ចូលម៉ាស្សា បាត់លុយ១២០ដូល្លារប្តឹងប៉ូលិសជួយអន្តរាគមន៍

ភ្នំពេញ ៖ បុរសវ័យជាង៤០ឆ្នាំម្នាក់ បានចូលទៅម៉ាស្សាហើយបានបាត់លុយចំនួន១២០ដូល្លារ ចោទប្រកាន់ទៅលើ នារីម៉ាស្សា ថា ជាអ្នកលួច ។ហេតុការណ៍នេះបានកើតឡើង តាំងពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅ ផ្ទះម៉ាស្សា យីហោ លាភលើលាភ តាមផ្លូវ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រហូតដល់វេលាម៉ោង២និង២០នាទីរសៀលថ្ងៃដដែល ទើប បុរសខាងលើ មកប្តឹងតវ៉ាចោទថា លួចលុយ ពេលខ្លួនចូលម៉ាស្សា នគរបាលប៉ុស្តិ៍កាកាបចុះទៅ សាកសួរ ដល់កន្លែងកើតហេតុ ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា ផ្ទះម៉ាស្សា លាភលើលាភ ខាងលើ មានគ្នាតែ២នាក់ទេ នៅវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២៣ ខែកក្កដា បុរសខាងលើ បើករថយន្តចូលទៅម៉ស្សា រួចក៏ចេញទៅវិញបាត់ រហូតមកដល់វេលាម៉ោង២និង៣០នាទីរសៀលថ្ងៃដដែល ទើបបុរសរូបនេះត្រឡប់មកវិញ ហើយធ្វើការចោទប្រកាន់ ថានារីម៉ាស្សា លួចលុយ១២០ដុល្លា ទៅវិញ ធ្វើឲ្យការជជែក សួរនាំ និងការចោទប្រកាន់ ត្រូវបាននគរបាលបុ៉ដ្តិ៍កាកាប ចុះទៅសាកសួរ រកហេតុផល ជជែកអស់ចិត្ត ទាំងដើមចោទ ទាំងចុងចោទ រកដាក់បន្ទុកមិនបាន ក៏ចាកចេញទៅវិញបាត់ ។

តាមបុរសដើមបណ្តឹងឲ្យដឹងថា នៅវេលាខាងលើ គាត់មកម៉ាស្សា ១ម៉ោង រួចរាល់ហើយ ប្រញាប់ ចាកចេញទៅបាត់ទៅ រហូតដល់រសៀល ថ្ងៃដដែល ទើបដេងថាបាត់លុយ សង្ស័យ ខណៈពេលដេកផ្កាប់មុខ ហើយនារី នៅក្នុងផ្ទះនេះលួច ទើបត្រឡប់មកសួរនាំវិញ ។តែបើតាមសម្តី ម្ចាស់ផ្ទះវិញ ឲ្យដឹងថា ផ្ទះគាត់ មានតែ២នាក់ រាប់ទាំងគាត់ផង ហើយភ្ញៀវចូលតាំងពីព្រឹក រហូតដល់ រសៀលម៉ោង២និង៣០នាទីទៅហើយ ទើបភ្ញៀវមកឆោឡោថា បាត់លុយ១២០ដុល្លារទៅវិញ ។

ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ និងសាកសួរតែម្ចាស់ផ្ទះបានបដិសេធដោយគ្មានសាក្សី និងភស្តុតាងគ្រប់គ្រាន់ ទើបបុរសខាងលើបើករថយន្តចេញទៅដោយមិនបានដាក់ពាក្យបណ្តឹងនោះទេ ៕

ចូលម៉ាស្សា បាត់លុយ១២០ដូល្លារប្តឹងប៉ូលិសជួយអន្តរាគមន៍ ចូលម៉ាស្សា បាត់លុយ១២០ដូល្លារប្តឹងប៉ូលិសជួយអន្តរាគមន៍

ប្រភព៖ nokorwatnews

  • ចូលម៉ាស្សា បាត់លុយ១២០ដូល្លារប្តឹងប៉ូលិសជួយអន្តរាគមន៍已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/23  Category:ជីវិតនិងសង្គម
Tags: