ហួស​​ចិត្ត ! ខំ​​ទៅ​​ឲ្យ​​ជាង​​សាក់​​ខ្នង​​ស្អាត បែរ​​ជា​​វិចិត្រ​ករ​​ដៃ​​ឯក​​ សាក់​​រូប​​លិង្គ​​ឲ្យ​​ទៅ​​វិញ

(អូទ្រីស)៖ នារីម្នាក់បានមករកវិចិត្រករជំនាញ ខាងសាក់រូបនៅប្រទេសអូទ្រីស ដើម្បីឲ្យសាក់រូបដ៏ស្អាតនៅលើខ្នង ប៉ុន្តែមិនដូចការរំពឹងទុកបែរជាវិចិត្រករនោះ សាក់រូបផ្សេងខុសពីការកុម្ម៉ង់ ទៅវិញ។

នារីអាយុ២១ឆ្នាំ បានទូរស័ព្ទរាយការណ៍ ប្តឹងប៉ូលិសពីរឿងនេះ ដោយប្រាប់ថា នាងបានទៅរកជាងសាក់នៅផ្លូវ Polten ដែលគេបង្ហាញរូបឌីហ្សាញ ដែលមាននិម្មិតសញ្ញាចិន ហើយនាងក៏បានជ្រើសរើសរួចដែរ គឺសាក់ដាក់លើខ្នងថា Yin Yang ប៉ុន្តែក្រោយពេលសាក់រួចរាល់ នារីដែលកុម្ម៉ង់នោះ បានទៅឆ្លុះកញ្ចក់មើល ក៏ស្រែកទាំងក្តីតក់ស្លុត ព្រោះវិចិត្រករជំនាញបានសាក់រូបលិង្គ លើខ្នងនាងដោយដាក់អក្សរ F**K នៅជិតនោះទៀតផង។

មួយសន្ទុះក្រោយ ប៉ូលិសបានមកដល់កន្លែងកើតហេតុ រួចក៏បានចាប់ខ្លួនវិចិត្រករ ដែលសាក់រូបផ្តេសផ្តាសនោះ បញ្ជូនទៅកាត់ទោស ដោយតុលាការសម្រេចកាត់ឲ្យជននេះ ជាប់ពន្ធនាគាររយៈពេល៣ឆ្នាំកន្លះ ពីបទបង្កព្យសនកម្ម លើរាងកាយអ្នកដទៃ៕

ហួស​​ចិត្ត ! ខំ​​ទៅ​​ឲ្យ​​ជាង​​សាក់​​ខ្នង​​ស្អាត បែរ​​ជា​​វិចិត្រ​ករ​​ដៃ​​ឯក​​ សាក់​​រូប​​លិង្គ​​ឲ្យ​​ទៅ​​វិញ

ប្រភព ៖ khmertalking

  • ហួស​​ចិត្ត ! ខំ​​ទៅ​​ឲ្យ​​ជាង​​សាក់​​ខ្នង​​ស្អាត បែរ​​ជា​​វិចិត្រ​ករ​​ដៃ​​ឯក​​ សាក់​​រូប​​លិង្គ​​ឲ្យ​​ទៅ​​វិញ已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/07/23  Category:ជីវិតនិងសង្គម
Tags: