ស្វែង​យល់​ពី​គ្រោះ​ថ្នាក់​នៃ​សត្វ​ស្លាប​ចំពោះ​យន្តហោះ​ទាំង​អស់​គ្នា (វីដេអូ)

យន្តហោះបានក្លាយជាមធ្យោបាយធ្វើដំណើរដ៏ចម្បងសម្រាប់មនុស្សគ្រប់គ្នា ដើម្បីឆ្លងពីប្រទេសមួយទៅប្រទេសមួយទៀត ឬធ្វើដំណើររវាងតំបន់២ដែលឆ្ងាយពីគ្នាព្រោះវាចំណាយពេលវេលាតិច ។ មិនត្រឹមតែកាត់បន្ថយការចំណាយពេលប៉ុណ្ណោះទេ វានៅអាចបញ្ចៀសបាននូវគ្រោះថ្នាក់ចរាចរណ៍ទៀតផង ។
ការធ្វើដំណើរតាមយន្តហោះកម្រនឹងមានគ្រោះថ្នាក់បុកយន្តហោះដូចគ្នាណាស់ ប៉ុន្តែសត្រូវដ៏ចម្បងសម្រាប់យន្តហោះគឺសត្វស្លាបតែម្ដង ។ កាលណាបើវាហើរចូលម៉ាស៊ីនយន្តហោះដែលកំពុងដំណើរការ វាអាចធ្វើឲ្យម៉ាស៊ីនយន្តហោះគាំងឈប់ដំណើរការមួយរំពេច ឬក៏បង្កជាអគ្គិភ័យដែលអាចប៉ះពាល់ដល់ម៉ាស៊ីនឯទៀតបាន ។
ទោះបីជាសត្វស្លាបត្រឹមតែមួយក្បាលក្ដី ក៏អាចធ្វើឲ្យអ្នកធ្វើដំណើរលើយន្តហោះចលាចលបានដែរ នេះជាហេតុធ្វើឲ្យការការពារកុំឲ្យមានសត្វស្លាបហើរនៅក្នុងប្រលានយន្តហោះគឺជាក្ដីកង្វល់ដ៏ចម្បងរបស់ប្រលានទូទៅ ។ មូលហេតុទាំងនេះ បានធ្វើឲ្យអាកាសយានដ្ឋានមួយចំនួនចំណាយលុយយ៉ាងច្រើនសន្ធឹកសន្ធាប់ដើម្បីរិះរកវិធីការពារកុំឲ្យមានសត្វស្លាបក្នុងដែនអាកាសយានដ្ឋានខ្លួន ។ វិធីសាស្ត្រការពារកុំឲ្យមានសត្វស្លាបទាំងនោះត្រូវបានរកឃើញ និងប្រើប្រាស់ផ្សេងៗគ្នា ។
អាកាសយានដ្ឋានជាច្រើនបានប្រើប្រាស់វិធីសាស្ត្របុរាណដើម្បីបណ្ដេញសត្វស្លាបទាំងនោះ ពោលគឺមានដូចជា ការដាក់រូបទីងមោង និងការដាក់រូបផ្ទាំងសត្វឥន្ទ្រីដើម្បីដេញចាប ឬព្រាបជាដើម តែក្រៅពីនេះក៏គេនៅមានប្រើវិធីសាស្ត្រទំនើបៗខ្លះដែរ ដូចជាបាញ់កាំភ្លើងសំឡេងដើម្បីបាញ់បណ្ដេញសត្វស្លាប ។
ចំណែកឯនៅក្នុងប្រទេសចិនវិញ គេប្រើបាឡុងខ្យល់ដែលមានរូបណាអាចបន្លាចសត្វស្លាបទាំងនោះបាន ឲ្យវាយោកទៅយោកមកដើម្បីកុំឲ្យសត្វស្លាបចូលមកជិតអាកាសយានដ្ឋាន ។ ក្រៅពីការការពារទាំងនេះ អាកាសយានដ្ឋានតែងតែជីកលុបថ្លុកទឹកទាំងឡាយណាដែលដក់ក្នុងប្រលាន ព្រោះថា វាអាចជាមូលហេតុចម្បងដែលទាក់ទាញសត្វស្លាបឲ្យចុះមកផឹកទឹក ។ទន្ទឹមនឹងនេះដែរ វិធីសាស្ត្រដ៏សាមញ្ញមួយទៀតដែលគេចំណាំប្រើដែរនោះ គឺការចិញ្ចឹមសត្វឆ្កែទុកឲ្យដេញសត្វស្លាប ។ ជាទូទៅ កាលណាដែលឆ្កែឃើញសត្វស្លាបទាំងនោះហើយ វានឹងដេញព្រុសរហូតសត្វនោះហើរចេញ ហើយសត្វស្លាបក៏វាមិននៅដែរបើឆ្កែដេញហើយនោះ ។

សរុបជារួមមក ដូចអ្វីដែលបានរៀបរាប់ខាងលើនេះ សត្វស្លាបពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់ចំពោះការហោះហើរយន្តហោះគ្រប់ប្រភេទ មិនថាជាយន្តហោះដឹកអ្នកដំណើរក្ដី យន្តហោះចម្បាំងក្ដី ឬឧទ្ធម្ភាគចក្រក្ដី ៕

ស្វែង​យល់​ពី​គ្រោះ​ថ្នាក់​នៃ​សត្វ​ស្លាប​ចំពោះ​យន្តហោះ​ទាំង​អស់​គ្នា (វីដេអូ) ស្វែង​យល់​ពី​គ្រោះ​ថ្នាក់​នៃ​សត្វ​ស្លាប​ចំពោះ​យន្តហោះ​ទាំង​អស់​គ្នា (វីដេអូ) ស្វែង​យល់​ពី​គ្រោះ​ថ្នាក់​នៃ​សត្វ​ស្លាប​ចំពោះ​យន្តហោះ​ទាំង​អស់​គ្នា (វីដេអូ) ស្វែង​យល់​ពី​គ្រោះ​ថ្នាក់​នៃ​សត្វ​ស្លាប​ចំពោះ​យន្តហោះ​ទាំង​អស់​គ្នា (វីដេអូ) ស្វែង​យល់​ពី​គ្រោះ​ថ្នាក់​នៃ​សត្វ​ស្លាប​ចំពោះ​យន្តហោះ​ទាំង​អស់​គ្នា (វីដេអូ) ស្វែង​យល់​ពី​គ្រោះ​ថ្នាក់​នៃ​សត្វ​ស្លាប​ចំពោះ​យន្តហោះ​ទាំង​អស់​គ្នា (វីដេអូ) ស្វែង​យល់​ពី​គ្រោះ​ថ្នាក់​នៃ​សត្វ​ស្លាប​ចំពោះ​យន្តហោះ​ទាំង​អស់​គ្នា (វីដេអូ) ស្វែង​យល់​ពី​គ្រោះ​ថ្នាក់​នៃ​សត្វ​ស្លាប​ចំពោះ​យន្តហោះ​ទាំង​អស់​គ្នា (វីដេអូ) ស្វែង​យល់​ពី​គ្រោះ​ថ្នាក់​នៃ​សត្វ​ស្លាប​ចំពោះ​យន្តហោះ​ទាំង​អស់​គ្នា (វីដេអូ)

ប្រភព៖ kqube

  • ស្វែង​យល់​ពី​គ្រោះ​ថ្នាក់​នៃ​សត្វ​ស្លាប​ចំពោះ​យន្តហោះ​ទាំង​អស់​គ្នា (វីដេអូ)已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/23  Category:កំសាន្ត
Tags: