នាវា​ពិឃាត​អាមេរិក USS Curtis Wilbur ចូល​ចត​នៅ​កំពង់​ផែ​ក្រុង​ម៉ានីល នៃ​ប្រទេស​ហ្វី​លី​ពីន​ហើយ

(ម៉ានីល)៖ នាវាពិឃាត និងកម្ទេចគ្រាប់មីស៊ីលលំដាប់ Arleigh Burke ឈ្មោះ USS Curtis Wilbur បានមកសំចត នៅកំពង់ផែទីក្រុងម៉ានីលហើយ បន្ទាប់ពីមានការអញ្ជើញពីប្រទេសហ្វីលីពីន។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃសុក្រ ទី២២ ខែកក្កដា ឆ្នាំ២០១៦។

ស្ថានទូតអាមេរិក ប្រចាំទីក្រុងម៉ានីល បានប្រកាសពីការមកដល់នេះជាផ្លូវការ បន្ទាប់ពីវាបានមកដល់តាំងពីថ្ងៃទី ២០ខែកក្កដា មកម្ល៉េះ។ សេចក្តីថ្លែងការបញ្ជាក់ដូច្នេះថា «Curtis Wilbur នឹងចូលរួមក្នុងប្រតិបត្តិការល្បាតជាមួយ នឹង Carrier Strike Group 5 នៅក្នុងតំបន់កងនាវាទី៧ នៃសហរដ្ឋអាមេរិក ដែលមានទំនួលខុសត្រូវលើការគាំពារ សន្តិសុខ និងស្ថិរភាពនៅតំបន់ ឥណ្ឌូ-អាស៊ី-ប៉ាស៊ីហ្វិក»។

គួរបញ្ជាក់ថា នៅក្នុងសេចក្តីថ្លែងការណ៍ខាងលើនេះ មិនបានបញ្ជាក់ថា តើនាវាសង្គ្រាមនេះ នឹងត្រូវបង្ហាញវត្តមាននៅ ហ្វីលីពីនដល់ពេលណានោះទេ។ ងាកមកមើលបញ្ហាសមុទ្រចិនខាងត្បូងវិញ សមយុទ្ធយោធាចិនកំពុងប្រព្រឹត្តទៅនៅឡើយដែរ នៅក្នុងតំបន់ប្រជុំកោះ ដែលអះអាងដោយប្រទេសចិន៕

 

នាវា​ពិឃាត​អាមេរិក USS Curtis Wilbur ចូល​ចត​នៅ​កំពង់​ផែ​ក្រុង​ម៉ានីល នៃ​ប្រទេស​ហ្វី​លី​ពីន​ហើយ

ប្រភព ៖ khmertalking

 

  • នាវា​ពិឃាត​អាមេរិក USS Curtis Wilbur ចូល​ចត​នៅ​កំពង់​ផែ​ក្រុង​ម៉ានីល នៃ​ប្រទេស​ហ្វី​លី​ពីន​ហើយ已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/07/23  Category:ជីវិតនិងសង្គម
Tags: