មិន​មែន​គ្រាន់​តែ​គេង​មិន​លក់​ទេ នៅ​អាច​កើត​មហារីក​ភ្នែក​ទៀត បើ​ចុច​ទូរស័ព្ទ​ពេល​យប់​ងងឹត​យូរ​ពេក

តើអ្នកចូលចិត្តចុចទូរស័ព្ទ ឬមើលរឿងសិនមុននឹងគេងមែនអត់? តាមពិតផលប៉ះពាល់នៃការចុចទូរស័ព្ទ ឬសម្លឹងកុំព្យូទ័រមុនពេលគេងនោះ មិនមែនគ្រាន់តែធ្វើឲ្យយើងគេងមិនលក់ទេ តែវានៅអាចធ្វើឲ្យអ្នកកើតជំងឺមហារីកភ្នែកបានទៀតផង ។
យោងតាមការសិក្សាថ្មីៗនេះបានបញ្ជាក់ឲ្យឃើញថា ពន្លឺភ្លើងខៀវចេញពីទូរស័ព្ទ និងកុំព្យូទ័រ ធ្វើឲ្យអាក់ខានដំណើរផលិតជាតិមេឡានីន ដែលមានភារកិច្ចធ្វើឲ្យយើងគេងលក់ស្រួល តែនៅពេលគេងមិនលក់ គ្រប់គ្នាដកទូរស័ព្ទមកចុចទៀត ដូច្នេះហើយវានឹងធ្វើយើងរឹតតែគេងមិនលក់ទៀត ចុងក្រោយបានត្រឹមបញ្ឈរភ្នែកអស់រាប់ម៉ោង ទម្រាំនឹងគេងលក់ ។
ស្របពេលដែលគេងមិនគ្រប់ ធ្វើឲ្យធ្លាក់ចុះប្រព័ន្ធការពារក្នុងរាងកាយ ហើយសម្លឹងទូរស័ព្ទច្រើនធ្វើឲ្យចុះខ្សោយសមត្ថភាពភ្នែកផងនោះ ពេលខ្លះវាក៏អាចបង្កជាជំងឺមហារីកភ្នែកបានទៀតផង ជាក់ស្ដែងអ្វីដែលគ្រោះថ្នាក់បំផុតនោះគឺ ការសម្លឹងទូរស័ព្ទ ឬមើលកុំព្យូទ័ររាប់ម៉ោង ក្នុងបន្ទប់ងងឹត ដែលជះពន្លឺចេញពីទូរស័ព្ទ ឬកុំព្យូទ័រតែមួយនោះ វាពិតជាប៉ះពាល់ខ្លាំងណាស់ ។

ល្មមដល់ពេលដែលគ្រប់គ្នាកាត់បន្ថយពេលអង្គុយមុខទូរស័ព្ទ និងកុំព្យូទ័រហើយ បើចង់គេងលក់ស្រួលយប់ឡើង កុំចុចទូរស័ព្ទមុនពេលចូលគេង បើមិនចង់ខ្សោយសមត្ថភាពភ្នែក ឬកើតជំងឺមហារីកភ្នែក កុំចុចទូរស័ព្ទក្នុងបន្ទប់ងងឹតឲ្យសោះ ៕

មិន​មែន​គ្រាន់​តែ​គេង​មិន​លក់​ទេ នៅ​អាច​កើត​មហារីក​ភ្នែក​ទៀត បើ​ចុច​ទូរស័ព្ទ​ពេល​យប់​ងងឹត​យូរ​ពេក មិន​មែន​គ្រាន់​តែ​គេង​មិន​លក់​ទេ នៅ​អាច​កើត​មហារីក​ភ្នែក​ទៀត បើ​ចុច​ទូរស័ព្ទ​ពេល​យប់​ងងឹត​យូរ​ពេក

ប្រភព៖ kqube

  • មិន​មែន​គ្រាន់​តែ​គេង​មិន​លក់​ទេ នៅ​អាច​កើត​មហារីក​ភ្នែក​ទៀត បើ​ចុច​ទូរស័ព្ទ​ពេល​យប់​ងងឹត​យូរ​ពេក已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/07/23  Category:សុខភាព
Tags: