ដកុងតឺន័រ មួយគ្រឿងរបស់ក្រុមហ៊ុនផែស្ងួត សូ ងួន មកបុកពីក្រោយពេញទំហឹង បណ្ដាលឱ្យរថយន្ដរបស់នាយខ្ជឹបបែកកញ្ចក់ខាងក្រោយខ្ទេច ប៉ុន្ដែមិនមានអ្នកណាម្នាក់រងរបួសនោះទេ ។

នាយ ខ្ជឹប ជួប​រឿង​ស៊យ ​ត្រូវ​រថយន្ត​កុងតឺន័រ​បុក​ពីក្រោយ​…

ក្រោយពេលកើតហេតុគេឃើញភាគីទាំង ២ បានធ្វើការសម្របសម្រួលគ្នាដែរ ប៉ុន្ដែដោយមិន ត្រូវរ៉ូវគ្នា ទើបសមត្ថកិច្ចជំនាញសម្រេចយករថយន្ដទាំង ២ ទៅរក្សាទុកដើម្បីដោះស្រាយ នៅពេលក្រោយវិញ ៕

                                                                   ដេវីត

នាយ ខ្ជឹប ជួប​រឿង​ស៊យ ​ត្រូវ​រថយន្ត​កុងតឺន័រ​បុក​ពីក្រោយ​…