ស្ត្រី​ប៉ា​គី​ស្ថាន​ម្នាក់​ទៅ​ក្រេបទឹក​ឃ្មុំ​នៅ​ក្រិ​ក​តែម្នាក់ឯង​ព្រោះ​ស្វាមី​គ្មាន​ទិដ្ឋាការ​ និពន្ធដោយ : ធីតា       July-23-2016, 3:39 pm         536

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ស្ត្រី​ប៉ា​គី​ស្ថាន​ម្នាក់​ទៅ​ក្រេបទឹក​ឃ្មុំ​នៅ​ក្រិ​ក​តែម្នាក់ឯង​ព្រោះ​ស្វាមី​គ្មាន​ទិដ្ឋាការ​​គូស្នេហ៍​ប៉ា​គី​ស្ថាន​ដែល​ទើប​រៀបការ​ថ្មីថ្មោង​បាន​ខកខាន​ឱកាស​ឆ្លងកាត់​រាត្រី​ទឹកឃ្មុំ​រួមគ្នា​នៅក្នុង​ប្រទេស​ក្រិ​ក ដោយសារតែ​ទិដ្ឋាការ​របស់​ស្វាមី​មាន​បញ្ហា​។ អ្វីៗ​ត្រូវបាន​ត្រៀម​ទុក​រួចរាល់​អស់ហើយ ដូចជា​សណ្ឋាគារ សំបុត្រ​យន្តហោះ ទី​រមណីយដ្ឋាន​ដែល​ត្រូវ​ទស្សនា ប៉ុន្តែ​ចំ​ថ្ងៃ​ចេញដំណើរ បុរស​ជា​ស្វាមី បានទទួល​ដំណឹង​ថា ទិដ្ឋាការ​របស់គាត់​ទៅ​កាន់​ក្រិ​ក ត្រូវបាន​បដិសេធ​។ ដោយ​មិនអាច​កែប្រែ និង​ផ្លាស់ប្តូរ ភរិយា​បានសម្រេច​ចិត្ត​ចេញទៅ​ក្រេប​ទឹកឃ្មុំ​តែម្នាក់ឯង​។​

Huma Mobin បាន​ក្លាយជា​មនុស្ស​ដ៏​ល្បី​ម្នាក់​នៅលើ​បណ្តាញ​សង្គម Instagram និង​ហ្វេ​ស​ប៊ុ​ក បន្ទាប់ពី​គាត់​បាន​បង្ហោះ​រូបថត​ជាច្រើន​សន្លឹក​នា​អំឡុង​នៃ​ដំណើរ​ទៅ​ក្រេបទឹក​ឃ្មុំ​នៅ​ប្រទេស​ក្រិ​ក​តែម្នាក់ឯង ជាមួយនឹង​កាយវិការ​នឹករលឹក​ដល់​លោក Arsalaan Sever Butt ជា​ស្វាមី​។

​ទោះបីជា​យ៉ាងណាក៏ដោយ Huma ក៏​មិន​ស្ថិតក្នុង​ភាព​ឯកោ​សុទ្ធសាធ​នោះដែរ ដោយ​គាត់​មាន​ម្តាយក្មេក​តាម​កំដរ និង​ថត​រាល់​សកម្មភាព និង​ទីកន្លែង ដែល​នាង​បាន​ទៅ​។ Hama បាន​ផ្ញើរ​រូបថត​គ្រប់​សន្លឹក​ទៅដល់​ស្វាមី ដោយ​ធ្វើ​កាយវិការ​បែប​កំប្លែង ហើយ​លោក Arsalaan បាន​ផ្ញើរ​រូបថត​តប​ទៅ​ភរិយា​វិញ ជាមួយនឹង​កាយវិការ​ដូចគ្នា​។​

Huma បាន​រៀបរាប់​ប្រាប់​គេហទំព័រ Buzzfeed ថា​៖ «​នៅ​រាត្រី​ទីមួយ ខ្ញុំ​បាន​យំ​នៅលើ​ស្មា​របស់​ម្តាយក្មេក ប៉ុន្តែ​ខ្ញុំ​បាន​ធូរស្បើយ​ចិត្ត​នៅពេល​បន្ទាប់​ដោយសារតែ​ម្តាយក្មេក​ខ្ញុំ​ថតរូប​គ្រប់​ទីកន្លែង​ដែល​ខ្ញុំ​ទៅដល់​ដើម្បី​បង្ហាញ​ស្វាមី​»៕