កម្ពុជា​ដាក់​ជម្រើស​១១​នាក់​ដំបូង​ក្នុងជំនួប​ជាមួយ​ថៃ​ល្ងាច​នេះ​ដូច​ការប្រកួត​ជាមួយ​វៀតណាម​ និពន្ធដោយ : សឿន វណ្ណឌេត       July-23-2016, 3:41 pm         432

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132កម្ពុជា​ដាក់​ជម្រើស​១១​នាក់​ដំបូង​ក្នុងជំនួប​ជាមួយ​ថៃ​ល្ងាច​នេះ​ដូច​ការប្រកួត​ជាមួយ​វៀតណាម​​សម្រាប់​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ដណ្តើមពាន​រង្វាន់​សហព័ន្ធ​បាល់ទាត់​អាស៊ាន នៃ​ព្រឹត្តិការណ៍ AFF U16 Championship 2016 នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ល្ងាច​នេះ ជម្រើស​១១​នាក់​ដំបូង​របស់​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​១៦​ឆ្នាំ​កម្ពុជា គឺ​ដូច​ទៅ​នឺង​ជម្រើស​១១​នាក់​ដំបូង​នៅពេល​ជួប​ជាមួយ​ក្រុមយុវជន​ជម្រើសជាតិ​វៀតណាម​នៅក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។

​សម្រាប់​ការប្រកួត​ជាមួយ​ក្រុមយុវជន​ជម្រើសជាតិ​ថៃ​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​នា​ល្ងាច​នេះ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​លោកគ្រូ​បង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា Inoue Kazunori បានដាក់​កីឡាករ​ជម្រើស​១១​នាក់​ដំបូង ដូច​ទៅនឹង​ការប្រកួត​ជាមួយ​វៀតណាម​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។ 

​ជម្រើស​ដំបូង​កម្ពុជា​៖ ស្វែង សំណាង (​អ្នកចាំទី​), យ៉ើ សា​ហ្វី (​ប្រធាន​ក្រុម​), ឈឿង វី​ស៊ី​នុ​, ឡុង ម៉េង​ហាវ​, សៀង ច​ន្ធា​, សាន គឹម​ហេង​, ស៊ិន កក្កដា​, ទុន សុំ​ឆៃ​, ហេង ទីណា​, ទៀត គឹម​ហេង​, ម៉ៅ ពិសិដ្ឋ​។​

​កីឡាករ​បម្រុង​៖ ទេស សម្បត្តិ​, ទូច គឹម​ឆាយ​, តាន់ រិទ្ធី​វី​វឌ្ឍន៍​, យ៉េត ចិ​ត្រា​, គង់ ចាន់​សិរិ​សា​, សេត ម៉ាន់​ស៊ូ​ត​, រ័ត្ន ប៊ុន​នូ ,​ហ៊ុល គឹម​ហ៊ុយ​, គង់ រ៉ា​ហ្វា​ត់​, សៀន សុភ​ត្រា​, ផា​ច សុ​ផា​វីឡា​, សឿត ណា​វ៉ា​៕