លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន សាក​ធ្វើ​ជាអ្នក​លក់​​​ពងមាន់​អាំង

ប្រមុខរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានសុំអ្នកលក់ពងមាន់អាំង ឡើងជិះលើម៉ូតូដែលកំពុងដឹកពងមាន់អាំង ដើម្បីសាកធ្វើជាអ្នកលក់។ ការសាកធ្វើជាអ្នកលក់ ពងមាន់អាំង ធ្វើឡើងខណៈដែលលោក នាយករដ្ឋមន្ត្រី បានចុះជួបសួរសុខទុក្ខសំណេះសំណាល ជាមួយបងប្អូន អាជីវករផ្សារស្ទឹងសែន (ហៅផ្សាចាស់) នៅទីរួមខេត្តកំពង់ធំ នាថ្ងៃទី២៣ កក្កដានេះ។

យ៉ាងណាមិញ បើតាមការបង្ហោះ លើទំព័រហ្វេសប៊ុក របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានបញ្ជាក់ថា ខ្ញុំរីករាយណាស់ដែលបានចុះ ផ្សារនេះគឺខ្ញុំ បានផ្តល់ថវិកាជួសជុលដំបូលផ្សារ ដល់អាជីវករនៅទីនេះ។

តាមការសំណេះសំណាលកាលពីព្រឹកនេះ ខ្ញុំមានការភ្ញាក់ផ្អើល ដែលមានបងប្អូនអាជីវករមួយចំនួនធំ មិនទាន់បានដឹងច្បាស់ អំពីអាណត្តិ នៃការលក់ដូរ ក្នុងផ្សារនេះ។ ខ្ញុំសូមបញ្ជាក់ ជូនបងប្អូន អាជីវករផ្សារស្ទឹងសែន ទាំងមូលអោយបានជ្រាបថា  ចាប់ពីថ្ងៃនេះ ផ្សារនេះ នឹងផ្តល់ជូនបងប្អូនអាជីវករលក់ដូរអស់មួយជីវិត៕

ប្រភពៈ វេយោ


Related Posts